ភាគទី០៨: គូដណ្តឹង?

1.6K 101 4
                                    

             ភាគទី០៨: គូដណ្តឹង?

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

             ភាគទី០៨: គូដណ្តឹង?

ថេយ៍ហ្គុក មកដល់ភូមិគ្រឹះភ្លាម ក៏ប្រញាប់ចូលមក ខាងក្នុង ប៉ុន្តែអ្វីដែលឃើញនោះគឺបុរសវ័យចំណាស់ម្នាក់អង្គុយលើសាឡុង បន្ទប់ទទួលភ្ញៀវ នឹងសម្លឹងមកកាន់ពួកគេទាំងពីរ ដោយក្រសែភ្នែកកាច។ ថេយ៉ុង ឃើញ បុរសវ័យចំណាស់នោះភ្លាម ស្រាប់តែភ្លឹកភ្លាំង សឹងតែមិនជឿជាក់ ថានឹងបានឃើញវត្តមាន លោកប៉ា ក្នុងសមត្ថភាពបែបនេះទាល់តែសោះ វាពិតជាមិនគួរឱ្យជឿពិតមែន÷

"នេះ-នេះអ្ហេស៎? ដែលលោកនិយាយថា...?"ថេយ៍ បែរមុខ មកសន្សឹមៗ សម្លឹងមើលមុខ ជុងហ្គុក ដែលឈរធ្មឹងនោះ។ នាយកម្លោះក៏ងក់ក្បាលតបជាចម្លើយទៅកាន់ថេយ៍ផងដែរ

"ថេយ៍មកណេះមក កូនកុំនៅជិតគេ"លោកគីម ព្យាយាម ធ្វើចិត្តឱ្យត្រជាក់នឹងបក់ដៃហៅរាងតូចឱ្យមកក្បែរ ថេយ៍មិនបានបដិសេធក៏ដើរសន្សឹមៗ ទៅក្បែរប៉ាទាំងពេបមាត់ដូចចង់យំអីតិចសប្បាយអីតិច ហើយអារម្មណ៍របស់ថេយ៍ពេលនេះ ហាក់ច្របូកច្របល់ណាស់ ព្រោះតែ មិនដឹងពី ទំនាក់ទំនងរវាងជុងហ្គុកជាមួយលោកគីមនោះឡើយ។

"លោកប៉ា អ្ហឹកៗ លោកប៉ាអើយកូននឹកលោកប៉ាណាស់" គ្រាន់តែបាន ឱបឪពុកភ្លាមថេយ៍ ក៏បង្កើតជា កាយវិការ ម្ញិកម្ញក់ដាក់ លោកគីម ជុងហ្គុក ឃើញហើយ សែនក្នាញ់ហើយក៏ លួចប្រចណ្ឌ័តិចៗដែរទោះអ្នកទាំងពីរជាប៉ាកូននឹងគ្នាក៏ដោយ។

"ស្មានតែនៅជាមួយប្រុស ភ្លេចប៉ាចាស់នៅផ្ទះ ដែលទទឹងរងចាំផ្លូវកូនក្បាលខូច វិលត្រឡប់ទៅហើយតាស៎"លោកគីម និយាយធ្វើជា អាក់អន់ចិត្តនឹងកូនប្រុសបណ្តូលចិត្ត។

"មានណាគឺលោកពូ នួក៎ចាប់កូន" ថេយ៉ុងក៏ត្បកទៅកាន់ លោកគីមនឹង ហៅជុងហ្គុក ថាលោកពូ ទោះពីមុនមក មិនធ្លាប់ហៅក៏ដោយ ប៉ុន្តែនៅ ចំពោះមុខលោកប៉ា គួរតែហៅ មិនដូច្នោះគាត់អាចសង្ស័យ

អូមេហ្កាជាទីប្រាថ្នា |ចប់|Where stories live. Discover now