ភាគទី៣០: សមាជិកថ្មី

693 55 0
                                    

    ភាគទី៣០: សមាជិកថ្មី

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

    ភាគទី៣០: សមាជិកថ្មី

នរណាក៏ដឹងថា សម្ព័ន្ធ អាន់ហ្វ្រែង នឹងសម្ព័ន្ធ ហ្គាហ្វៀរ៍ គឺជាសត្រូវនឹងគ្នាតាំងពីមួយជំនាន់ចូលមួយជំនាន់ គ្រាន់តែថា របៀបពួកគេបំបាក់គ្នាគឺ តែងតែស្ងប់ស្ងាត់ នឹងមិនធ្វើឱ្យផ្អើលដ៏គេដ៏ទៃឡើយ។ ប៉ុន្តែបើផ្អើល មានន័យថា ឈាមស្រោចពេញដី មនុស្សស្លាប់រាប់ពាន់ ហើយត្រូវតែមាន ម្នាក់ចាញ់ម្នាក់ឈ្នះ នោះហើយជាហេតុផលដែល ជុងហ្គុកមិនចង់លូកដៃឬចូលរួម ក្នុងសង្គ្រាមដ៏ក្តៅមួយនេះឡើយ÷

ពេលវេលាកាន់តែខើចទៅៗ ពោះថេយ៍កាន់តែធំពីមួយថ្ងៃទៅមួយថ្ងៃ ជុងហ្គុកព្រួយចិត្តពីប្រពន្ធក្មេង ឥតឈប់ បើរឿងថ្នមមួយ គឺអាចទុកចិត្តលើនាយបាន ថ្នមតាំងពី ងូតទឹកឱ្យអូន កក់សក់ឱ្យអូន ម៉ាស្សាឱ្យអូន លាបឡេផាត់ម្ស៉ៅឱ្យអូន ថែមទាំង ឆ្លៀតលាបក្រចកឱ្យទៀត គិតៗ មានប្តីមួយថែប្រពន្ធរហូតខ្លាចតែអូនមិនស្អាត ប្រឹងនោះប្រឹង។

ហើយក្នុងវេលានេះ ថេយ៍ពរពោះបាន ៩ខែ៧ថ្ងៃហើយ។ ហើយក៏គៀកកើយនឹងថ្ងៃអូនសម្រាលកូនផងដែរ បើថ្ងៃនោះមកដល់បង ពិតជារំភើបនឹងព្រួញចិត្តឧបមារ ព្រោះថ្ងៃនោះគឺជាថ្ងៃដែលអូនឈឺចាប់ គឺឈឺបំផុតដល់ថា |បើអាចបងចង់ធ្វើជំនួសអូន|

"ប្តីអើយ~"ថេយ៍ដង្ហោយហៅប្តី ទាំងមានអារម្មណ៍ថាឈឺត្រង់ចង្កេះ។ ដោយហេតុមិនឃើញប្តី មិនមកដូច្នេះ ថេយ៍ ព្យាយាមក្រោកពីគ្រែ នឹងដើរតិចៗ ដោយដៃម្ខាងទប់ពោះ ហើយម្ខាង ទៀតទប់ចង្កេះ។

"អូហ៍ ម្ចាស់តូច ដើរតិចៗណា"ម៉ែដោះ ឃើញថេយ៍ភ្លាម ក៏ស្ទុះរត់មក ជួយទប់ខ្លួនម្ចាស់តូច  ទាំងក្នុងចិត្តក៏ប្រហោងពោះមិនស្ទើរដែល ខណៈដែរឃើញ ម្ចាស់តូចចុះកាំជណ្តើរ រឡាក់រឡើកអីបែបនេះ។

អូមេហ្កាជាទីប្រាថ្នា |ចប់|Where stories live. Discover now