ភាគទី០៥: ធ្វើមើលតែ មិនធ្លាប់ឲ្យយើងប៉ះ យើងស៊ក

1.8K 103 3
                                    

   

"អ្ហឹកៗ លាហើយប្រុសចាស់ លាហើយ ប្រុសអាក្រក់ដែលឆក់យក ភាពបរិសុទ្ធ របស់ខ្ញុំអ្ហឹកៗ" ថេយ៉ុង ស្រដីទាំង អណ្តឺតអណ្តក កាយញ័រទទ្រើកព្រោះយំខ្លាំងពេក ក្រសែភ្នែកសម្លឹងមើលប្រុសចាស់អង្គុយឈ្ងោកធ្វើការទាំងពុំខ្វល់ខ្វាយពីខ្លួនទាល់តែសោះ គិតហើយ ហើយក៏ច្បាស់ដែលទើបសម្រេចចិត្ត បោះជំហាន ដើរចាកចេញពីបន្ទប់ ទាំងចិត្តមិនចង់។

"អ្ហឹកៗ"មកដល់ក្រោមភ្លាមរាងតូច ស្រែកយំយែក ផ្អើលអស់អ្នកបម្រើ ឲ្យឈរមើលព្រោងព្រាត ដៃតូចទាញជាយអាវមក ជូតទឹកភ្នែក ញើសសំបោរឡើងសស្រាក់ ធ្វើឱ្យគ្រប់ឃើញហើយមិនអាចអាណិតតែក៏ គួរឱ្យចង់សើចនូវភាពដ៏គួរឱ្យស្រឡាញ់របស់ ថេយ៉ុងទៅវិញ។

"កើតអ្វីឬអ្នកប្រុសតូច ម្តេចក៏ចុះមក វិញដូច្នេះ? នេះល្ងាចហើយណា អ្នកប្រុសចង់ទៅណា?"ម៉ែដោះ ចូលមក ឃាត់ភ្លាមកំឡុងពេលដែល ឃើញថេយ៍រៀបនឹងចេញក្រៅ

"អ្ហឹកៗ ទៅផ្ទះវិញ ព្រោះម្ចាស់ផ្ទះ គេដេញខ្ញុំហើយអ៊ំ"ថេយ៍តបទាំងអណ្តឺតអណ្តកដដែល តែពាក្យសម្តីរបស់ ថេយ៍បាន បណ្តាលឱ្យប្រុសចាស់ ដែលឈរពីលើនោះចង់តែ សើចឱ្យអាយៈមាត់ទេ។ ដេញយ៉ាងម៉េច?? បើនាយ មិនទាន់នឹងហាស្តីពាក្យថា ដេញមួយម៉ាត់ផងនោះ?

"លោកម្ចាស់ម៉េចហ្នឹងអាចដេញ អ្នកប្រុសទៅ??"ម៉ែដោះ សួរត្បកវិញទាំងមិនព្រមជឿ ជុងហ្គុក ស្រលាញ់ ថេយ៉ុង ដល់ម្ល៉ឹង នាយម៉េចហ្នឹងអាចឱ្យក្មេងម្នាក់នេះ ចាកចេញដោយងាយៗនោះ?

"បើអ៊ំ-អ៊ំមិនជឿទៅសួរគាត់ទៅ គាត់មិនពេញចិត្តឱ្យខ្ញុំរស់នៅទីនេះឡើយ"ថេយ៍ តបវិញបបួលឱ្យអ្នកខ្លះទ្រាំពុំបានក៏ដើរចេញមក នឹងសួរត្បកទៅកាន់ ថេយ៉ុង ដែលឈរយំឡើងញ័រខ្លួនទៅហើយ

"អ្នកណាថា??"

"អៅ!លោកម្ចាស់..."ម៉ែដោះឃើញថា ជាជុងហ្គុក ក៏ចាកចេញវិញ យ៉ាងណាក៏ទុកឱ្យអ្នកពីរទាំងនិយាយគ្នាទៅ ហើយគាត់ក៏មិនចង់រំខានឡើយ។

"អ្ហឹកៗ"រីឯរាងតូច មិនតបតែបែរជា យំសស្រាក់ទៅវិញ ហើយមុខក៏មិន មើលនាយកម្លោះដែរ សុខចិត្តងាកចេញព្រោះតែខឹង ខឹងព្រោះតែ នាយធ្វើឱ្យខ្លួនយំ ខឹងព្រោះតែមិនលួង ខឹងព្រោះតែមិនឃាត់ ខឹងព្រោះតែនិយាយថា ដកចិត្តស្រលាញ់ទៅវិញ ហើយក៏ ខឹងពេលដែលនាយ ព្រងើយដាក់ខ្លួន ជាញឹកញាប់ អីបែបនេះ។

អូមេហ្កាជាទីប្រាថ្នា |ចប់|Where stories live. Discover now