ភាគទី១៣:ប្តីចាស់

1.5K 100 5
                                    

                ភាគទី១៣: ប្តីចាស់

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

                ភាគទី១៣: ប្តីចាស់

វិមានដ៏ធំល្វឹងល្វើយ មានទីធ្លាដ៏ទូលំទូលាយ អមជាមួយដើមឈើ ផ្លែផ្ការីកស្គុះស្គាយ គួរឱ្យគយគន់ជាពន់ពេក តែថាទោះសម្រស់ទេសភាពក្នុងឧទ្យាន នេះល្អឆើតឆាយប៉ិនណាក៏មិនអាចប្រៀបសម្រស់ដ៏ល្អឯក របស់អូមេហ្កាម្នាក់នេះឡើយ។

ថេយ៍ឈរសម្លឹងមើល សត្វបក្សាបក្សីពីបង្អួចទាំងស្នាមញញឹមស្រស់ត្រកាល ក្រសែភ្នែកទន់ភ្លន់ តែចិត្តមិនបាន ទន់ជ្រាយដូចដែលយើងគិតឡើយ ទោះគន្លងមក ថេយ៍ ម្ញិកម្ញក់ ធ្វើខ្លួនមិនដឹងអី ចូលចិត្តតែ រករឿងជុងហ្គុក ក៏ពិតប៉ុន្តែ ទង្វើទាំងអស់នោះ គ្រាន់តែជាផ្នែកមួយរបស់ គីម ថេយ៉ុង វ៉ិចទ័ររៀហ៍ ប៉ុណ្ណោះ។

"ឈរអ្វីត្រង់នេះហ៊ឹម??"ជុងហ្គុកសួរព្រមទាំងលូកដៃមកឱបរឹតចង្កេះមួយក្តាប់របស់ អូមេហ្កាថ្នមៗ ខ្ទង់ច្រមុះក៏ដាក់នៅចន្លោះក ថេយ៍ដើម្បីស្រង់ក្លិនដ៏ផ្អែមឈ្ងុយឈ្ងប់មួយនោះយ៉ាងជក់ចិត្ត

"មើលទេសភាពនឹងហើយ ពូមើលចុះ ស្រស់ស្អាតណាស់ ហិហិ ជាពិសេសគឺព្រិលធ្លាក់មក តិចៗ ទៀតអូហ៍គួរឱ្យចង់ទៅលេងណាស់"ថេយ៍តបវិញទាំងមិនបានដកភ្នែកដកចិត្ត ចេញពីឧទ្យានដ៏ស្រស់បំព្រងមួយនោះទាល់តែសោះ។ ត្រូវហើយខែនេះជា រដូវកាលព្រិលធ្លាក់ តែមិនសូវជាច្រើនអ្វីឡើយ។ជុងហ្គុក ងក់ក្បាលតិចៗ បែបយល់ដឹង នឹងសម្លឹងមើល រង្វង់មុខដ៏ស្រស់ស្អាត របស់អូមេហ្កាទាំងមិនដាក់ភ្នែក សូម្បីតែបន្តិច...។

"ជុប៎ ចង់ទៅលេងទេ?"

"បានពិតមែន?"ថេយ៍សួរបញ្ជាក់ ទាំងចិត្តត្រេកអរ

"ហ៊ឹម~ប៉ុន្តែ អូនទៅប្តូរសម្លៀកបំពាក់សិនទៅ ព្រោះខាងក្រៅរងារណាស់"រាងក្រាស់ មិននិយាយតែមាត់តែ នាយដើរទៅយក អាវរោមសត្វ មកពាក់ពីលើ កាយអូមេហ្កា ដោយស្នាមញញឹមស្រស់ ហាក់ធ្វើឱ្យរាងតូច រំជើបរំជួលនូវ ទង្វើបន្តិចបន្តួចរបស់អាល់ហ្វា រូបស្រស់ម្នាក់នេះជាពន់ពេក។

អូមេហ្កាជាទីប្រាថ្នា |ចប់|Where stories live. Discover now