ភាគទី០៤: អាកញ្ចាស់ស៊ីស្មៅខ្ចី

1.8K 121 5
                                    

"អ្ហឹកៗ អញស្អប់ណាស់ ប្រុសស្អីចាស់ សម្តីអាក្រក់"

"ចុះបើក្មេងវាឈ្លើយ ឲ្យចាស់ដូចជាយើងនេះ សម្តីផ្អែមដាក់ហ្ហែស៎???"

"អ្ហឹកៗ!!!ថេយ៍មានបាន ឈ្លើយណា"ថេយ៉ុង ទាល់តម្រិះ ព្រោះតែ នាយកម្លោះម៉ាហ្វៀម្នាក់នេះ តែងតែដេញជើងខ្លួនមករហូត ទើបវិធីចុងក្រោយ ក៏សម្រក់ទឹកភ្នែករហេមរហាមឱ្យជុងហ្គុកអាណិតអាសូរ

"ឈប់យំ ហើយកុំមក រំអួយ ដាក់យើង"ចិត្តចង់លួង ប៉ុន្តែខ្លាចក្មេងបានចិត្តថែម ដូច្នេះទើបជម្រើសមិនខ្វល់ខ្វាយ អង្គុយបែរមុខចេញធ្វើព្រងើយ។ រាងតូចឃើញដូច្នោះ កើតក្តីមិនសុខចិត្ត រួចក៏រំកិលខ្លួនតិចៗ មកអង្គុយលើភ្លៅជុងហ្គុកយ៉ាងព្រហើន ដៃស្រឡូដូចបន្លាក្រូច លូកទៅឱបចង្កេះនាយក្រាស់ ចំណែកឯ ជុងហ្គុក ខាំមាត់បន្តិចរួចក៏÷

ផ្លាច់ៗ!!! ថាហើយថា កុំមកក្បែរមនុស្សកំពុងក្នក់ក្នាញ់ផង មកអែនអនអង្គុយភ្លៅខ្លួនទៀត តើនរណាទ្រាំបាន?? ទើបជុងហ្គុក ចាប់ថេយ៍ឱ្យផ្កាប់មុខទយត្រគាកឡើងលើ បន្តិចរួចក៏ទះកំភ្លៀង ផ្លាច់ៗ បណ្តាលឱ្យរាងតូចក្រញូងខ្លួនតិចៗ ព្រោះឈឺទោះនាយមិន ប្រើកម្លាំងដៃខ្លាំងក៏វាឈឺគួរសមដែរមិនដឹងថាជាំឬក៏អត់ឡើយ។

"អួយ៎~វៃគូថថេយ៍ធ្វើអី??"រាងល្អិត ស្រែកសួរខ្លាំងៗ ដៃទាំងគូរ លើកមកស្ទាបអង្អែល បើមាត់វិញ និយាយថាពីប៉ិនពេបនោះពេប

"មកពីក្មេងឈ្លើយទើប វាយប្រដៅខ្លះ"

"ថាហើយអត់បានឈ្លើយទេ អ្ហឹកៗ"

"ចុះឯង អាយុប៉ុន្មានទើប និយាយជាមួយយើងសុទ្ធតែពាក្យអញៗ ដូច្នេះ???"

"អ្ហឹក~19"

"អើ!!យើងវាចាស់អាច ធ្វើឪឯងបាន ដូច្នេះនិយាយស្អីឱ្យគោរពយើងផងខ្លះទៅ"

"ចឹងលោកអាយុស្មើរឪខ្ញុំ???"

"អើរររររ"

"អាកញ្ចាស់ស៊ីស្មៅខ្ចី"
ប្រាប់ហើយ ប្រាប់ទៀតថាមិនបានឈ្លើយ ប៉ុន្តែមកពីចាស់ដែរទេ ចូលចិត្តផ្គើន នឹងញ៉េះញ៉ោះ បេះបួយ ក្មេងឱ្យខឹងទើបក្មេងជេរ ក្មេងឈ្លើយដាក់។ ដល់ជុងហ្គុកវិញ អង្គុយសម្លក់ ថេយ៍ស្ទើរតែជ្រុះគ្រាប់ភ្នែកទៅហើយ ខណៈដែល អូមេហ្កាដែលគេប៉ងប្រាថ្នា ជេរខ្លួនសុទ្ធតែ អាកញ្ចាស់ដូច្នេះ ហើយអ្វីរឹតតែគាំងទៀតនោះ ថេយ៍យំអណ្តឺតអណ្តក ហ្នឹងវាល៎មកក្បែរ ខ្លួនជាលើកទី២ ម្តងទៀត។

អូមេហ្កាជាទីប្រាថ្នា |ចប់|Where stories live. Discover now