ភាគទី១០: អាព្រៃ ការសំគីស អាបែក

1.6K 102 1
                                    

    ភាគទី១០:អាព្រៃ ការសំគីស អាបែក

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


    ភាគទី១០:អាព្រៃ ការសំគីស អាបែក

"អ្ហឹកៗ កុំមើលខ្ញុំដោយក្រសែភ្នែក អ៊ីចឹងអី អ្ហឹកៗ ថេយ៍លេចនោមដាក់ខោឥឡូវហើយ"ព្រោះតែខ្លាចទើបយំ ទាំងដែរអម្បាញ់មិញខ្លាំងណាស់ ហ៊ានទាំងនិយាយថាមិនស្រលាញ់ប្រុសចាស់ ចោទប្រុសចាស់ថាគ្មានតម្លៃចាញ់ប្រុសក្មេង ដល់ឥឡូវបែរជា ធ្វើតួរកំសត់ សូមក្តីមេត្តាពីប្រុសចាស់ទៅវិញ គិតៗទៅក្មេងនេះសែនកំហូចអស់ទាស់តែម្តងហើយ អ៊ីចឹងៗអីនៀក៎ នរណាដែលមិនគ្រឺតក្នាញ់នោះ?

"ចុះមិញខ្លាំងណាស់ មិនអ៊ីចឹង? ចុះឥឡូវ ម្តេចធ្វើខ្លួនដូច កូនឆ្កែ ធ្លាក់ទឹកដូច្នេះ?"ជុងហ្គុកសួរទាំង បោះជំហានទៅមុខបន្តបន្ទាប់ បណ្តាលឱ្យថេយ៍ អណ្តឺតអណ្តកឡើងញ័រប្រាណ ទឹកភ្នែកហូរ យ៉ាងសស្រាក់សស្រាំ ព្រោះតែទប់លែងជាប់ទៀតហើយ

"អ្ហឹក ហឹក ថេយ៍ខុស  មិញអាងលោកប៉ានៅ អ្ហឹកៗ ទើបឆ្នាស់ដាក់ពូ"

"ឈប់ហៅយើងថាពូភ្លាម ក្មេងចម្កួត"

"មិនឱ្យហៅពូ ហៅថាអ្វីទៅ?បើលោកពូ អាយុស្មើរឪខ្ញុំហើយនឹង?"ថេយ៉ុង សែនឆ្ងល់ទើបងើបមុខចោទសួរ ជុងហ្គុកទាំងចងចិញ្ចើម ទាំងដែរដឹងហើយថា នាយក្រាស់មាន អាយុ៣៥ឆ្នាំ ឯកម្លោះតូចវិញ អាយុត្រឹមតែ១៩ឆ្នាំប៉ុណ្ណោះ។ ណែក៎បើគិតៗទៅណា បើឱ្យថេយ៍ហៅជុង ថាលោកអ៊ុំក៏បាន លោកឪពុកក៏បាន ព្រោះអាយុរបស់ នាយសមល្មមធ្វើឪគេហើយនឹង។ តែថាម៉េចប្រុសចាស់ យល់ស្របនោះ? ទោះនាយចាស់ អាយុច្រើនតែនាយ មានរាងកាយមាំមួន មុខក៏ក្មេងចាស់តែអាយុហ្នឹង ម៉េចនឹងអាចសមឱ្យ គូដណ្តឹងវ័យក្មេង មកហៅខ្លួនថាពូនោះ យ៉ាងណា ទៅថ្ងៃខាងមុខ ពួកគេទាំងពីរក៏ក្លាយជា ប្តីប្រពន្ធនឹងគ្នាហើយ ទោះយូរមិនឆាប់ក៏ដោយ។

អូមេហ្កាជាទីប្រាថ្នា |ចប់|Where stories live. Discover now