ភាគទី៣១:ម្ចាស់បេះដូង APPA

739 58 1
                                    

     ភាគទី៣១: ម្ចាស់បេះដូង APPA

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

     ភាគទី៣១: ម្ចាស់បេះដូង APPA

សេចក្តីរំភើបកាន់តែឡើង កំឡុងពេលដែលនាយក្រាស់អង្គុយមើល មុខកូនសម្អប់ក្នុង អង្រឹង។ នាយសម្លឹងបណ្តើរហូរទឹកភ្នែកបណ្តើរ នេះជាលើកទីមួយហើយដែលមនុស្សដូចជា ចន ជុងហ្គុក ហ្គាហ្វៀរ៍ ចេះយំនោះ÷

"កូនប៉ា~"ជុងហ្គុក ដង្ហោយទារកដោយសេចក្តីរំភើប

"ង៉ាង៉ា"នោះ មិនទាន់ ប៉ុន្មានផងស្រាប់តែ ទារកតូចចាប់ផ្តើមយំច្រែតៗ ដៃជើងលើកឡើង នឹងធាក់ចុះធាក់ឡើង ធ្វើឱ្យលោកប៉ា មិនធ្លាប់មានបទពិសោធន៍ ចាប់ផ្តើម ង៉េមង៉ាម ចាប់នោះខុស ចាប់នេះខុស បើនិយាយពីទឹកមុខវិញ ឡើងស្លន់។

"ឈប់យំៗ កូនឈប់យំ ចាំប៉ាប៉ា នាំទៅមើលសេះហោះណាកូនណា"

"ង៉ា ង៉ា ង៉ា"អាល្អិតនៅតែ មិនខ្វល់គិតតែយំយែកខ្លាំងៗ ទោះជុងហ្គុក ព្យាយាមលួងលោមយ៉ាងណា ក៏មិនបាត់ រិតតែធ្វើឱ្យនាយភ័យ លើសដើម...។

"ជិះកាប៉ាល់ហោះទេកូន? បើកូនឈប់យំ ចាំប៉ា ប៉ា នាំជិះ"

"...." ស្ងាត់លែងយំ! ធ្វើឲ្យជុងហ្គុក ហួសចិត្តនឹង អាល្អិតជាខ្លាំង នេះគ្រាន់តែ ជិះកាប៉ាល់ហោះ ភ្លាមស្ងាត់ដូចគេឆ្នុក

"ហឹសៗ ទើបនឹងកើតសោះ ចង់ជិះ កាប៉ាល់ហោះ ហឹសៗ"

"អ្ហឹក ង៉ាង៉ា"

អឹស ស្តីបន្ទោសឱ្យតិចតួច ពេបមាត់យំទៀត ធ្វើឱ្យជុងហ្គុក អស់និយាយគាំងតែម្តង។ នេះ និយាយប៉ះពាល់តិចតួចរំអួយ៎ ដូច APPA គេចឹងលោកអើយ។

"អ្ហា៎ ដេតឌីនិយាយទេ ប្រយ័ត្នង៉ក់ងរ ហឹសៗ ឈឹងកូនឈឹង"

"ង៉ាង៉ា"

នោះម្តងនេះ លួងលោមយ៉ាងណា ក៏មិនបាត់ នាយចង់ណាស់គឺចង់បី ពរកូន ឱបជាប់នឹងដើមទ្រូង តែមិនអាច ហិហិខ្លាច ធ្លាក់កូន ក្តុកទៅ នរណាទទួលខុសត្រូវ?

អូមេហ្កាជាទីប្រាថ្នា |ចប់|Where stories live. Discover now