ភាគទី២៦: បងខ្វាក់មែនទេ អ្ហឹក មែនទេថេយ៍?

1.2K 56 1
                                        

    ភាគទី២៦:បងខ្វាក់មែនទេ អ្ហឹកមែនទេថេយ៍?

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

    ភាគទី២៦:បងខ្វាក់មែនទេ អ្ហឹកមែនទេថេយ៍?

ព្រោះតែចង់ឈ្នះទើបអ្នកជ្រើសរើសយកផ្លូវមួយនេះ ផ្លូវដែលធ្វើឱ្យក្មេងប្រុសម្នាក់ដែលមិនដឹងមក ឈឺចាប់ព្រោះទង្វើដ៏អាត្មានិយមរបស់អ្នក÷

នាពេលរសៀលបន្តិច ថេយ៉ុងក៏ត្រឡប់មកវិញ ដោយក្នុងចិត្តអន្ទះសាជាខ្លាំង ខ្លាចនឹងបារម្ភពីអ្នកជម្ងឺនៅឯមន្ទីពេទ្យ។ គ្រាន់តែរថយន្តឈប់មិនទាន់ថេយ៍ បើកទ្វារឡានចុះនឹងរត់មក បន្ទប់របស់ជុងហ្គុក ដោយមាន នាយខេយ៍ អង្គុយរងចាំនៅលើសាឡុងសោះស្រាប់។

"អូហ៍ អ្នកប្រុសថេយ៍ ត្រឡប់មកមើលលោកម្ចាស់ឬ?"នាយខេយ៍ធ្វើជា ភ្ញាក់ផ្អើលនឹងវត្តមានរបស់រាងតូចទាំងដែរដឹងហើយថា ថេយ៍ហ្នឹងមក

"បាទបង~បងខេយ៍ ពិបាកពេកហើយ អាចទៅសម្រាកបានណា"

"បាទ អ៊ីចឹងខ្ញុំផ្ញើរផងណា"

"បាទបង"ថេយ៍ ញញឹមងក់ក្បាលផ្ងក់យ៉ាងគួរឱ្យស្រឡាញ់ដាក់នាយ។ នាយខេយ៍ក៏ញញឹម ទាំងមុខពិបាកមើល ព្រោះតែក្តីអាណិត តែធ្វើម៉េច ខ្លួនត្រឹមជាកូនចៅ គ្មានសិទ្ធិលូកដៃក្នុងរឿងរបស់ចៅហ្វាយឡើយ។ក្រោយពេលដែល នាយខេយ៍ចាកចេញទៅបាត់រាងតូចក៏មកអង្គុយក្បែរគ្រែអ្នកជំងឺ ស្នាមញញឹមអម្បាញ់មិញក៏ប្រែជា បាត់ត្រឹមមួយប្រព្រិចភ្នែក ខណៈដែលសម្លឹងមើល រង្វង់មុខរាងក្រាស់ ក្នុងចិត្តចាប់ផ្ដើមគិត ហ្នឹងខ្វាយខ្វល់ពីរឿងមួយនេះជាខ្លាំង

"ឆាប់ដឹងខ្លួនឡើងមកណា អា៎មកនិយាយជាមួយនឹងអូន មិនដឹងទេថាអូននឹក~នឹករាល់សំឡេង នឹករាល់អនុស្សាវរីយ៍និងទង្វើល្អៗរបស់បង ក្រែងបងសន្យាថានឹងនាំអូនទៅលេងកោះជេជូ មែនទេ??ម្ដេចបងសន្យាហើយក៏ប្រែក្រឡាស់ យ៉ាងនេះហឹម??"រាងតូចនិយាយតែម្នាក់ឯង ទោះអ្នកម្ខាងទៀតមិនតបក៏ដោយ

នរកស្នេហ៍.1 Where stories live. Discover now