ភាគទី២២: កំហឹង/សោកស្តាយ

1.3K 59 0
                                        

           ភាគទី២២: កំហឹង/សោកស្តាយ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

           ភាគទី២២: កំហឹង/សោកស្តាយ

លោកគីមនឹងជុងហ្គុកហានិយាយយ៉ាងស្របគ្នា ធ្វើឱ្យថេយ៍ បែរមុខសម្លឹងមើលលោកប៉ាដោយក្តីហួសចិត្ត នេះគាត់នៅមិនទាន់បញ្ឈប់តាម ប្រមាញ់ជីវិតរបស់ ជុងហ្គុកទៀតឬ? រីឯជុងហ្គុក លួចញញឹមឌឺដងទៅកាន់លោកគីម រួចក៏បែរមកជា ដើរតួកំសត់ ដើម្បីឱ្យរាងតួចអាណិតអាសូរ ដល់ខ្លួននាយ ហើយគ្រប់យ៉ាងក៏បាន ផលពិតមែន÷

"ថេយ៍បងឈឺណាស់អូន~"

"អូនសុំទោស ដែលឱ្យបង មកជួបរឿងរ៉ាវដូច្នេះ"រាងតូច តបទៅកាន់ ជុងហ្គុក ដោយទឹកមុខបញ្ជាក់ ពីក្តីបារម្ភ យ៉ាងពិតប្រាកដមិនដូចជាជុងហ្គុកទេ នាយតែងតែ សម្តែងគឺសម្តែងធ្វើជា ស្រលាញ់ សម្តែងធ្វើជាហួសហែង សម្តែងធ្វើជាបារម្ភ ដើម្បីឱ្យថេយ៍ ងប់ងល់ដកចិត្តមិនរួចហើយគ្រប់យ៉ាងគឺ តាមបំណងប្រាថ្នារបស់នាយហើយ។

"កូនទុកចិត្តវា? បារម្ភពីវា ទាំងដែរវាកំពុងតែ បោកបញ្ឆោតកូនណាថេយ៍ ម្តេចមិនជឿជាក់ប៉ា ដូច្នេះ?"លោកគីម ចាប់ផ្តើមភ័យ កំឡុងពេលដែលឃើញកូន ជាទីស្រឡាញ់ ងប់ងល់ជ្រុល ហួសហេតុយ៉ាងដូច្នេះ ទើបគាត់ចេះតែកើនរំលឹកគឺ រំលឹកដល់កូន មិនឱ្យគេ បោកប្រាស់យក កូនធ្វើឈ្នាន់តែ មើលទៅ ទោះគាត់ខំ ណែនាំយ៉ាងណា ក៏ថេយ៉ុងមិនស្តាប់គឺមិនស្តាប់ហេតុផល ឪពុកម្នាក់នេះទាល់តែសោះ។

"ខ្ញុំមិនជឿប៉ាទេ ព្រោះប៉ាកំពុងតែមានចិត្តចង់សម្លាប់ប្តីខ្ញុំ អ្ហឹកៗ ប៉ាធ្វើបែបហ្នឹងធ្វើអី តើជុងនឹងប៉ាមាន រឿងអ្វីម្តេចដល់ ថ្នាក់ជីវិតបែបនេះ?? ម្តងហើយម្តងទៀត វានៅតែដដែល អ្ហឹក ប៉ានៅតែរកកលល្បិចមក សម្លាប់ប្តីខ្ញុំ លោកប៉ាមាន យល់ដល់ទ្រូងខ្ញុំទេថាខ្ញុំ ពិបាកចិត្តខ្លាំងកម្រិតណា ដែរមានឪពុកចង់សម្លាប់ប្តីខ្លួនឯងនោះ??"

នរកស្នេហ៍.1 Where stories live. Discover now