Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ភាគទី០២: ជួបគ្នាម្ដងទៀតហើយ
រាងតូចច្រលឹង កំពុងដាក់ដៃលើបង្កាន់ស្ពាន ផ្ទៃមុខងើយមើលមេឃដែល ពន្លឺព្រះអាទិត្យចាប់លិចម្តងបន្តិចៗ ដោយអារម្មណ៍ស្មុគស្មាញ គិតអំពីអ្វីក៏ពុំចេញ ហើយក៏ធុញគឺធុញនឹងអារម្មណ៍មួយនេះណាស់។
"កំពុងធ្វើអ្វីនឹង??"សំឡេងគ្រលរបន្លឺឡើងពីក្រោយខ្នងរបស់ ថេយ៍ធ្វើឱ្យម្ចាស់កាយបែរក្រោយភ្លាមនឹងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កំឡុងពេលដែលឃើញជុងហ្គុកនៅទីនេះដែល តើនេះជា និស្ស័យឬក៏ជាកម្មពៀរទៅ??
"លោកចន??"ថេយ៉ុង ដង្ហោយហៅឈ្មោះ រាងក្រាស់តិចៗ ក្នុងចិត្តសែនឆ្ងល់ម្តេចក៏ជួប គេនៅទីនេះទៅវិញ តែមិនហ៊ានសួរនាំច្រើនទេ ព្រោះលោកប៉ា កំពុងតែ ឲ្យខ្លួនឃ្លាតឆ្ងាយពីនាយដូច្នេះ រាងតូចត្រូវតែ រក្សាគម្លាត។
"ហឹសៗ ត្រូវហើយគឺខ្ញុំ! ជួបគ្នាម្តងទៀតហើយ"ជុងហ្គុក សើចដើម.ក បន្តិចរួចក៏ ស្រដីឡើង ធ្វើឱ្យថេយ៍ញញឹមមិនសម
"បាទ"
"មើលទៅ ថេយ៉ុង ដូចជាមិនចូលចិត្តខ្ញុំ?"
"មិនមែនទេ លោកចនកុំគិតដូច្នេះអី"
"មិនឱ្យគិតបែបណា ព្រោះខ្ញុំ ឃើញដូច្នេះ ទៅហើយ មិនអីកុំឱ្យថេយ៍ ពិបាកខ្ញុំទៅវិញហើយ" ជុងហ្គុក ធ្វើជាអន់ចិត្ត រួចក៏រៀបនឹងចាកចេញទៅហើយ ក៏ស្រាប់តែមាន ដៃស្រឡូន មកចាប់ទាញជាយអាវនាយកម្លោះ។ ឃើញបែបនេះនាយ ញោចចុងមាត់បន្តិច នឹងឈប់ដំណើរ ត្រចៀកផ្ទៀងស្តាប់ប្រយោគ របស់ថេយ៍÷
"លោកចន កុំគិតអញ្ចឹងអី ខ្ញុំគ្រាន់តែមាន អារម្មណ៍ មិនជាល្អប៉ុណ្ណោះ បើលោកចន ទំនេរអាច-អាចកំដរ ខ្ញុំដើរលេងបានទេ? តែបើមិនបានក៏មិនថ្វីដែរ" មិនដឹងថា នាយកម្លោះដាក់មន្តអាគមអ្វីមក កាន់ថេយ៉ុងទើបគេ ហ៊ានស្នើរខ្លួនសូម មនុស្សដូចជាជុងហ្គុក ឲ្យមកជូនដើរលេង អីបែបនេះ។នេះបើជុងហ្គុក បដិសេធប្រាកដជា ខ្មាស់ជាមិនខានតែគ្រប់យ៉ាងហាក់មិនដូចការគិត នាយកម្លោះក៏ តបសម្តីវិញ បបួលឱ្យថេយ៍ ញញឹមតិចៗ
YOU ARE READING
នរកស្នេហ៍.1
Actionព្រោះតែស្រឡាញ់និងការទុកចិត្តដែលខ្ញុំមានចំពោះលោក ទើបខ្ញុំ ដើរចេញពីគ្រួសារ ខុសបំរាមគ្រួសារ នឹង បន្ទាបតម្លៃខ្លួនឯង ដើម្បីតែអ្នកគឺអ្នកណា ចន ជុងហ្គុក នូហ្វ័រ តែម្តេចក៏លោក ផ្តល់ទោសអោយខ្ញុំបែបនេះ?? "ក្តីស្រលាញ់របស់អ្នក ដែលមានចំពោះខ្ញុំគឺជា ការសម្តែង ត្រូវ...
