ភាគទី៥១: បងប្រុសអើយវិលវិញមក

1.7K 101 8
                                        

         ភាគទី៥១: បងប្រុសអើយវិលវិញមក

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

         ភាគទី៥១: បងប្រុសអើយវិលវិញមក

ខ្វោក!!! សំឡេងហែកសម្លៀកបំពាក់ បន្លើសឡើង ខណៈដែលអ្នកនៅខាងក្រោមព្យាយាមរើសបម្រះចេញ មិនឱ្យតែសូសៀងប៉ះពាល់ខ្លួនបាន តែគួរសោកស្តាយណាស់ ខេយ៍ពេលនេះប្រៀបដូចជា មនុស្សអត់បានការម្នាក់យ៉ាងអ៊ីចឹង។

"លែងយើង!! អាសត្វតិរច្ឆាន"ខេយ៍ នៅតែបន្តជេរសូសៀង ដោយក្តីឈឺចាប់ ខណៈដែល អ្នកខាងលើកំពុងតែបំពានរាងកាយរបស់ខ្លួន។ ក្នុងចិត្តឆ្ងល់ណាស់តើសូសៀងមានចិត្តជាមនុស្សខ្លះទេ??ឬក៏មានតែកាយប៉ុន្តែចិត្តជាបិសាច? ខេយ៍តបតលែងបានត្រឹមតែខាំមាត់សង្កត់ចិត្ត លេបលាក់ទឹកភ្នែកដោយអារម្មណ៍ឈឺចាប់។ វាមិនមែនត្រឹមតែឈឺតែម្យ៉ាងទេតែវាក៏ជារឿងមួយដែលអាម៉ាស់សម្រាប់គេផងដែរ។ តែបើសួរថាគេស្ដាយក្រោយនឹងជ្រើសរើសផ្លូវមួយនេះដែរទេ ចម្លើយគឺអត់ទេ មុននឹងធ្វើអ្វីម្យ៉ាងខេយ៍ បានសម្រេចចិត្តច្បាស់ហើយ ដូច្នេះលទ្ធផលយ៉ាងណា នាយព្រមទទួលគ្រប់យ៉ាង។

ពីមួយម៉ោងទៅមួយម៉ោង រាងកាយរបស់ខេយ៍ ត្រូវបានសូសៀង បំពានម្ដងហើយម្ដងទៀតដោយទង្វើព្រៃផ្សៃ អមជាមួយនឹងទារុណកម្មសិចដ៏ឃោរឃៅផងដែរ។

==========

ចិត្តខ្ញុំឈឺបេះដូងខ្ញុំខ្ទេចខ្ទាំ ទឹកភ្នែកខ្ញុំហូរៗប្រៀបដូចជាសមុទ្រដែលមិនចេះរីងស្ងួត រាល់ថ្ងៃរាប់ពេលវេលា ខ្ញុំតែងតែលើកដៃប្រណម សំពះដល់ទេវតាឱ្យ មានចិត្ដសន្តោសប្រណីផង។ ខ្ញុំមិនដឹងឡើយថាជាតិមុនខ្ញុំបានសាងកម្មពៀរអ្វីទើបជាតិនេះខ្ញុំជំពាក់និងទារុណវេទនាដល់ថ្នាក់នេះ  វេទនាទាំងផ្លូវចិត្តនិងផ្លូវកាយ។

|តក់ តក់|សំឡេងទឹកភ្នែកស្រក់- ស្រក់មួយដំណក់ៗវាបង្កប់ដោយភាពឈឺចាប់ពេកក្រៃដែលយើងមិនអាចវាស់ពីជម្រៅនៃភាពឈឺចាប់មួយនេះបាន។

នរកស្នេហ៍.1 Where stories live. Discover now