ភាគទី៥៤:ទារុណបេះដូង

1.3K 60 3
                                        

•ស្នេហ៍តែម្ខាង បង្ខំយ៉ាងណាក៏ឥតន័យ!•កាន់តែស្រលាញ់គេ យើងកាន់តែឈឺចាប់!

Ups! Gambar ini tidak mengikuti Pedoman Konten kami. Untuk melanjutkan publikasi, hapuslah gambar ini atau unggah gambar lain.

•ស្នេហ៍តែម្ខាង បង្ខំយ៉ាងណាក៏ឥតន័យ!
•កាន់តែស្រលាញ់គេ យើងកាន់តែឈឺចាប់!

=======

ស្រលាញ់យ៉ាងណាគួរតែរៀនដោះលែងខ្លះទៅ ព្រោះអនាគតយើងមើលមិនឃើញឡើយ បន្ថយចិត្តស្រឡាញ់ ខណៈដែលយើងដឹងថា ខ្លួនឯងគ្មានតម្លៃសម្រាប់គេ។ ដោះលែងគេ ប្រៀបដូច ដោះលែងខ្លួនឯង។ កុំព្យាយាមតែម្ខាង ព្រោះគ្រប់យ៉ាង វាមិនបានសមបំណង ដែលយើងប្រាថ្នាឡើយ...។
នាពេលរសៀលបន្តិច ក្មេងប្រុសដែលគិតថា សន្លប់នោះក៏ចាប់ផ្តើមដឹងខ្លួនឡើងមក ដៃកម្រើក តិចៗ ស្ទើរតែគ្មានកម្លាំងកំហែងទៅហើយ ភ្នែកបើកសម្លឹងមើលពិដាន ដោយអាការសោកសង្រេង...។

"គួរតែដល់ពេលហើយ~ដល់ពេលដែរ ខ្ញុំបញ្ចប់ក្តីស្រឡាញ់ក្លែងក្លាយមួយនេះហើយ"ថេយ៍ពោលទាំង ទឹកមុខស្រងូតស្រងាត់ នឹងសម្រាកបន្តិចយកកម្លាំង ដោយមានអារម្មណ៍ថា ធូរស្បើយហើយ ថេយ៍ក៏ក្រោកទៅងូតទឹក ត្រាំទឹកក្តៅ ដែលមានសីតុណ្ហភាពក្តៅល្មម អាចធ្វើឱ្យថេយ៍មាន អារម្មណ៍ថា ស្បើយពីភាពឈឺចាប់បន្តិចផងដែរ។

វាគួរដល់ពេលហើយមែនទេ?គឺដល់ពេលដែលគ្រប់ យ៉ាងនឹងបញ្ជប់ក្នុងពេលឆាប់ៗនេះ... បញ្ជប់ក្តីស្រឡាញ់ កប់ភាពស្មោះត្រង់ កប់ចិត្តស្អប់ នឹងកប់អនុស្សាវរីយ៍ គ្រប់យ៉ាងនៅទីនេះផងដែរ..។

|ទីក្រុងសេអ៊ូល|

ក្នុងបន្ទប់ងងឹត សូន្យឈឹងគ្មាន សូម្បីតែពន្លឺរះចែងចាំងចូលមក។ រាងកាយខេយ៍ កាន់តែពិបាក នឹងឈឺពេកក្រៃ ព្រោះតែសូសៀង តែងតែដាក់ទោស រៀងរាល់ថ្ងៃ។ ខ្លួនប្រាណខេយ៍ ពេលនេះពិតជា ពិបាកមើលណាស់ មានទាំងស្នាមជាំក្រម៉ៅ បបូរមាត់ប្រេះបែកចេញឈាម ផ្ទៃមុខមានស្នាមបន្តិចនៃការឆ្នូត ដៃជើងសុទ្ធតែរបួសគឺ របួសបង្ករដោយសូសៀង តែម្នាក់គត់។

នរកស្នេហ៍.1 Tempat cerita menjadi hidup. Temukan sekarang