ភាគទី៣៩: ថោកទាប

1.5K 82 4
                                        

ភាគទី៣៩: ថោកទាប

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ភាគទី៣៩: ថោកទាប

ហេតុអ្វី?? ហេតុអ្វីក៏បង ធ្វើទង្វើដ៏ថោកទាបនឹង អាត្មានិយមមួយនេះដាក់អូន? អូនខុសអីជុង? បើអូនខុសអូន សុំទោស~អ្ហឹក អូនគ្រាន់ស្រលាញ់បងប៉ុណ្ណោះ អូនខុសណាស់ឬ??? ហេតុម្តេច ក៏បងមើលងាយ ក្តីស្រឡាញ់ដែលអូនមាន ចំពោះបង ម្ល៉េះហាសជុង អ្ហឹកៗ ហឹក បងសប្បាយចិត្តណាស់មែន ទេពេលដែលបង ធ្វើឱ្យក្មេងប្រុសម្នាក់មកឈឺចាប់ ព្រោះតែក្តីស្រឡាញ់ក្លែងក្លាយ របស់បង ហឹក?

|មន្ទីរពេទ្យ|

អ្នកជម្ងឺត្រូវរុញចូលបន្ទប់ អាយស៊ីយ៉ូជាបន្ទាន់ លោកវេជ្ជបណ្ឌិត នឹងអ្នកគ្រូពេទ្យល្បីៗ បានមកជុំវិញ ដើម្បី ពិនិត្យមើលអាការៈអមជាមួយ ធ្វើការវះកាត់ យកអំបែងកែវចេញយ៉ាងលំអិត។

ពីមួយម៉ោងទៅមួយម៉ោង ម្នាក់ៗ ស្វះស្វែងជួយសង្គ្រោះអ្នកជម្ងឺរហូតទាល់តែបាន ជោគជ័យ នឹងរុញអ្នកជម្ងឺទៅបន្ទប់ធម្មតាវិញ (បែប វីអាយភី)

"ជុប៎"ជុងហ្គុកឱនទៅថើបថ្ពាល់នឹងបឺតជញ្ជក់ ថ្ពាល់ថេយ៍ថ្នមៗ រួចក៏ងើបមកវិញទាំងសម្លឹងមើល រូបកាយដែលស្លេកស្លាំង ស្ថិតក្រោមសម្លៀកបំពាក់អ្នកជម្ងឺ

"ឃើញទេ ឯងមិនស្លាប់ទេ~ ព្រោះជីវិតនឹងវាសនាឯង យើងជាអ្នកកំណត់បើ យើងមិនទាន់ឆ្អែតឆ្អន់ឯង មិនអាចទៅណាឡើយ ឯងត្រូវតែបង្កើត ទាយាទនៃសម្ព័ន្ធ នូហ្វ័រឱ្យយើង មុនឯងផុតដង្ហើម"ជុងហ្គុក ស្រដីបែបអ្នកឈ្នះ ហើយមូលហេតុនេះ ហើយដែលនាយមិនអាចបោះបង់ឬ ក៏ដោះលែងឱ្យថេយ៍ចាកចេញពីទ្រូងនាយ...។

"លោកម្ចាស់ មិនអាណិតអ្នកប្រុស សូម្បីតែបន្តិចឬ??" នាយខេយ៍ ឃើញហើយឃ្នើសចិត្តទើប ចូលមកតវ៉ា ព្រោះតែ ចៅហ្វាយខ្លួន គាត់ដូច អាត្មានិយមពេកហើយ

នរកស្នេហ៍.1 Where stories live. Discover now