Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ភាគទី០៣: ហិហិ ស្រលាញ់ថេយ៍ណាស់
ពន្លឺព្រះអាទិត្យរះចែងចាំង ផ្តល់រស្មីដល់សត្វលោក ក្នុងភពផែនដី មនុស្សម្នាងើបស្ទុះ ក្រោកទៅធ្វើការងាររៀងៗ ខ្លួនដើម្បី រកចំណូលមកផ្គត់ផ្គង់គ្រួសារ ដែលខ្វះខាត។ ចំណែកឯអ្នកផ្សេងទៀតមាន ជីវភាពធូរធារ គឺមិនសូវជាហត់នឿយប៉ុន្មាននោះទេ ខុសអីតែអ្នកក្រខ្សត់ ពិបាកទាំងរស់នៅ ពិបាកជាងរកចំណីអាហារ ខ្លះទៀតខ្វះល្ងាច ខ្វះព្រឹកនេះហើយ ជីវិតអ្នកក្រ អ្នកមាន មួយចំនួនមិនអាចយល់ឡើយ។
|ក្នុងបន្ទប់ដ៏ធំល្វឹងល្វើយ បង្ហាញឱ្យឃើញកាយតូចស្តើងនូវមិនទាន ភ្ញាក់ពីដំណេកឡើយ ពន្លឺរស្មីរះប៉ះដល់ផ្ទៃមុខរាងតូច បង្កើតជាភាពដ៏ស្រស់ស្អាត មួយតង់ទៀត សម្រាប់មនុស្សស្អាតៗ ដូចជា គីម ថេយ៉ុង ហ្វ័រយេ|
"ហ៊ឹម~~"សំឡេងក្រហឹម ដើម.ករបស់ថេយ៍ បន្លឺឡើង បញ្ជាក់ថាគេភ្ញាក់ពីដំណេកហើយ ឯកាយក៏ពត់ពែនដោយភាពខ្ចិលច្រអូស។ សម្រួលអារម្មណ៍បន្តិច នឹងគិតថាស្វាងពីដំណេកហើយ រាងតូចច្រលឹង ក៏ក្រោកពីគ្រែ រួចក៏ទម្លាក់ជើងស្រឡូន ដាក់ផ្ទាល់នឹងឥដ្ឋការ៉ូ មុននឹងបោះជំហានចូលទៅបន្ទប់ទឹកទាំងរាងកាយកំពុងល្វើយ។
=======
|ក្រុមហ៊ុន ចន នូហ្វ័រ|
ងឺតតតត~| សំឡេងរថយន្តឈប់បន្លឺឡើងរន្ទឺ បង្កអោយបុគ្គលិកទាំងអស់ដឹងពីតួនាទីនឹង រត់មកឈរតម្រៀបជួរដើម្បី គោរពលោកអគ្គនាយកចន ទៅតាមទម្លាក់។ ទ្វារថយន្តបើកដោយដៃរបស់ខេយ៍ រីឯជុងហ្គុក មិនបង្អង់ក៏ទម្លាក់ជើងចុះឮសូរតែដឹប ស្តាប់ក៏ដឹងថា នាយមានអំណាចដ៏កម្រិតណា តិចក្រោយមក នាយក៏ចេញពីរថយន្ត បង្ហាញពីភាព ស្រស់សង្ហា អោយបុគ្គលិកឃើញ នឹងនាំគ្នាបាក់ចិត្តទៅលើ នាយដូចគ្នា។ នរណាដែល មិនចាប់អារម្មណ៍ នឹងប៉ងប្រាថ្នាចន ជុងហ្គុក នូហ្វ័រ មកជាគូរអនាគតនោះ? នាយទាំង សង្ហា ទាំងមានទ្រព្យសម្បត្តិស្តុកស្តម្ភ មានឈ្មោះល្បីល្បាញ នឹងជាស្តេចជំនួញវ័យក្មេងទៀត នរណាដែលមិន ចង់ក្លាយជាទំទាវ របស់សម្ព័ន្ធ នូហ្វ័រនោះ។
YOU ARE READING
នរកស្នេហ៍.1
Actionព្រោះតែស្រឡាញ់និងការទុកចិត្តដែលខ្ញុំមានចំពោះលោក ទើបខ្ញុំ ដើរចេញពីគ្រួសារ ខុសបំរាមគ្រួសារ នឹង បន្ទាបតម្លៃខ្លួនឯង ដើម្បីតែអ្នកគឺអ្នកណា ចន ជុងហ្គុក នូហ្វ័រ តែម្តេចក៏លោក ផ្តល់ទោសអោយខ្ញុំបែបនេះ?? "ក្តីស្រលាញ់របស់អ្នក ដែលមានចំពោះខ្ញុំគឺជា ការសម្តែង ត្រូវ...
