Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ភាគទី២៨: បរិច្ចាគ
|មន្ទីរពេទ្យ|
មកដល់មន្ទីរពេទ្យភ្លាមថេយ៉ុង ឆ្ពោះជំហានទៅរក មីន យ៉ុនហ្គីតែម្តង ព្រោះពេលនេះ គេសម្រេចចិត្តរួចហើយ ថានឹងបរិច្ចាគកែវភ្នែកមួយគូរនេះជូនចំពោះ បុរសជាទីស្រឡាញ់ ដើម្បីតបស្នង រាល់ទង្វើអាក្រក់របស់លោកប៉ា ដោះដូរជាផ្នូរនៃការសុំទោស÷
"ប្អូនសម្រេចចិត្តច្បាស់ហើយ??"យ៉ុនហ្គី សួរបញ្ជាក់ ព្រោះខ្លួននាយ ក៏មិនចង់សាងកំហុសឡើយ តែធ្វើម្តេចនេះជា ព្រំលិខិតទៅហើយ
"បាទដើម្បីជុង ខ្ញុំលះបង់គ្រប់យ៉ាង"
"ហ៊ឹម~ អញ្ជើញចូល"យ៉ុនហ្គី តបលែងចេញមាន តែធ្វើតាមដំណើរ។ រាងតូចដើរចូលទៅក្នុងបន្ទប់វះកាត់ កែវភ្នែក ដើម្បីបរិច្ចាគជូន មនុស្សជាទីស្រឡាញ់ រីឯយ៉ុនហ្គី មានតែធ្វើទៅតាមតួនាទីខ្លួនឯងឱ្យរួចរាល់ ទម្រាំតែហើយ គឺជិតម៉ោង២កណ្តាល យប់ទៅហើយ...។
អូនមិនដឹងឡើយថា តទៅមុខទៀតមានលិទ្ធផលបែបណា ក៏អូនស្ម័គ្រចិត្តទទួលគ្រប់យ៉ាង ហើយការលះបង់មួយនេះ សង្ឈឹមថាបង ពេញចិត្តនឹង ទទួលយកវា តែអូនសូមតែម្យ៉ាងកុំ ចង់កម្មពៀរជាមួយលោកប៉ារបស់អូនអី អូនសូមតែប៉ុណ្ណឹងទេ។
===============
|១ សប្ដាហ៍ គន្លងផុតទៅ|
ជុងហ្គុក ក្រោកបាន ដើរហើរបាន ធម្មតាខុសអីតែ កម្លោះរូបស្រស់ម្នាក់ គេងលើគ្រែអ្នកជម្ងឺ ដោយទឹកមុខស្លេកស្លាំង នេះមួយសប្តាហ៍ហើយ ថេយ៍នៅមិនទាន់ ដឹងខ្លួនទៀត។ បបូរមាត់ ពណ៌ស៊ីជម្ពូ ថ្ពាល់ទន់ៗ គួរឱ្យ នែបនិត្យ ក្លិនកាយក៏ក្រអូប សាច់សរខ្ចីម៉ដ្ឋដូច កូនក្មេង គ្រប់កន្លែង នៃសរីរាង្គកាយរបស់ ថេយ៉ុងគឺស្រស់ស្អាតគ្មានទាស់ តែខុសម្យ៉ាងពេលនេះគឺ÷
កែវភ្នែកធ្លាប់តែមានពន្លឺ កែវភ្នែកធ្លាប់តែឃើញពិភពលោកទាំងមូល កែវភ្នែកធ្លាប់តែឃើញបុរសជាទីស្រឡាញ់ ពេលដែលភ្ញាក់ពីដំណេករៀងរាល់ព្រឹកតែពេលនេះ វាប្រែប្រួលហើយគឺ គឺប្រែពីរមានពន្លឺក្លាយជាងងឹតសូន្យឈឹង។ ងងឹតទៅនឹងក្តីស្រឡាញ់ជុងហ្គុក ដែលផ្តល់មកឱ្យគេអញ្ចឹង។
YOU ARE READING
នរកស្នេហ៍.1
Actionព្រោះតែស្រឡាញ់និងការទុកចិត្តដែលខ្ញុំមានចំពោះលោក ទើបខ្ញុំ ដើរចេញពីគ្រួសារ ខុសបំរាមគ្រួសារ នឹង បន្ទាបតម្លៃខ្លួនឯង ដើម្បីតែអ្នកគឺអ្នកណា ចន ជុងហ្គុក នូហ្វ័រ តែម្តេចក៏លោក ផ្តល់ទោសអោយខ្ញុំបែបនេះ?? "ក្តីស្រលាញ់របស់អ្នក ដែលមានចំពោះខ្ញុំគឺជា ការសម្តែង ត្រូវ...
