Ups! Gambar ini tidak mengikuti Pedoman Konten kami. Untuk melanjutkan publikasi, hapuslah gambar ini atau unggah gambar lain.
|ភាគទី១២:អរគុណបង ដែរចូរមក បំពេញសេចក្តីសុខ របស់អូន|
ទោះខំរើបម្រះយ៉ាងណាក៏មិនអាចស៊ូនឹងកម្លាំងយក្សរបស់បុរសម្នាក់នោះបាន ចុងក្រោយបែរជាទឹកភ្នែក ហូររហាម នឹងព្យាយាមស្រែកហៅ ជំនួយពីសង្សារទាំងដែលក្នុងចិត្តកំពុងតែ អស់សង្ឃឹមបន្តិចម្តងៗ។
"អ្ហឹក ហឹកកុំអី កុំប៉ះខ្ញុំអ្ហឹកៗ ហឹកខ្ញុំខ្លាចហើយ"
"គឺបងទេ"
"អ្ហឹកជុង???"គ្រាន់តែឮសំឡេង នោះភ្លាមធ្វើឱ្យថេយ៍ស្ងាត់មាត់យំ នឹងបែរខ្លួនសន្សឹមៗ សម្លឹងមើលមុខនាយក្រាស់ទាំង ដង្ហក់ខ្យល់។ក្នុងចិត្តក៏ចាប់ផ្ដើម លួចត្រេកអរឡើងវិញនឹងខឹងនាយផងដែរ ម្ដេចក៏លេងបែបនេះដឹងអត់ថាគេភ័យដល់កម្រិតណា??បើសិនម្នាក់ដែលប៉ះពាល់រាងការរបស់គេអម្បាញ់មិញជាអ្នកផ្សេងវិញ ច្បាស់ណាស់ថាខ្លួននិងមិនមានមុខទៅជួបជុងហ្គុកឡើយ។
"បាទគឺបង"នាយក្រាស់តបមកវិញទាំងញញឹមព្រាន និងអស់សំណើចនៅទឹកមុខភ័យព្រួយ របស់រាងតូចផងដែរ។ ការពិតទៅគេចាកចេញទៅអម្បាញ់មិញគ្រាន់តែលលេងប៉ុណ្ណោះ តើនរណាទៅដាច់ចិត្តទុកឲ្យ សង្សារនៅទីនេះតែម្នាក់ឯងនោះ??
"អ្ហឹកៗ ដឹងទេថាអូនភ័យប៉ុណ្ណា??អ្ហឹកៗ"
"សុំទោសដែលធ្វើឱ្យអូន ភ័យឈប់យំណា អូនសម្លាញ់បងសុំទោសពិតមែន"
"អ្ហឹក ហឹក កុំធ្វើបែបនេះទៀតណាជុង"
"បាទ ជុប៎ តស់បាន ហើយអា៎ទៅគេង"
"អឹម"ថេយ៍ងក់ក្បាលផ្ងក់ៗ រួចក៏ស្រវាឱបកនាយជាប់ ជុងហ្គុក ចាប់ផ្តើមបីកាយតូចស្តើង ឡើងលើគោក រួចក៏ ទាញកន្សែងមករុំឱ្យថេយ៍មុននឹងពរទៅតង់។គ្រាន់តែ មកដល់តង់ភ្លាម នាយក៏ដាក់ឱ្យរាងតូចអង្គុយ ហើយគេក៏រូតវ៉ាលី រើសសម្លៀកបំពាក់ មកស្លៀកឱ្យថេយ៍ទៅតាមទម្លាប់។
KAMU SEDANG MEMBACA
នរកស្នេហ៍.1
Aksiព្រោះតែស្រឡាញ់និងការទុកចិត្តដែលខ្ញុំមានចំពោះលោក ទើបខ្ញុំ ដើរចេញពីគ្រួសារ ខុសបំរាមគ្រួសារ នឹង បន្ទាបតម្លៃខ្លួនឯង ដើម្បីតែអ្នកគឺអ្នកណា ចន ជុងហ្គុក នូហ្វ័រ តែម្តេចក៏លោក ផ្តល់ទោសអោយខ្ញុំបែបនេះ?? "ក្តីស្រលាញ់របស់អ្នក ដែលមានចំពោះខ្ញុំគឺជា ការសម្តែង ត្រូវ...
