ភាគទី៣៣: ហែកជើង

1.7K 74 3
                                        

         

                ភាគទី៣៣: ហែកជើង

Oops! Bu görüntü içerik kurallarımıza uymuyor. Yayımlamaya devam etmek için görüntüyü kaldırmayı ya da başka bir görüntü yüklemeyi deneyin.

                ភាគទី៣៣: ហែកជើង

មនុស្សធ្លាប់តែទទួលបានភាពផ្អែមល្ហែម ហ្នឹងក្តីស្រឡាញ់លើសលប់ ពីបុរសជាទីស្រឡាញ់ តែគ្រប់យ៉ាងហាក់ផ្ទុយស្រឡះ កំឡុងពេលដែល អាថ៌កំបាំងត្រូវបែកធ្លាយ÷

ថេយ៍អួលដើមក រកអ្វីនិយាយមិនចេញ ដឹងតែចង់យំតែគ្មានទឹកភ្នែក វាឈឺណាស់ ឈឺពេកក្រៃ តែមិនអាចធ្វើអ្វីបាន ក្រៅពីបោះជំហានចាកចេញពីទីនេះ ឆ្ពោះទៅកន្លែងចិញ្ចឹមសត្វ តែមិនទាន់បាន ប៉ុន្មានជំហានផងស្រាប់តែ មានដៃមាំមួយគូរទាញកន្ត្រាក់ចង្កេះមួយក្តាប់របស់ ថេយ៉ុងឱ្យខ្ទប់ជាមួយដើម ទ្រូងហាប់ណែនរបស់ជុងហ្គុក ពេញមួយទំហឹង។

"ទៅណា??"នាយសួរឡើងធ្វើដូចគ្មានរឿងអ្វីកើតឡើងអញ្ចឹង ទាំងដែលមុននេះ ទាំងដៀលត្មះ បង្អាប់បង្អោន មើលងាយ ចំពោះថេយ៍ ពេញមាត់ៗ។ រីឯម៉ែដោះ ឃើញដូច្នោះក៏មិនមាត់នឹង លូកដៃទើបដកខ្លួនទៅធ្វើការរបស់គាត់ យ៉ាងណា ក៏ជុងហ្គុកមិន បណ្តោយឱ្យថេយ៍ញ៉ាំរបស់កខ្វក់ទាំងអស់នោះឡើយ។

"អ្ហឹកៗ"រាងតូច មិនតបតែ បែរជាលូកទៅឱបចង្កេះរាងក្រាស់ជាប់នឹង ថ្ងូរយំតិចៗ

"អឹម~"លែងសួរ លែងចង់ពីចម្លើយ ព្រោះដឹងថា ក្មេងខ្លះឃ្លានអាហារ ទើបខ្ចិលរករឿង។ ជុងហ្គុក លើកពរថេយ៍ នឹងដើរតុអាហារដោយមាន អ្នកបម្រើហែរហម អាហារដាក់លើពាសពេញតុ។ ក្លិនឈ្ងុយប្រហើរ នៃអាហារបាន ជះចូលក្នុងច្រមុះរាងតូចពេញៗ កាន់តែបណ្តាលឱ្យថេយ៍ ពេបមាត់នឹងឃ្លានលើសដើម គេដឹងថា អារហារទាំងអស់នោះនៅ ចំពោះមុខខ្លួន ប៉ុន្តែថេយ៍មិនហ៊ានញ៉ាំឡើយព្រោះគ្មានការអនុញ្ញាតពីម្ចាស់អាហារទាំងអស់នេះ។

នរកស្នេហ៍.1 Hikayelerin yaşadığı yer. Şimdi keşfedin