ភាគទី០៤: សណ្តានមិត្តក្បត់

1.4K 68 1
                                        

       ភាគទី០៤: សណ្តានមិត្តក្បត់

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

       ភាគទី០៤: សណ្តានមិត្តក្បត់

មិត្តដែលមានសណ្ដានជាសត្វក្រពើ យើងពិបាកនឹងមើលឃើញណាស់ ព្រោះសណ្តានមិត្តបែបនេះណា គឺពូកែលាក់ចរិត មិនងាយបញ្ចេញ ចង្កូមដោយងាយស្រួលឡើយ។ ជាពិសេស លូហ្វឺ នេះឯង ចូលចិត្តធ្វើមុខមឹសៗ ប៉ុន្តែកេះឆ្នាំងបាយធ្លុះ ប្រាប់អោយដឹង ហើយការដែលគេទាក់ទងនឹងយក ថេយ៉ុង ធ្វើជាមិត្តព្រោះតែ គេចង់បានឈ្នាន់មួយដែលធ្វើឲ្យខ្លួនឯងឡើងដល់ទីខ្ពស់ តែប៉ុណ្ណោះ ហើយអ្វីរឹតតែសំខាន់ទៀតនោះ គឺផលប្រយោជន៍ នឹងអ្វីដែលថេយ៍ ស្រលាញ់ ហ្នឹង ទទួលបាន លូហ្វឺ គួរណាស់តែទទួលបាន ដូចគ្នា។ មិនខ្វល់ថា នោះជារបស់ឬក៏ជាមនុស្ស។

ថេយ៉ុងនឹងលូហ្វឺ បណ្តើរគ្នាទិញនេះ ទិញនោះអស់ចិត្តហើយ ក៏នាំទៅភោជនីយដ្ឋានមួយកន្លែង ដែលជាលំដាប់អភិជន តែគាប់ជួនណាស់ ក៏ជួបលោកចន នៅទីនេះដែរ។

"សួស្តីថេយ៍ ជួបគ្នាម្តងទៀតហើយ"ចន ជុងហ្គុក នូហ្វ័រ ត្រូវហើយគឺជានាយ។ តើនេះ មិនគាប់ជួនពេកទេដឹង?? ថេយ៍ឃើញជុងហ្គុក ហើយហាក់ធ្វើខ្លួនមិនត្រូវ  ខុសអីតែលូហ្វឺ ញញឹមស្រស់ដូចកំពុង មានចិត្តចាប់អារម្មណ៍ លើនាយកម្លោះជាខ្លាំង តែជុងហ្គុកមិនបានខ្វល់ខ្វាយពីលូហ្វឺ នោះទេមនុស្សដែលនាយ ខ្វល់គឺ គីម ថេយ៉ុង ហ្វ័រយេ នេះឯង។

"លោកចន ឧស្សាហ៍មកទីនេះឬ?"ថេយ៉ុង

"បាទ តែថ្ងៃនេះ ចៃដន្យណាស់បាន ជួបថេយ៍នៅនេះ បើមិនយល់ទាស់ទេ ពួកយើងអាចរួមតុជាមួយគ្នាបានទេ?"ជុងហ្គុក

"អឺគឺ..."ថេយ៍ មិនទាន់តប ផងបែរជាលូហ្វឺ ចូលមក កាត់ហ្នឹង ជ្រៀតជ្រែកចូលប្រឡោះកណ្តាលរវាងអ្នកទាំងពីរ

នរកស្នេហ៍.1 Where stories live. Discover now