ភាគទី២១: ភ្លើ/ ល្ងង់

1.3K 56 1
                                        

         ភាគទី២១:ភ្លើ/ល្ងង់

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

         ភាគទី២១:ភ្លើ/ល្ងង់

ល្បែងជាភាពមហន្តរាយ នឹងជាសេចក្តីវិនាស បើអ្នកកាន់តែលេងអ្នកកាន់តែចាញ់គ្មានល្បែងណា អោយអ្នកឈ្នះរហូតនោះឡើយ បើអាចជៀសឆ្ងាយបាន ក៏ជៀសទៅ÷

លោកផាក មិនព្រមចុះចាញ់គាត់នៅតែមានចិត្តមួយថាអាចឈ្នះ ប៉ុន្តែចុងក្រោយ បែរជាអស់ទាំង ប្រាក់ បញ្ចាំងទាំងភូមិគ្រឹះ នឹងក្រុមហ៊ុន នៅជាប់បំណុលទៀតនេះហើយ ថាកុំប្រលែងភ្លើងដល់ចុងក្រោយអ្នកដែលវិនាសនោះគឺខ្លួនឯងទៅវិញទេ។

|ភូមិគ្រឹះ ហ្វ័រយេ|

កណ្តាលអាធ្រាត្រ លោកគីម ដើរទៅវិញទៅមកដោយក្នុងចិត្តតប់ប្រមល់គិតអ្វីមិនចេញ នេះមួយសប្តាហ៍ហើយណា ដែលកូនជាទីស្រឡាញ់ មិនអើតឪពុកទាល់តែសោះឡើយ។ គាត់ខូចចិត្ត គាត់ព្រួយបារម្ភ ចំពោះកូនរាល់ថ្ងៃតែកូនប្រុសវិញបែរជា មិនអើពើនឹងឪពុកដែលទទឹងរងចាំផ្លូវកូន ពីមួយថ្ងៃទៅមួយថ្ងៃ តែគាត់មិនបន្ទោសព្រោះយល់ថាជាកូន÷

"ហឺសសសស~គិតស្អីក៏ មិនចេញធ្វើស្អីក៏ មិនកើត ព្រោះថេយ៍នៅជិតវា ឡើង២៤ម៉ោងទៅ ហើយ"លោកគីម ស្រដីទាំងតប់ប្រមល់ ក្នុងចិត្តគាត់បើអាចគឺ ទៅសម្លាប់ជុងហ្គុកឆៅៗ តែម្តង ប៉ុន្តែខ្លាចកូន មានគ្រោះថ្នាក់ទើប គាត់ស្ងៀមស្ងាត់សិន រង់ចាំឱកាសល្អ ហុចឲ្យគាត់នឹង មានពេលវេលាគ្រប់គ្រាន់រៀបចំផែនការណ៍បំផ្លិចបំផ្លាញ អ្វីៗ គ្រប់យ៉ាងរបស់ ចន ជុងហ្គុក នូហ្វ័រ ។លោកគីម កំពុងតែគិចចុះគិតឡើងក៏ស្រាប់តែ ឮសូរសំឡេងគោះទ្វារបន្លឺឡើង ÷

/ក្រាកក/ ព្រោះគិតថាជាកូនប្រុស ដែលវិលត្រឡប់មកវិញតែ អ្វីដែលឃើញនោះគឺផ្ទុយស្រឡះ នឹងសាងភាពភ្ញាក់ផ្អើលដល់គ្នាជាខ្លាំង។

នរកស្នេហ៍.1 Where stories live. Discover now