ភាគទី៣២:អូន គ្រាន់តែមិនចង់មើលឃើញពីភាពកំណាចរបស់បង ប៉ុណ្ណោះ

1.4K 70 2
                                        

     

ភាគទី៣២: អូនគ្រាន់តែ មិនចង់មើលឃើញពីភាពកំណាចរបស់បងប៉ុណ្ណោះ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ភាគទី៣២: អូនគ្រាន់តែ មិនចង់មើលឃើញពីភាពកំណាចរបស់បងប៉ុណ្ណោះ

ព្រឹកថ្ងៃថ្មី! ក្រោកឡើងធ្លាប់តែឃើញរង្វង់មុខដ៏ស្រស់សង្ហា របស់បុរសជាទីស្រឡាញ់ កាយធ្លាប់តែថើប សម្តីពាសពេញដោយ ពាក្យផ្អែមល្ហែម ពេលនេះវាលែងមានហើយ វាប្រែប្រួលហើយ ប្រែប្រួល ទៅតាមចិត្តបង÷

"ហឹម~"ថេយ៍ក្រហឹមដើមក តិចៗទៅតាម មនុស្សភ្ញាក់ពីដំណេកដៃរាវរករាងក្រាស់ តែពុំប៉ះ ប្រហែលជានាយក្រោកទៅធ្វើការបាត់ហើយមើលទៅ

"....."ថេយ៍ស្ងាត់ ងើបអង្គុយសំកុក នឹងគិតថា ពេលនេះ ព្រឹកឬក៏ រសៀល ឬក៏មិនទាន់ព្រឹក?? គិតហើយគិតទៀតព្រោះ ភ្នែកមើលមិនឃើញ វាងងឹត ងងឹតទាំងភ្នែក ងងឹតទាំងចិត្ត។

មិនចង់គិតច្រើន ណាមួយមានអារម្មណ៍ថា ឃ្លានទើបទម្លាក់ជើងដ៏ ស្រឡូនចុះ ផ្ទាល់នឹងឥដ្ឋការ៉ូ ដៃរាវ ជើងបោះជំហាន សន្សឹមៗ រហូតដល់មាត់ទ្វារ ទាំងពិបាក នឹងមានអារម្មណ៍ខូចចិត្តដំណើរគ្នា÷

"អ្ហាស៎~ព្រូសសសស~"ព្រោះតែមិនបានប្រយ័ត្ន រាងតូចដើរៗក៏បុកនឹង តុដែលក្បែរថូផ្កាក្បែរនោះ កាយតូចស្តើងក៏ដួលខ្ពោកទៅនឹងឥដ្ឋមួយទំហឹង បង្កជាសំឡេង ដល់អ្នកនៅខាងក្រោមឱ្យរត់មកមើល។

"អ្នកប្រុសថេយ៍??"ម៉ែដោះ សឹងតែរក ពុទ្ធោខណៈដែល សម្លឹងមើលសភាពរបស់ម្ចាស់តូច គាត់រកទៅជួយគ្រាហ៍តែថេយ៍បដិសេធ

"កុំអីម៉ែដោះ ខ្ញុំអាចក្រោកខ្លួនឯងបាន"ថេយ៍ ស្រដីទាំងអួលដើមក

"ឱ្យម៉ែដោះជួយទៅណា"

"មិន-មិនអីទេ ម៉ែដោះគ្រាន់តែប្រាប់ផ្លូវ គឺបានហើយ ខ្ញុំចង់ដើរដោយខ្លួនឯង នឹងទម្លាប់ បែបនេះជារៀងរហូតតទៅ" ថេយ៍តបវិញទាំងស្នាមញញឹមមិនប្រែ មិនមែនគេមិនចង់បាន ជំនួយឡើយប៉ុន្តែ ថេយ៍ចង់ ក្រោកឈរឡើងខ្លួនឯង នឹងដើរទៅមុខ ទោះគ្មានអ្នកនាំផ្លូវ ក៏គេចង់ប្រាប់ថា អាចធ្វើបាន ដើរបាន។

នរកស្នេហ៍.1 Where stories live. Discover now