ភាគទី០៨: ដាក់ទំនាយព្រះអាទិត្យ

1.1K 69 3
                                        

       ភាគទី០៨: ដាក់ទំនាយព្រះអាទិត្យ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

       ភាគទី០៨: ដាក់ទំនាយព្រះអាទិត្យ

"បាទ បងក៏ស្រលាញ់អូន ដូច្នេះស្តាប់បង្គាប់នៅទីនេះហើយកុំចេញទៅណា ចាំមកវិញណា"

ជុងហ្គុក ទាញសោរឡានទាំងចេញទៅក្រៅយ៉ាងប្រញាប់ប្រញាល់ ព្រោះខ្លាចថា ថេយ៍ឃ្លានខ្លាំងនឹងរងចាំយូរអីបែបនេះ។ រីឯរាងតូច វិញញញឹមខ្ចឹប រួចក៏ទម្លាក់ខ្លួនគេងលើពូករងចាំអ្នកជាសង្សារយកស្តូបឺរី មកឱ្យញ៉ាំ ការរង់ចាំអស់រយៈពេលជិត១ម៉ោង ក៏ឈានមកដល់÷

|ក្រាកក|ទ្វារបានបើកបង្ហាញឱ្យឃើញ ជុងហ្គុកដើរចូលមក ទាំងក្នុងដៃមានថង់ស្តូបឺរី ថេយ៍ឃើញ ជុងហ្គុក ភ្លាមក៏ហក់លោតចេញពីលើពូក នឹងដើរទៅជិតឱបដៃនាយបែបយកចិត្តយកថ្លើម។

"ហឹសៗ ហក៎នេះយកទៅញ៉ាំ អាល៎បានគេង" នាយក្រាស់ស្រដីទាំងហុចថង់ផ្លែឈើឱ្យថេយ៍ផងដែរ

"អរគុណណាជុង"បបូរមាត់តូចស្តើង ពោលពាក្យអរគុណទៅកាន់សង្សារទាំងញញឹមញញែមដៃ រៀបឈោងទៅ យកថង់ផ្លែឈើទៅហើយ បែរជាអាក៎ខណៈដែល÷

"អរគុណបែបណា?ឬក៏និយាយត្រឹមតែពាក្យសម្តី?"

"បាទ??"

"បងអន់ចិត្តណាស់ដឹងទេ? ខំស្កាត់ទៅកណ្ដាលរាត្រី ដើម្បីតែ ស្តូបឺរី ប៉ុន្មានប្រអប់នេះ នឹងលួចសង្ឈឹមក្នុងចិត្តថា ពេលវិលវិញ នឹងទទួលបានការតបស្នងតែ មើលអូនចុះ ត្រឹមតែពាក្យអរគុណហ្នឹង?" ជុងហ្គុក ហានិយាយយ៉ាងហូរហែ ខ្លាចតែថេយ៍មិនដឹងពីទុក្ខលំបាកខ្លួន។ រាងតូចគិតមួយស្របក់ ភ្នែកសម្លឹងមើល ស្តូបឺរីបណ្តើរ លេបទឹកមាត់ បណ្តើរ ក្នុងចិត្តចង់ណាស់គឺចង់ ទាញកន្ត្រាក់យកមកញ៉ាំភ្លាមៗ តែមិនអាចទេ បើសិនជាជុងហ្គុកមិនអនុញ្ញាត

នរកស្នេហ៍.1 Where stories live. Discover now