ភាគទី១៨:កុំបំបែកបំបាក់ពួកយើងអី អ្ហឹកៗ

1.3K 68 0
                                        

    ភាគទី១៨: កុំបំបែកបំបាក់ពួកយើងអី អ្ហឹកៗ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

    ភាគទី១៨: កុំបំបែកបំបាក់ពួកយើងអី អ្ហឹកៗ

"អ្ហឹក អាយយយ៎ ប៉ាលែងកូន អ្ហឹកៗលែងកូនទៅ"ថេយ៍ស្រែកយំខ្លាំងៗ កំឡុងពេលដែរ ឃើញមនុស្សជាទីស្រឡាញ់ ដេកក្នុងថ្លុកឈាម ចិត្តចង់ទៅឱបបីត្រកងកាយរបស់បុរសកំពូលស្នេហ៍តែមិនអាចព្រោះលោកគីម ចាប់ថេយ៍ជាប់ ចាប់មិនឱ្យថេយ៍ចេញពីរង្វង់ដៃរបស់គាត់ឡើយ។

"អឹក~ថេយ៍~"ជុងហ្គុក ប្រឹងងើបព្យាយាម ធ្វើដូចជាដាស់សតិរបស់ខ្លួនឯង នឹងដង្ហោយហៅ រាងតូចដោយ សំឡេងអស់កម្លាំង ថេយ៍ឃើញបែបនេះហើយកាន់តែយំខ្លាំងៗ នឹងអាណិតអាសូរដល់ជុងហ្គុក ជាពន់ពេក។

"ប៉ាអ្ហឹកៗ កូនអង្វរកុំបំបែកបំបាក់ពួកយើងអី អ្ហឹកៗ"ថេយ៍ឈប់រើសបម្រះនឹង បែរមក សម្លឹងមើលមុខរបស់លោកគីមដោយក្តីអនុគ្រោះ ដល់ស្នេហាដ៏កំសត់មួយនេះ ថេយ៍ឈឺ គឺឈឺណាស់ពេលដែលឃើញមនុស្សជាទីស្រឡាញ់ កំពុងស្ថិតក្នុងស្ថានភាពដូច្នេះ។ ដៃតូចៗ លើកផ្គុំចូលគ្នា សំពះអង្វរលោកប៉ា មេត្តាដល់ក្តីស្នេហ៍មួយនេះ តែលោកគីម ហាក់មិនជ្រាបព្រោះគាត់កំពុងខឹង គឺខឹងខ្លាំងណាស់ ពេលដែលដឹងថាកូន កំពុងតែប្រៀបអ្នកដ៏ទៃ។

"ថេយ៍~ឈប់យំ~ហើយស្តាប់ប៉ាណា ថាវា...."លោកគីម ស្រែកដាក់កូន ខ្លាំងៗ នឹងរៀបប្រាប់ការពិតតែ ត្រូវជុងហ្គុក លូកមាត់មកនិយាយ កាន់តែធ្វើឱ្យថេយ៉ុង មានចិត្តស្អប់ឪពុកលើសដើម។

"អ្ហឹកៗ ថេយ៍ទៅចុះ កុំរស់នៅជាមួយបងអី អ្ហឹកៗ ហឹក កុំខ្វល់ពីបង ព្រោះមនុស្សដែលប៉ា អូនចង់សម្លាប់គឺបង អ្ហឹក ហឹកៗ ដូច្នេះអូនចេញទៅចុះ តែអូនចង់ចាំថា អូនជាប្រពន្ធបង បងស្រលាញ់អូនខ្លាំងណាស់ថេយ៍ សុំទោសដែលមិនអាចក្បែរអូន"ជុងហ្គុក ព្យាយាមស្រដីទាំងទឹកភ្នែកហូរយ៉ាងសស្រាក់សស្រាំ ដើម្បីបន្ទន់ចិត្តថេយ៍ឱ្យអាណិត អោយស្រលាញ់ អោយជឿជាក់ខ្លួនហើយ គ្រប់យ៉ាងគឺ ប្រព្រឹត្តទៅតាមផែនការណ៍របស់គេពិតមែន ថេយ៉ុង ស្រែកយំខ្លាំងៗ ម្តងទៀតមុខ ក្រឡាស់ខ្លួនចេញពីការចាប់របស់លោកគីម ហើយក៏មកឱបនាយកម្លោះយ៉ាងជាប់អមជាមួយ សម្រែកនៃភាពឈឺចាប់។

នរកស្នេហ៍.1 Where stories live. Discover now