ភាគទី៣៦: រើសវាមក ចាក់ទ្រូងអូន ខ្វេះបេះដូងអូនចេញហើយ កម្ទេចវាឱ្យខ្ទិចទៅ ឬក៏ផ្តាច់ជ

1.6K 80 1
                                        

ភាគទី៣៦: រើសវាមក ចាក់ទ្រូងអូន ខ្វេះបេះដូងអូនចេញហើយ កម្ទេចវាឱ្យខ្ទិចទៅ ឬក៏ផ្តាច់ជីវិតអូន ត្រឹមនេះឱ្យស្លាប់ តែម្តងល្អទេ??

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ភាគទី៣៦: រើសវាមក ចាក់ទ្រូងអូន ខ្វេះបេះដូងអូនចេញហើយ កម្ទេចវាឱ្យខ្ទិចទៅ ឬក៏ផ្តាច់ជីវិតអូន ត្រឹមនេះឱ្យស្លាប់ តែម្តងល្អទេ??

ពន្លឺព្រះអាទិត្យរះចែងចាំង ពិភពលោកម្តងទៀត សំឡេងសត្វបក្សាបក្សី ស្រែកយំចាចៗ មនុស្សម្នាស្ទុះស្ទារ ក្រោកពីដំណេកទៅធ្វើការរបស់ខ្លួនរៀងៗខ្លួន។ ខុសអីតែ ក្នុងបន្ទប់ដ៏ធំល្វឹងល្វើយឯណេះវិញ យើងបាន បង្ហាញឱ្យឃើញថា មនុស្សពីរនាក់គេងឱបគ្នា ឡើងស្អិតរមួតបេះក៏មិនចេញ។ កាយតូចកម្រើកខ្លួនតិចៗ នឹងត្បុលចូលទៅឱបរឹតជុងហ្គុក បន្ថែមទៀតដើម្បីយក អារម្មណ៍កក់ក្ដៅពីនាយក្រាស់។

"ហឹម~!!!"ជុងហ្គុក បួចមាត់ ជ្រួញចិញ្ចើម ខណៈដែល ទទួលអារម្មណ៍បានដឹងថា មានបបូរមាត់ នឹងអណ្តាតទន់ដូចចាហួយរបស់នរណាមិនដឹង មកបឺតជញ្ជក់បៅដោះនាយ ឮសូរតែជីប៎ៗ

"អឹក~ហឹក"សំឡេងយំរបស់ថេយ៍បន្លើសឡើង ភ្លាមៗ កំឡុងពេលដែលជុងហ្គុក ក្រោកនឹងថយខ្លួនចេញពីថេយ៍។ នេះថេយ៍មិនទានបៅឆ្អែតផង ជុងហ្គុក គេចទៅហើយ ពិតជាគួរឱ្យខឹងណាស់។

"យំស្អី???ឆាប់ឡើងហើយ ទៅស៊ីបាយភ្លាម"ជុងហ្គុក ស្រដីទាំងមុខមាំ សំឡេងកាច ប៉ុន្តែចិត្តនៀក៎ក៏វាទន់ ខណៈដែល ឃើញទឹកមុខ កាយវិការ Cute របស់ថេយ៍

"អ្ហឹកៗ ជុង~"ថេយ៍ ពេបមាត់ ពេលដែលទទួលបានពាក្យគំរោះគំរើយរបស់អ្នកម្ខាងទៀត ក្នុងចិត្តក៏ចង់ប្រាប់ថា អូនដើរមិនរួចទេ ហើយភ្នែកអូនក៏ងងឹតទៀត តើឱ្យអូនមើលផ្លូវម្តេចនឹងឃើញទៅ បើគ្មានបងជាបង្គោលផងនោះ?

"ក្រោកពេលណាក៏យំៗៗ នែក៎យើងសួរតាមត្រង់មិនហត់ខ្លះទេឬ?"ជុងហ្គុក ត្បកសួរទាំងគ្មានយល់ពីទុក្ខលំបាករបស់ថេយ៍សូម្បីតែបន្តិចសោះឡើយ

នរកស្នេហ៍.1 Where stories live. Discover now