ភាគទី៣៨: ឈឺ~វាផ្សារណាស់

1.5K 88 1
                                        

             ភាគទី៣៨: ឈឺ~វាផ្សារណាស់

Hoppla! Dieses Bild entspricht nicht unseren inhaltlichen Richtlinien. Um mit dem Veröffentlichen fortfahren zu können, entferne es bitte oder lade ein anderes Bild hoch.

             ភាគទី៣៨: ឈឺ~វាផ្សារណាស់

ស្តាប់សម្តីរបស់អ្នកប្រុសចប់ ម៉ែដោះយំយកតែម្តង យំព្រោះតែអាណិត យំព្រោះតែ គាត់អត់បានការណ៍ ជួយអ្វីមិនបាន÷

"អ្ហឹក ឥឡូវអ្នកប្រុសញ៉ាំអីសិនទៅណា"អត់មិនបាន ម៉ែដោះនៅបន្ត លួងលោមថេយ៍ ទោះ រាងតូចក្រវីក្បាល បដិសេធគាត់ក៏ដោយ

"អ្ហឹកៗ ទោះក្រពះថេយ៍ឃ្លាន តែថេយ៍លេបអត់ចូលទេ ម៉ែដោះយកវាទៅវិញចុះថេយ៍ ហត់ ថេយ៍ចង់សម្រាក"

"ប៉ុន្តែ..."

ក្រាកកកក!!!! ម៉ែដោះមិនទាន់ស្រដីចប់ផង ទ្វារក៏បើកឡើង បង្ហាញឱ្យឃើញ ជុងហ្គុកដើរចូលមក ទាំងមុខមាំនឹងកាច តែក្នុងដៃក៏មាន ថង់យួរផងដែរ តាមសង្កេតអាចថាជា ថង់អាហារឬក៏នំចំណីអ្វីហើយ ទើបម៉ែដោះ ញញឹមតិចៗ មុនហ្នឹងចាកចេញបន្សល់ទុក ថេយ៍ហ្គុក នៅជាមួយគ្នា តែពីរនាក់ក្នុងបន្ទប់÷

"ម៉ែដោះ ហា៎~នរណាគេមក មែនទេ??"ថេយ៍សួរ ព្រោះតែសមភាពក្នុងបន្ទប់ស្ងប់ស្ងាត់ ខុសធម្មតា

"...."ជុងហ្គុកមិនតប បែរជាដើរហួសទៅអង្គុយលើសាឡុង បន្ទាប់មក ក៏រៀបអាហារផ្លែឈើ ជាពិសេសនោះគឺស្តូបឺរី។ នាយចាំច្បាស់ណាស់ ថេយ៍តែងតែ ញ៉ាំវាមុនពេលគេង នឹង រៀងរាល់ថ្ងៃ ប៉ុន្តែមួយរយៈក្រោយនេះ ថេយ៍មិន សូម្បីប៉ះពាល់វាសូម្បីតែ បន្តិចហឹម~មិនដឹងថា ក្មេងម្នាក់នេះ ឃ្លាន នឹងនឹករសជាតិវា យ៉ាងណាឡើយ។

"ម៉ែដោះ ម្តេចមិននិយាយមួយថេយ៍ ម៉ែដោះ ខឹងថេយ៍មែនទេ? ថេយ៍សុំទោស ណាម៉ែដោះ កុំស្ងាត់ដូច្នេះអី" ព្រោះតែគ្មាន នរណាតប ទើបថេយ៍ទម្លាក់ជើងចុះពីលើគ្រែ ដៃរាវរកម៉ែដោះ។

នរកស្នេហ៍.1 Wo Geschichten leben. Entdecke jetzt