ភាគទី២០:យកចិត្ត/បង្ហាញក្តីស្រឡាញ់

1K 64 1
                                        

       ភាគទី២០: យកចិត្ត/បង្ហាញក្តីស្រឡាញ់

Oups ! Cette image n'est pas conforme à nos directives de contenu. Afin de continuer la publication, veuillez la retirer ou mettre en ligne une autre image.

       ភាគទី២០: យកចិត្ត/បង្ហាញក្តីស្រឡាញ់

មួយសប្តាហ៍រំលងផុតបាត់ទៅ|ពេញមួយសប្តាហ៍នេះ ថេយ៍តែងតែនៅក្បែរជុងហ្គុក មិនហ៊ានទៅណាមួយជំហានព្រោះគិតថា ជុងហ្គុកឈឺមុខរបួស ហើយមួយសប្តាហ៍មកនេះ ស្នេហារវាងគេនឹងជុងហ្គុក កាន់តែល្អូកល្អិនជាមួយគ្នា មិនថាទីណាមាន ថេយ៍ទីនោះត្រូវតែមានជុងដូចគ្នា÷

|ព្រឹកដដែល|ព្រឹករះមិនទាន់ ជុងហ្គុកត្រូវក្រោកពីព្រលឹម ដើម្បីនាំថេយ៉ុង ដើរលេងទៅតាមសន្យា រីឯអ្នកដែល អង្គុយរងចាំគេវិញនោះ ញញឹមយ៉ាងខ្ចឹប សំខាន់ថ្ងៃនេះ ថេយ៍ស្រស់ស្អាតណាស់ ទោះស្លៀកពាក់ មើលទៅសាមញ្ញតែ នៅតែអាចទាក់ចិត្តឱ្យកម្លោះចាស់ស្រលាញ់ ងប់ងល់បានយ៉ាងងាយ។

"ដេតឌីរួចនៅ??"សំឡេងស្រួយស្រេះបន្លឺឡើងខ្ទ័រខ្ទារពេញ វិមាន ធ្វើឱ្យជុងហ្គុក រត់ចុះមក យ៉ាងលឿនព្រោះខ្លាចថា ក្មេងកំហូចអន់ចិត្ត ព្រោះនាយ មើលទៅថេយ៍មួយរយៈនេះ ពូកែអន់ចិត្ត ណាស់ និយាយតែបន្តិចពេលខ្លះស្រែកគំហកដាក់នាយវិញក៏ថាបាន

"រួចហើយ- រួចហើយ ប៊េប៊ី"

"ហិហិ~តស់ដេតឌី អូនឃ្លានដើរលេងណាស់" និយាយទាំង កាយវិការក្រមិចក្រមើម គួរឱ្យក្នក់ក្នាញ់

"ហឹសៗ បាទ ថ្ងៃនេះអូន ចង់ទៅណាខ្លះ?"ជុងហ្គុក សួរដោយយកចិត្តយកថ្លើម

"អឹម~ទៅកោះជេជូ ល្អទេ? អូនឮមកថាទីនេះ ស្រស់ស្អាតណាស់អូន ចង់ឃើញ"

"តែ-ផ្លូវឆ្ងាយ ទៅកន្លែងផ្សេងវិញទៅណ៎?"

"ចុះក្រែងបង និយាយថា នឹងនាំអូនទៅអីកន្លែងណា ដែលអូន ប្រាថ្នានោះអី នេះបង ចង់ក្បត់ពាក្យសន្យាជាមួយអូន?"គ្រាន់តែជុងហ្គុកបដិសេធភ្លាម ថេយ៍ក៏ធ្វើមុខអន់ចិត្តនឹង និយាយដោយទម្លាក់សំឡេង។ ជុងហ្គុកឃើញដូច្នោះ ក៏ចាប់ផ្តើមមានអារម្មណ៍មិនស្រួល ទើបស្រដីឡើង ដោយប្រាប់ហេតុផលដ៏សមស្របមួយទៅកាន់រាងតូចឱ្យអស់ចិត្ត

នរកស្នេហ៍.1 Où les histoires vivent. Découvrez maintenant