1

190 5 0
                                    

ភាគទី1 : មួយដៃស្វាគមន៍ដំបូង

ផ្តេីមរឿង
ភូមិគ្រឹះត្រកូលស៊ាវ

គ្រួសារស៊ាវគឺគ្រួសារដែលជាអ្នកមានដែរប្រចាំទីក្រុងប៉េកាំងនេះគ្រួសារគឺមានវិន័យតឹងរឹងជាគ្រួសារមានភាពថ្លៃថ្នូរ ចឹងហើយមនុស្សក្នុងគ្រួសារក៏ត្រូវគោរពវិន័យដែរ

គ្រួសារមួយនេះគឺមានកូនប្រុសពីរនាក់ដែលត្រូវស្នងវង្សត្រកូលប៉ុន្តែកូនប្រុសច្បងរបស់គាត់ម្នាក់គឺជាមនុស្សដែលសុខភាពមិនសូវល្អមិនរឹងមាំដូចមនុស្សទូទៅហេតុនេះរាល់ថៃ្ងទេីបគេមិនដែលចេញទៅណា
មកណា

វិន័យក្នុងគ្រួសារគឺកូនប្រុសច្បងដំបូងត្រូវតែស្នងវង្សត្រកូល ទោះបីជាយ៉ាងណាក៏វិន័យមួយនេះនៅតែមិនអាចកែប្រែបាន ល័ក្ខខ័ណ្ឌគឺលុះត្រាតែកូនប្រុសច្បងអាចស្លាប់ឬលែងមានជីវិតរស់នៅទេីបកូនមួយទៀតអាចបន្តដំណែងបាន។

សម្លេងឈ្លោះប្រកែកគ្នារវាងកូនប្រុសច្បងនឹងលោកឪពុកម្នាក់ៗតឹងតែងខ្លាំងណាស់ប៉ុន្តែមិនដល់ថ្នាក់សុីសាច់ហុតឈាមគ្នាឡើយ

« កូនចាន់ប៉ាធ្វើបែបនេះក៏បារម្ភកូនដឹងទេ!ប៉ារេីសអង្គរក្សអោយការពារកូនព្រោះប៉ាចង់ឲ្យកូនចេញទៅខាងក្រៅបានស្គាល់នឹងពិភពលោក ហេតុអ្វីកូននៅតែជជេសបែបនេះ? » លោកស៊ាវពិបាកចិត្តខ្លាំងណាស់គាត់ពិតជាចង់ឲ្យកូនប្រុសច្បងគាត់ចេញទៅខាងក្រៅនឹងស្គាល់អ្វីៗនឹងគេ មិនមែនមកអង្គុយនៅតែមួយកន្លែងបែបនេះ

« ខ្ញុំមិនចង់បានអង្គរក្សទេប៉ា!ខ្ញុំចង់នៅម្នាក់ឯងរស់នៅបែបនេះឡេីងសាំុទៅហើយ គ្មានបញ្ហាសម្រាប់កូនឡើយ » សម្លេងយ៉ាងស្រទន់មានទឹកដមពិរសចេញពីបបូរមាត់អ្នកកំលោះរូចចង្កេះមួយក្តាប់ដែលអង្គុយជិតឪពុក ដែលមានឈ្មោះថាស៊ាវចាន់

ស៊ាវចាន់ អាយុ29គឺជាកូនប្រុសច្បងនៃត្រកូលស៊ាវគេជាមនុស្សស្ងប់ស្ងាត់សុខភាពមិនល្អតាំងពីនៅក្មេង អាចថាជាមនុស្សទន់ខ្សោយមិនសូវរឹងមាំទេីបលោកប៉ារកអង្គរក្សអោយ

« ប៉ាដឹងថាកូនចង់នៅម្នាក់ឯងមិនត្រូវការអ្នកណានៅមេីលថែប៉ុន្តែយ៉ាងណាកូនត្រូវតែមានអង្គរក្សដែរដេីម្បីការពារសុវត្ថិភាព » លោកស៊ាវចេះតែបញ្ចុះបញ្ចូលកូន គាត់មិនសូវបានមេីលថែកូនដូចមុនទេអញ្ចឹងមានអង្គរក្សមួយនៅជិតគាត់អស់បារម្ភហេីយ

រឿង : ផ្ចាញ់ចិត្តអង្គរក្សឆ្នេីម✨(ចប់)Where stories live. Discover now