31

12 2 0
                                    

ភាគទី31 : ខ្ញុំមិនចង់ឈឺចាប់រឹតតែមិនចង់ជួបមនុស្សបោកប្រាស់

គ្រាន់តែលឺប៉ុណ្ណោះហ័រអុីនាងបានដេីរចេញទៅនាងចង់ទៅអរគុណចាន់ដោយផ្ទាល់។ពេលទៅចេញនាងស្រាប់តែឃេីញមនុស្សម្នាក់ដែលធ្វេីអោយនាយអស់អារម្មណ៍ភ្លាមៗគ្រាន់តែមេីលក៏ដឹងដែរថាជាស៊ូជី។

ពេលល្ងាច
អ្វីៗពេលនេះបានប្រែប្រួលហេីយអុីប៉ូនឹងស៊ាវចាន់ធ្លាប់តែនៅជិតគ្នាពេលត្រឡប់ទៅផ្ទះជិះឡានជាមួយគ្នាប៉ុន្តែពេលនេះវាលែងដូចមុនទៀតហេីយ

« អេអគ្គនាយកចាន់! » ពេលនោះស៊ូនៀនក៏បានឃេីញចាន់នឹងស្រែកហៅទាំងញញឹម ឯបំណងនាងគឺដឺចាន់នោះទេគ្រាន់តែមេីលក៏ដឹង

« ..... » ចាន់មិនបានឆ្លើយតបហើយរឹតតែមិនមេីល
មុខទៀតនេះខំប្រឹងធ្វើធម្មតាបំផុតហើយ មិនចង់និយាយជាមួយនាងរឹតតែមិនចង់និយាយដឺដងជាមួយនាងនាំតែមានរឿង

« នេះកាបូបរបស់អូន » អុីប៉ូពេលនោះបានហុចកាបូបទៅអោយស៊ូនៀនទាំងញញឹមនាយក៏ដៀងភ្នែកមេីលចាន់ខ្លះដែរ ប៉ុន្តែចាន់បែរជាធ្វេីធម្មតា

« អរគុណបងសម្លាញ់ ~ សឺត » នាងញញឹមស្រស់
ថេីបថ្ពាល់របស់អុីប៉ូយ៉ាងសប្បាយចិត្តជាទីបំផុត ឃើញពួកគេទាំងពីរបែបនេះសមចិត្តនាងខ្លាំងណាស់

ពេលនោះតាក់ស៊ីបានមកដល់ចាន់ក៏ឡើងជិះតាក់សុីទៅបាត់ មិននិយាយមិនសម្លឹងមេីលទៅកាន់ពួកគេឡេីយ ដែលធ្វើឲ្យអ្នកអុីប៉ូទទួលអារម្មណ៍ទេីសទាល់នឹងឈឺចាប់យ៉ាងខ្លាំង។

មកដល់វីឡាអុីប៉ូក៏បារម្ភពីចាន់ខ្លះដែរមិនដឹងឈឺចាប់ប៉ុណ្ណាទេចំពោះទង្វេីដែលនាយបានធ្វេីដាក់វាពិតជាជ្រុលពេកហេីយដែលនាយធ្វេីបែបនោះ

អុីប៉ូបានចូលបន្ទប់ទឹកនាយសម្អាតខ្លួនជម្រះរឿងដែលនៅក្នុងចិត្តនៅថ្ងៃនេះ នាយញែកសក់ខ្លួនឯងទៅខាងលើទាំងស្មុកស្មាញមិនដឹងថាពេលនេះនាយកំពុងតែធ្វេីអ្វី

« តេីអូនឈឺចាប់ទេចាន់?អូនខឹងបងណាស់មែនទេចាន់?អោយបងសុំទោសដែលបងធ្វើបាបអូនជាន់ឈ្លីបេះដូងអូន » នាយសម្រក់ទឹកភ្នែកចុះទាំងឈឺផ្សារនាយពិតជាមានកំហុសធំណាស់ដែលធ្វេីបាបចាន់ ធ្វើបាបមនុស្សម្នាក់ក្រៅពីគ្មានបំណងដែលស្រឡាញ់នាយ

រឿង : ផ្ចាញ់ចិត្តអង្គរក្សឆ្នេីម✨(ចប់)Where stories live. Discover now