20

32 2 0
                                    

ភាគទី20 : អោយបងសុំទោស

« ញាំុមីអោយអស់ចាំនិយាយជាមួយអូន » និយាយចប់ចាន់ក៏ដេីរចេញទៅ ពាក្យសម្ដីរបស់អុីប៉ូតែងតែនិយាយអោយបេះដូងរង្គេីហើយញាប់ញ័រតែរហូត មនុស្សថ្មដូចជាគេគឺភាសាស្នេហ៍ផ្អែមណាស់។

ភោជនីយដ្ឋាន
ស៊ូនៀនអង្គុយញាំុអហារម្នាក់ឯងទាំងទឹកមុខស្រពាប់ស្រពោនពេលនោះអ្នកស្រីអុីងក៏បានចូលមកដល់ហើយក៏ញញឹមដាក់បន្តិចដែលធ្វើឲ្យស៊ូនៀននាងឆ្ងល់យ៉ាងខ្លាំង

« អ្នកស្រីជាអ្នកណាហេតុអ្វីញញឹមដាក់ខ្ញុំធ្វើដូចធ្លាប់ស្គាល់គ្នាបែបនេះ? »

« មិនស្គាល់តែពេលនេះគឺបានស្គាល់ហើយ » អ្នកស្រីអុីងញញឹមបន្តិចនឹងចូលតុអង្គុយនិយាយជាមួយស៊ូនៀនអាចថាពេលនេះគឺស្គាល់ហេីយ

« អ្នកស្រីមករកខ្ញុំមានការអ្វី? » ស៊ូនៀនញាក់ចិញ្ចើមមេីលទៅកាន់អ្នកស្រីអុីងទាំងឆ្ងល់ មិនដឹងថាមករកនាងមានការអ្វី ព្រោះមនុស្សមិនដែលស្គាល់គ្នា

« ខ្ញុំដឹងថានាងគឺនៅស្រឡាញ់អុីប៉ូ!ខ្ញុំមានវិធីជួយនាងបាន! » អ្នកស្រីអុីងនិយាយចូលសាច់ការ ធ្វើយ៉ាងម៉េចដេីម្បីបញ្ចុះបញ្ចូលអោយនាងព្រមធ្វើការជាមួយដោយវិធីមួយនេះ

« មានវិធីតេីវិធីអ្វី? » លឺបែបនេះស៊ូនៀនសម្លឹងមុខអ្នកស្រីអុីងយ៉ាងម៉ត់ចត់ មិនដឹងថាគាត់មានវិធីអ្វីដេីម្បីអោយអុីប៉ូមកស្រឡាញ់នាងបានវិញ

« បេីនាងព្រមធ្វើការអោយខ្ញុំ ខ្ញុំនឹងប្រាប់នាង » អ្នកស្រីអុីងញញឹមបន្តិច នាងម្នាក់នេះនិយាយជាមួយស្រួលខ្លាំងណាស់មិនចាំបាច់បញ្ចុះបញ្ចូលអ្វីច្រើន

« អេ...ហេតុអ្វីអ្នកស្រីដឹងរឿងរបស់ខ្ញុំនឹងអុីប៉ូច្បាស់យ៉ាងនេះ? » ស៊ូនៀនសួរ

« មិនចាំបាច់ចង់ដឹងថាខ្ញុំដឹងពីណាទេដឹងត្រឹមថាខ្ញុំគឺអាចជួយនាងបានដេីម្បីយកអុីប៉ូធ្វើជារបស់នាងវិញ ព្រោះចាន់គឺស្រឡាញ់អុីប៉ូរបស់នាង » អ្នកស្រីអុីង

« អគ្គនាយកស៊ាវចាន់ស្រឡាញ់បងអុីប៉ូ?ខ្ញុំមិនជឿទេបងអុីប៉ូគាត់មិនស្រឡាញ់មនុស្សភេទដូចគ្នាឡើយ អ្នកស្រីចេះតែនិយាយ » ស៊ូនៀន

រឿង : ផ្ចាញ់ចិត្តអង្គរក្សឆ្នេីម✨(ចប់)Where stories live. Discover now