3

72 1 0
                                    

ភាគទី3 : ខ្ញុំមានមុខដូចជាគល់ឈើប៉ុន្តែក៏មានមនុស្សស្រីចាប់អារម្មណ៍

បងប្អូនគេជួបគ្នាជារឿងដែលសប្បាយនឹងនិយាយគ្នាសេីចខខឹកលោកស៊ាវឃើញបែបនេះក៏សប្បាយចិត្តប៉ុន្តែអ្នកស្រីអុីងដែលអង្គុយជិតនោះគាត់មិនបានត្រេកអរឬសប្បាយចិត្តនោះឡេីយ។

ការញាំុអាហារពេលព្រឹកត្រូវបានបញ្ចប់ចាន់គេក៏មានកិច្ចការដែលត្រូវធ្វើដែល ចាន់មានក្តីសម្រៃបេីកហាងលក់នំខេកតាំងពីតូច ពេលនេះគឺបានសម្រេចបំណងហើយ ព្រោះចាន់ចង់ធ្វើតាមម៉ាក់របស់គេ ពេលដែលម៉ាក់បានស្លាប់ទៅចាន់ក៏យកហាងម្តាយមកបេីកលក់ម្តងទៀតនឹងពង្រេីកអោយធំជាងមុនបន្តិច ដែលហាងមានឈ្មោះថាXiaoZhan CAKE

« មេីលទៅអ្នកប្រុសចាន់ក៏មានកន្លែងការងារសម្រាប់មួយផ្ទាល់ខ្លួនដែរពិតជាអស្ចារ្យណាស់ » មកដល់ភ្លាមអុីប៉ូក៏សរសេីរតែម្តង ឃើញថាមនុស្សធម្មតាទេប៉ុន្តែការធ្វើអ្វីមួយសម្រាប់ខ្លួនឯងពិតជាអស្ចារ្យសមជាកូនអ្នកជំនួញពិតៗ

« ខ្ញុំចង់ធ្វើអ្វីដោយឯករាជ្យសម្រាប់ខ្លួនឯងខ្ញុំស្រលាញ់ខាងការធ្វេីនំខេកដូចម៉ាក់របស់ខ្ញុំ ទម្រាំមកដល់ថ្ងៃនេះវាមិនស្រួលនោះទេសម្រាប់ខ្ញុំ ព្រោះតែលោកប៉ាមិនយល់ព្រម » ចាន់ដកដង្ហើមធំមេីលទៅកាន់ហាងទាំងស្នាមញញឹម កន្លែងមួយនេះទម្រាំបេីកឡេីងម្តងទៀតជារូបរាងបែបនេះគឺចាន់បានជួបឧបសគ្គយ៉ាងច្រេីន

« ហេតុអ្វីលោកស៊ាវគាត់មិនព្រម? » ឃើញស្នាមញញឹមរបស់ចាន់មានក្តីសុខបែបនេះនាយមានអារម្មណ៍ថាសប្បាយចិត្តណាស់ ប៉ុន្តែមិនដឹងថាហេតុអ្វីអ្នកជាឪពុកបែរជារារាំង

« បេីចង់ដឹងទៅសួរលោកប៉ារបស់ខ្ញុំទៅ » និយាយចប់ចាន់ក៏ដេីរចូលទៅខាងក្នុងបាត់ មិនព្រមឆ្លើយនឹងសំណួររបស់អុីប៉ូឡេីយចារឹកឆ្មេីងធ្មៃចេញមកម្តងទៀត ឯអុីប៉ូវិញឃើញចឹងហេីយចង់វៃនោះទេ។

ចាន់ជាមនុស្សឧស្សាហ៍ណាស់មិនខ្លាចហត់ឡេីយ ពេលមកដល់ភ្លាមក៏ជួយបុគ្គលិកភ្លាមតែម្តងមិនអោយទំនេរដៃឡេីយ ចឹងហើយទេីបបុគ្គលិកនៅក្នុងហាងរបស់ចាន់ទាំងអស់តែងតែចូលចិត្តនឹងសរសើរចាន់គ្រប់ៗគ្នា

រឿង : ផ្ចាញ់ចិត្តអង្គរក្សឆ្នេីម✨(ចប់)Where stories live. Discover now