4

59 1 0
                                    

ភាគទី4 : សម្តីយកចិត្តទុកដាក់

( កុំតែប្អូនប្រុសរបស់ចាហ្វាយទេកុំអីស្លាប់មិនខាន) ហ័រអុីមិនតបតរតែគុំនៅក្នុងចិត្ត ស្មានថានាងខ្លាចមែនទេ?អោយតែមនុស្សគ្មានសុជីវធម៍សម្តីអាក្រក់ដឹងតែនាងវៃហេីយ ព្រោះនាងគឺពូកែវៃរាល់ថៃ្ងនេះគឺហាត់តាយក្វាន់ដូកាន់ខ្សែពណ៍ខ្មៅទៀតផង មនុស្សធម្មតាៗកុំចង់ប៉ះ។

« បងចាន់ខ្ញុំចង់ញាំុនំខេកបងធ្វេីផ្ទាល់ដៃ » ស៊ូជីចាប់ដៃចាន់អង្រួនតិចៗចង់ភ្លក់ស្នាដៃនំខេកដែលបងប្រុសធ្វេីមិនដឹងឆ្ងាញ់យ៉ាងណា ចាន់ប្រៀបដូចជាម្តាយរបស់អញ្ចឹងធ្វើនំខេកគឺឆ្ងាញ់ដូចគ្នា

« បាន!ចាំបងធ្វើអោយ » ចាន់ញញឹមស្រស់នឹងយកដៃចាប់ថ្ពាល់ស៊ូជីទាញលេងទាំងខ្នាញ់ ស្រឡាញ់ប្អូនម្នាក់នេះខ្លាំងណាស់ធ្វេីចារឹកកូនក្មេងបែបនេះអ្នកណាមិនខ្នាញ់

« បាទ.... » លឺចម្លើយបែបនេះស៊ូជីញញឹមស្រស់នឹងចាប់ទាញដៃបងប្រុសចូលទៅធ្វេីកន្លែងនំខេកអោយញាំុភ្លាមៗ

« ..... » អុីប៉ូមិននិយាយអ្វីនាយក៏បានដេីរចូលទៅតាមចាន់ហត់ខ្លាំងណាស់ក្នុងការដេីរតាមអ្នកប្រុសស៊ាវចាន់ម្នាក់នេះ

ចាន់ពាក់អៀមចុងភៅយ៉ាងស្រស់ស្អាតនឹងចាប់ផ្តើមធ្វើនំដោយយកចិត្តទុកដាក់ដោយមានស៊ូជីនឹងអុីប៉ូគឺកំពុងតែមេីល គេស្ទាត់ខ្លាំងណាស់ខាងធ្វេីនំបែបនេះ

« ខ្ញុំគិតថាគួរតែសម្រាកខ្លះទៅលោកអង្គរក្សហេតុអ្វីដេីរតាមបងចាន់ស្អិតបែបនេះ » បែរឃើញអុីប៉ូបន្តិចស៊ូជីក៏និយាយឡើងព្រោះឃេីញថាគេគឺដេីរតាមចាន់ជាប់តែម្តងឃេីញគ្រប់ជំហាន

« មែនហើយទីនេះជាក្នុងហាងលោកអាចចេញទៅធ្វើអ្វីតាមចិត្តលោកបាន មិនបាច់ខ្លាចថាខ្ញុំមានរឿងអ្វីកេីតឡើងទេបេីមានមែនខ្ញុំនឹងខលហៅលោកភ្លាម ហើយណាមួយនៅក្នុងហាងមួយនេះប្រហែលលោកនៅពិតជាអប់សុខពេកហេីយក្នុងការរងចាំខ្ញុំ » ចាន់ក៏និយាយឡើងមិនបានហាមឃាត់ឬដាក់អោយគេនៅជាប់ជាមួយរហូតឡើងពេលខ្លះក៏ត្រូវការពេលផ្ទាល់ខ្លួនដេីម្បីសម្រាកនឹងធ្វើអ្វីដែលចង់ធ្វើ

រឿង : ផ្ចាញ់ចិត្តអង្គរក្សឆ្នេីម✨(ចប់)Där berättelser lever. Upptäck nu