30

17 1 0
                                    

ភាគទី30 : អូនមិនមែនបេះដូងថ្មដែលមិនចេះអន់ចិត្តមិនចេះឈឺចាប់ទេ

« ហេតុអ្វីអូនធ្វើបែបនេះដាក់បង? » អុីប៉ូសម្រក់ទឹកភ្នែកនាយមិនអាចទ្រាំបានទេចំពោះរឿងអស់ទាំងនេះរឹតតែទទួលមិនបាន

មិនបានទាន់យកកាហ្វេផងអុីប៉ូប្រញាប់ចូលទៅក្នុងក្រុមហ៊ុនទៅរកចាន់ភ្លាមៗដេីម្បីនិយាយជាមួយអោយដឹងគ្នាតែម្តង។

អុីប៉ូបានមកចំពេលដែលចាន់បានជូនដំណើរហុងសុីងចេញដែលឃេីញបែបនេះប្រៀបដូចជាបញ្ឆេះកំហឹងនាយកាន់តែខ្លាំងហើយបេះដូងលោតឈឺ
ខ្ទោកៗ

« មេីលអូនចុះនៅជាមួយគេញញឹមស្រស់ដល់ហើយ » អុីប៉ូដេីរមករកចាន់ធ្វើចិត្តអោយត្រជាក់បំផុតគ្រប់គ្រងកំហឹងដែលកំពុងពុះកញ្ជ្រោល និយាយជាមួយធម្មតាៗ

« បងកំពុងតែនិយាយអ្វីនឹង? » ចាន់សេីចបន្តិចនឹងញាក់ចិញ្ចើមទៅកាន់អុីប៉ូសួរទាំងឆ្ងល់ មេីលចុះគេនិយាយប្លែកខ្លាំងណាស់

« ចាន់តេីអូនស្រឡាញ់បងទេ? » អុីប៉ូចាប់ចាន់
អោយមេីលមុខនាយអោយចំនាយចង់ដឹងចម្លេីយពីមាត់របស់ចាន់យ៉ាងពិតប្រាកដ

« បងប្លែកខ្លាំងណាស់ហេតុអ្វីបងសួរបែបនេះ? » ចាន់ចេះតែឆ្ងល់ខ្លាំងហើយសុខៗមកសួរសំណួរបែបនេះចាំបាច់ឆ្លេីយធ្វេីអ្វីបេីទង្វើបានបញ្ជាក់ហើយ រស់នៅជាមួយគ្នារាល់តែថ្ងៃចាំបាច់អោយនិយាយទេ?

« ឆ្លើយប្រាប់បងមក! » អុីប៉ូមិនចង់និយាយអ្វីច្រើននោះទេគ្រាន់តែចង់ដឹងចម្លើយពីមាត់របស់ចាន់យ៉ាងអន្ទះសា

« អូនទៅធ្វើការបន្តសិនហើយ » ចាន់គេចវេសមិនព្រមឆ្លេីយហេីយមុខចាប់ផ្តេីមក្រហមអស់ទៅហេីយដែលមកសួរចំៗបែបនេះគឺភាំងណាស់

« ដោយសារតែមកពីហុងសុីងមែនទេចាន់?ហេតុអ្វីអូនក្បត់បង? » អុីប៉ូអស់សំណើចបន្តិចនេះច្បាស់ណាស់ថាចាន់គឺគេចវេសមិនចង់ឆ្លើយ

« អូនដឹងថាប្រច័ណ្ឌតែបងក៏មិនគួរមកនិយាយបែបនេះដែរ »  ចាន់បម្រុងដេីរចេញស្រាប់តែបង្អាក់
ដំណើរភ្លាមៗដែលលឺអុីប៉ូបែបនោះ ដឹងថាអុីប៉ូចូលចិត្តប្រច័ណ្ឌតែពេលនេះគេកំពុងតែយល់ច្រឡំ

រឿង : ផ្ចាញ់ចិត្តអង្គរក្សឆ្នេីម✨(ចប់)Where stories live. Discover now