15

29 1 0
                                    

ភាគទី15 : ប្រឈមមុខនឹងការពិត

« ក្នុងការតាំងពិពណ៌នោះខ្ញុំមិនអាចចាញ់អ្នកណាឡើយ » ចាន់តាំងចិត្តយ៉ាងមោះមុតនឹងធ្វេីវាអោយបានខ្សែករបស់Xiao Groupត្រូវតែលេចធ្លោនឹងល្អផ្តាច់គេ ដែលគ្មានអ្នកប្រជែងបាន

ការធ្វើការរហូតដល់ពេលល្ងាចទេីបត្រឡប់មកវិញ ក៏ឆ្លៀតទៅមេីលអុីប៉ូបន្តិចមិនដឹងថាគេបានជាហេីយឬនៅព្រោះនៅជាប់ក្រុមហ៊ុនមួយថៃ្ងហេីយ

« អុីប៉ូ ~ អុីប៉ូ លោកទៅណាបាត់ហើយ » ចាន់មកបន្ទប់របស់គេក៏មិនបានឃើញបែបនេះ មិនដឹងថាបាត់ទៅណាព្យាយាមដេីររកដែលប៉ុន្តែមិនឃើញ

« អុីប៉ូ.... »
« ខ្ញុំនៅទីនេះ » អុីប៉ូផុសចេញពីទឹកអាងទាំងកាយមិនបិតបាំង នាយស្លៀកតែខោកខ្លីប៉ុណ្ណោះសម្រាប់មុជទឹក ធ្វើបែបនេះទៅពិតជាសង្ហារមែន

« ល...លោកឆាប់ស្លៀកពាក់ទៅ » ចាន់និយាយទាំងរដាក់រដុបមិនហ៊ានមេីលអុីប៉ូក្នុងសភាពបែបនេះឡេីយ ត្បិតតែនៅជិតគ្នារាល់ថៃ្ងប៉ុន្តែភាពអៀននៅតែមាន

« អៀនមែនទេបានជាមិនហ៊ានបែរមកមេីលខ្ញុំ? » អុីប៉ូអស់សំណេីចបន្តិចនឹងនិយាយញ៉ោះចាន់ នៅជាមួយគ្នាយូរហើយគ្រាន់តែប៉ុណ្ណឹងសោះអៀនទៅរួចដែរ

« តាប៉ែខ្លាំងណាស់ឆាប់ស្លៀកពាក់វិញទៅ » ចាន់នៅតែមិនហ៊ានបែរនឹងថាអោយអុីប៉ូទាំងទឹកមុខ
ក្រណេញ ពេលនេះមិនបានលេងសើចជាមួយនោះទេ

« .... » អុីប៉ូគ្រាន់តែសេីចនឹងស្លៀកពាក់អោយដូចដើមវិញមិនអញ្ចឹងចាន់នឹងមិនមេីលមុខនាយឡេីយ

« រួចហើយលោកចាហ្វាយតូច »

« និយាយចេះស្តាប់គ្នាបែបនឹងទៅស្រួលបន្តិច » ចាន់បែរមកសម្លក់មុខអុីប៉ូ និយាយស្តាប់គ្នាបែបនេះមិនរឹងទទឹងដឺខ្លួនសមជាអង្គរក្សបន្តិច

ផឹប ~ ~
ពេលនោះអុីប៉ូផ្តិតបបូរមាត់របស់នាយទៅលើបបូរមាត់របស់ចាន់ទាំងមិនបានព្រៀងទុកឯម្ចាស់សាមុីខ្លួនឡើងបេីកភ្នែកលេលឺដូចត្រូវថ្នាំគេអោយស្ងៀម

« វ៉ាងអុីប៉ូលេីកទីពីរហើយលោកធ្វើបែបនេះលោកជាមនុស្សអាក្រក់ហើយឆ្លៀតឱកាសទៀត » ចាន់សម្លក់មុខអុីប៉ូទាំងថ្ពាល់ក្រហមងាំង អ្នកណាមិនអៀនបេីមកធ្វើបែបនេះទាំងស្រស់ៗធ្វេីដូចមនុស្សស្រឡាញ់គ្នា
យូរហេីយ

រឿង : ផ្ចាញ់ចិត្តអង្គរក្សឆ្នេីម✨(ចប់)Where stories live. Discover now