24

27 1 0
                                    

ភាគទី24 : ពោលពាក្យទាំងឈឺចាប់

« អូនជាប្រពន្ធរបស់បង!បងត្រូវតែមេីលថែអញ្ចឹងហើយ » អុីប៉ូដាក់កាយចាន់លេីសាឡុងថ្នមៗអង្អែលក្បាលនឹងឈ្លីសក់តិចៗនាយធ្វេីគ្រប់យ៉ាងព្រោះតែក្តីស្រឡាញ់មានយ៉ាងធំធេងដែលមិនមានអ្វីប្រៀបបាន។

ចាន់គេងរហូតដល់ល្ងាចទេីបភ្ងាក់នឹងត្រួតពិនិត្យឯកសារខ្លះៗមុននឹងចេញទៅ តែក្រោកឡើងគឺបែរជាបាត់អុីប៉ូមិនដឹងថាគេទៅណា

ក្រាក ~ ~
« អូនភ្ងាក់ហើយហ៎េស?បងទិញកាហ្វេអោយអូន » អុីប៉ូដេីរចូលមកទាំងកាន់កាហ្វេនាយទិញមកគឺដេីម្បីអោយចាន់ក្រោកពីគេងភ្ងាក់ឡេីងដេីម្បីអោយស្វាង

« អូនអរគុណហើយ » ចាន់ញញឹមបន្តិចនឹងឆោងកាហ្វេពីអុីប៉ូមកផឹក ពេលនេះពិភពលោកទាំងមូលស្រស់ស្រាយឡើងវិញ ស្វាងអោបចែសបន្ទាប់ពីបានផឹក

« អុីប៉ូអូនសួរមួយបានទេ? »
« តេីអូនចង់សួរអ្វី? »

« ហេតុអ្វីពេលអូនទៅញាំុអីជាមួយហុងសុីងបងមិនប្រច័ណ្ឌហើយថែមទាំងអោយអូនទៅទៀត ពេលនោះតេីបងកំពុងគិតអ្វី? » នេះហើយជាអ្វីដែលចាន់ចង់សួរ ទាយចិត្តនាយអង្គរក្សម្នាក់នេះមិនបានសោះ

« មិនមែនបងមិនប្រច័ណ្ឌទេបងធ្វើគ្រាន់តែចង់ប្រាប់អូនថាកាលដែលមនុស្សដែលខ្លួនស្រឡាញ់ទៅស្និតស្នាលជាមួយអ្នកផ្សេងវាឈឺចាប់យ៉ាងណា ព្រឹកមិញនេះបងនឹងស៊ូនៀនមិនមានអ្វីទេ បងជួបនាងពេលបងបានចូលបន្ទប់ធ្វេីការរបស់អូន បងចង់អោយអូនឃើញថាពេលអូននៅជាមួយហុងសុីងបងក៏ឈឺចាប់ ពេលបងនៅជាមួយស៊ូនៀនពេលនោះអូនគឺប្រច័ណ្ឌ បងធ្វើគឺដេីម្បីអោយអូនដឹងចិត្តបង » នេះហើយជាហេតុផលរបស់អុីប៉ូដែលនាយធ្វើ គ្រប់យ៉ាងមិនមែននាយមិនលឺមាត់គឺមិនខឹងមិនប្រច័ណ្ឌឡេីយ

« បងធ្វើដេីម្បីយករួចខ្លួនមែនទេ? » ចាន់សម្លក់មុខ
អុីប៉ូនិយាយទាំងអស់នេះគឺដេីម្បីតែរួចខ្លួនបណ្តោយអោយអគ្គនាយកតូចម្នាក់នេះទៅញាំុអុីជាមួយប្រុសផ្សេងគឺដេីម្បីលេីកយកហេតុផលអោយរួចគ្នា

« មែនហើយបេីអូនយល់ច្រឡំលេីបងព្រឹកមិញនេះ បងអោយអូនទៅដេីម្បីអោយអូនរួចគ្នាជាមួយនឹងបង ព្រឹកមិញបងជួបស៊ូនៀនហើយអូនបានទៅញាំុអីជាមួយហុងសុីងពួកយេីងគឺស្មេីគ្នា » អុីប៉ូងក់ក្បាលបន្តិចព្រោះរឿងរវាងនាយនឹងចាន់គឺស្មេីគ្នាហេីយមិនចាំបាច់ច្រណែនគ្នា

រឿង : ផ្ចាញ់ចិត្តអង្គរក្សឆ្នេីម✨(ចប់)Where stories live. Discover now