27

22 1 0
                                    

ភាគទី27 : បងជាមនុស្សដំបូងហើយក៏ជាមនុស្សចុងក្រោយដែល

« អូនគ្រាន់តែគិតប៉ុណ្ណោះរងចាំមេីលតេីវាមែនឬអត់? » គម្រោងដែលគិតមិនទាន់ប្រាកដថាវាកេីតឡេីងពិតមែនឡើយតែក្នុងចិត្តមានអារម្មណ៍ថាច្បាស់ជាលោកជូវសុីងធ្វេីបែបនោះ។

SHUJI CAKE
ថ្ងៃនេះហើយដែលហ័រអុីនាងបានលាចេញពីកន្លែងធ្វេីនំខេក ឯស៊ូជីក៏បានធ្វើតាមសំណើរបស់នាងមិនបានហាមឃាត់ឡើយ

( តេីខ្ញុំហាមធ្វើអ្វីបេីហាមនាងនៅតែត្រូវទៅដដែល? ) ស៊ូជីគិតក្នុងចិត្ត នាយមិនចង់ហាមឃាត់មនុស្សម្នាក់ទេទោះបីជាយ៉ាងណាក៏នាងនៅតែមិនពេញចិត្តនៅនាយក៏អោយទៅ

( ខ្ញុំលាហើយសង្ឃឹមថាការចាកចេញរបស់នាងនឹងធ្វើឲ្យលោកកាត់ចិត្តពីខ្ញុំបាន ) មុននឹងចេញទៅនាងបែរមកមេីលហាងម្តងទៀត នាងចេញទៅទាំងមិនអស់អាល័យអនុស្សាវរីយ៍នៅទីនេះគឺច្រេីនណាស់ ជាពិសេសមនុស្សដែលនាងស្រឡាញ់

ម្នាក់ៗឈឺចាប់រៀងៗខ្លួនបេះដូងវាយប្រហារឈឺចាប់ជាងចាក់កាំបិតរាប់ពាន់ទៅទៀត មនុស្សស្រឡាញ់គ្នាហេតុអ្វីត្រូវដេីរមកដល់ផ្លូវមួយនេះ?។

ក្រឡេកមកមើលស៊ូនៀនដែលនាងបានចូលមកបន្ទប់ធ្វេីការរបស់ចាន់ម្តងទៀតដេីម្បីមកលួចយកគំនូរ ពេលនេះនាងមិនចាំបាច់ទៅរកទេព្រោះតែវាលាក់ទុកកន្លែងមួយដែលងាយស្រួលរកបំផុត

« ទីបំផុតខ្ញុំរកឃើញហើយ » ស៊ូនៀនញញឹមស្រស់នាងពិតជាសប្បាយចិត្តដែលធ្វើការបានសម្រេច នឹងប្រញាប់ចេញទៅកុំឲ្យអ្នកណាមកឃើញច្បាស់ជាបែកការមិនខាន

« អ្នកស្រីមកជួបខ្ញុំនៅភោនីយដ្ឋាន ខ្ញុំបានរកឃេីញអ្វីដែលអ្នកស្រីត្រូវការហេីយ » ស៊ូនៀន

[ ល្អខ្លាំងណាស់ចាំខ្ញុំទៅជួបនាងឥឡូវនេះ ] អ្នកស្រីអុីងសប្បាយចិត្តខ្លាំងណាស់ ពេលនេះផែនការរបស់គាត់ធ្វើបានសម្រេចហើយរងចាំកម្ចាត់Xiao Group ដោយស្នាដៃគាត់ផ្ទាល់។

ភោជនីយដ្ឋាន
« នេះជារបស់ដែលអ្នកស្រីត្រូវការ » ស៊ូនៀនហុចរូបគំនូរទៅអោយអ្នកស្រីអុីង

« នាងពិតជាធ្វើការបានល្អខ្លាំងណាស់សមជាមនុស្សដែលខ្ញុំទុកចិត្តមែន » អ្នកស្រីអុីងទទួលយកទាំងញញឹមស្រស់ ពេលនេះផែនការរបស់គាត់ជោគជ័យបានពាក់កណ្តាលទៅហើយ

រឿង : ផ្ចាញ់ចិត្តអង្គរក្សឆ្នេីម✨(ចប់)Where stories live. Discover now