12

37 1 0
                                    

ភាគទី12 : ដឹងការពិត

« .... » អុីប៉ូឈប់និយាយទោះបីជាយ៉ាងណាក៏ប្រកែកមិនឈ្នះ ដឹងច្បាស់ថាអគ្គនាយកតូចម្នាក់នេះមិនហ៊ានធ្វើនោះទេ។

បន្ទាប់ពីញាំុរួចចាន់ក៏ធ្វើការឯអុីប៉ូគេចេញនៅខាងក្រៅមិនសូវបាននៅក្នុងជាមួយចាន់នោះទេ ស្រាប់តែពេលនោះមិននឹកស្មានថាស៊ូនៀននាងក៏ធ្វេីការនៅទីនេះដែល

« បងអុីប៉ូ » ស៊ូនៀនហៅឈ្មោះអុីប៉ូយ៉ាងពិរសនឹងដេីរទៅជិតទាំងញញឹមញញែម

« ធ្វើការនៅទីនេះដែល? » អុីប៉ូញាក់ចិញ្ចើមសួរទៅកាន់ស៊ូនៀនគេប្រៀបដូចជាស្រមោលចឹងទៅត្រង់ណាក៏ជួបក៏ឃេីញ

« មែនហើយ!ពេលនេះខ្ញុំរំភើបណាស់ដែលបងមកធ្វើការនៅទីនេះដែល » នាងងក់ក្បាលបន្តិចនឹងកាន់ដៃអុីប៉ូទាំងរំភើបពេកដឹងថាអុីប៉ូធ្វើការរួមក្រុមហ៊ុនជាមួយនាងគឺអាចមានឪកាសច្រេីនដេីម្បីនៅជិតគ្នា

« លែងដៃខ្ញុំភ្លាមទៅកុំឲ្យអ្នកនៅទីនេះយល់ច្រឡំ » អុីប៉ូបេះដៃស៊ូនៀនចេញ នេះច្បាស់ណាស់បំណងរបស់នាងព្យាយាមអោយគេមេីលហើយយល់ច្រឡំ

« យ៉ាងម៉េច?អូនចង់ចាប់ផ្ដើមជាមួយបងសាជាថ្មីមិនបានទេហ៎េស? » នាងអស់សំណើចបន្តិចរួចនិយាយទាំងទឹកមុខខិល នាងមិនល្អរត់ចោលអុីប៉ូប៉ុន្តែពេលនេះចង់ចាប់ផ្ដើមសាជាថ្មីនឹងកែកំហុសគ្រប់យ៉ាង

« តែខ្ញុំមិនចង់!នាងកុំព្យាយាមធ្វើស្និតស្នាលជាមួយខ្ញុំអោយអ្នកដទៃបានឃេីញអោយសោះទោះបីជានាងធ្វើយ៉ាងណាក៏ខ្ញុំនៅតែមិនត្រឡប់ដូចដេីម » អុីប៉ូនិយាយជាលេីកចុងក្រោយហើយដេីរចេញទៅបាត់ទាំងកំហឹង នាយមិនចង់ពាក់ព័ន្ធជាមួយអតីតកាលជាមួយមនុស្សស្រីម្នាក់នេះហើយរឹតតែមិនចង់ស្គាល់មនុស្សស្រីម្នាក់នេះ

សកម្មភាពរបស់ពួកគេទាំងពីរត្រូវបានចាន់លួចមេីលពីក្នុងបន្ទប់ធ្វើការ ចាន់សម្លឹងមើលយ៉ាងយូរទេីប
ដាច់ចិត្តហៅបុគ្គលិកជំនិតរបស់លោកប៉ាពីមុនមកជួបមានរឿងចង់និយាយជាមួយ

« ទៅយកប្រវិត្តរូបរបស់នាងមកអោយខ្ញុំហេីយ
ព្យាយាមសេីុបអំពីរឿងនាងមកអោយខ្ញុំដែរ » ចាន់បញ្ជាបុគ្គលិកដោយរងចាំលទ្ធផល ពួកគេដូចជាស្និតស្នាលដល់ហើយសួរអុីប៉ូគេតែងតែឆ្លេីយថាមនុស្សធ្លាប់ស្គាល់គ្នា។

រឿង : ផ្ចាញ់ចិត្តអង្គរក្សឆ្នេីម✨(ចប់)Onde histórias criam vida. Descubra agora