19

31 2 0
                                    

ភាគទី19 : ទុកចិត្តលេីបងចុះ

« អឹុម....ចាំខ្ញុំជួយមើល » ចាន់ងក់ក្បាលបន្តិចនឹងដៀងភ្នែកមេីលអុីប៉ូខ្លះៗប្រច័ណ្ឌបែបនេះមិនបានទៅលួងទេព្រោះការងារច្រេីនណាស់។

ចាន់ក្នុងនៅបន្ទប់ប្រជុំពិភាក្សាជាមួយនឹងហុងសុីងយ៉ាងយកចិត្តទុកដាក់ ពេលនេះកែលម្អនឹងត្រួតពិនិត្យគំនូរខ្សែករដែលហុងសុីងគូរ

អុីប៉ូនៅខាងក្រៅលួចមេីលទៅខាងក្នុងទឹកមុខតានតឹងខ្លាំងណាស់ មិនដឹងថានិយាយអ្វីទេបានជាយូរអីយូរយ៉ាងនេះនាយចាំយូរហេីយ

« គេញ៉ែប្រពន្ធរបស់ខ្ញុំទេដឹង? » អុីប៉ូអង្គុយមិនស្រណុកចាប់ផ្តើមគិតទៅដល់រឿងផ្តេសផ្តាស នាយហួងហែងចាន់ណាស់ មិនចង់អោយនៅជិតមនុស្សប្រុសម្នាក់ណាយូរឡើយ

ពេលនោះស៊ូនៀនបានដេីរមករកអុីប៉ូទាំងកាន់កាហ្វេមួយកែវប៉ុន្តែនាងគឺមានល្បិចត្រៀមទុករួចជាស្រេច

ឆាច ~ ~
« អូយសុំទោសផងអុីប៉ូខ្ញុំមិនប្រយ័ត្ន » កាហ្វេមួយនោះបានកម្ពប់ទៅលេីអុីប៉ូខោរអាវត្រូវបានសេីមអស់ ឯស៊ូនៀនវិញគេក៏យកក្រណាត់មកជូតគឺបន្លំ

« មិនអីទេ ~ ឆាប់ចេញពីខ្ញុំភ្លាមទៅ » អុីប៉ូក្រោកឈរឡើងនឹងមិនអោយស៊ូនៀនមកប៉ះរាងកាយនាយបានឡើយ បេីមានអ្នកមកឃើញនឹងមានការយល់ច្រឡំ

ស្របពេលដែលចាន់នឹងហុងសុីងបានដេីរចេញមកពីបន្ទប់ប្រជុំ ចាន់បានឃើញផ្ទាល់ៗពីកាយវិការស្និតស្នាលរបស់ពួកគេទាំងពីរប៉ុន្តែចាន់ហាក់បីដូចជាមិនខ្វល់នោះឡេីយនឹងនាំលោកសុីងដេីរចេញទៅ

« បេីលោកមិនហ៊ានបានជួបនាងមួយថ្ងៃច្បាស់ណាស់មេឃនឹងភ្លៀង » ចាន់និយាយតិចៗលឺតែម្នាក់ឯងព្រោះនៅកន្លែងធ្វេីការគឺតែងតែឃេីញពួកគេនៅជាមួយគ្នារហូតហេីយ

ចាន់ជូនហុងសុីងចេញទៅហើយក៏ដេីរតម្រង់មកកាន់បន្ទប់ធ្វើការវិញ ដោយឃើញអុីប៉ូនៅឈរចាំរួចជាស្រេចទាំងទឹកមុខស្មើធេង

« និយាយគ្នាយូរយ៉ាងនេះឡាយញ៉ែគ្នាមែនទេ? »

« មេីលខ្លួនឯងទៅខ្ញុំចូលនិយាយការងារតែបន្តិចក៏ទៅជួបអតីតប្រពន្ធទៀតហើយ » ចាន់ចូលមកអង្គុយធ្វើការនឹងមាត់និយាយឡើងតែមិនខ្ចីមេីលមុខអុីប៉ូ
សូម្បីតែបន្តិចឡេីយ ថាអោយគេមិនចេះមេីលខ្លួនឯង

រឿង : ផ្ចាញ់ចិត្តអង្គរក្សឆ្នេីម✨(ចប់)Where stories live. Discover now