33

16 2 0
                                    

ភាគទី33 : ឈឺចាប់រៀងខ្លួន

« ដកពាក្យថាបងនោះចេញទៅពួកយេីងគ្មានជាប់ពាក់ព័ន្ធអ្វីនឹងគ្នាទៀតទេ » ចាន់និយាយទាំងទឹកមុខស្មើធេង ពេលនេះលែងមានអារម្មណ៍ស្នេហាអ្វីទៀតហើយព្រោះតែឆ្អែត

« អោយបងសុំទោសផងចាន់អូនវៃបងធាក់បងក៏បានប៉ុន្តែសូមអូនកុំធ្វើបែបនេះដាក់បងអី » អុីប៉ូនិយាយទាំងអួលដើមកនាយមានអារម្មណ៍ថាឈឺចាប់ណាស់ពេលចាន់ពង្រេីយកន្តេីយដាក់បែបនេះ

« តេីលោកធ្វើខុសអ្វីបានជាត្រូវអោយខ្ញុំទាត់ធាក់?ខ្លែងពួកយើងរស់នៅរៀងៗខ្លួនពេលនេះស្រួល
ហេីយមិនអញ្ចឹង? » ចាន់អស់សំណើចបន្តិចនឹងញាក់ចិញ្ចើមមេីលទៅកាន់អុីប៉ូ ប៉ុន្មានថ្ងៃនេះមិនដែលនៅជិតគ្នានៅម្នាក់ៗឯងក៏ស្រួល

« បង....បងដឹងថាបងខុសប៉ុន្តែបងមិនមែនឈប់ស្រលាញ់អូនឡើយអូនកុំយល់ច្រឡំលេីបងអី បងគ្រាន់តែធ្វើដេីម្បីស្វែងរកការពិតនៃរឿងរូបភាពបែកធ្លាយនឹងសារសម្លេងដែលមនុស្សផ្ញេីមកអោយបងតែប៉ុណ្ណោះ » អុីប៉ូសារភាពប្រាប់ការពិតទៅកាន់ចាន់បេីនៅទុកយូរទៀតច្បាស់ជាចាន់នៅតែយល់ច្រឡំលេីនាយបន្តទៀតមិនខាន

« គ្រាន់តែរឿងប៉ុណ្ណឹងលោកក៏ហ៊ានធ្វើដល់ថ្នាក់នេះមែនទេ?ខ្ញុំជាស៊ាវចាន់មានសមត្ថភាពដោះស្រាយរឿងគ្រប់យ៉ាងដោយងាយមិនចាំបាច់អោយលោក
លំបាកឡេីយហេីយពេលនេះរឿងគ្រប់យ៉ាងក៏ត្រូវបានបញ្ចប់ដែរ ពួកយើងមិនជួបគ្នាប្រហែលជាជម្រេីសល្អបំផុត លោកជាអ្នកបំផ្លិចបំផ្លាញបេះដូងរបស់ខ្ញុំទាំងមូលគិតមេីលថាខ្ញុំសួរត្រឡប់ទៅស្រឡាញ់លោកវិញទេ? » ចាន់ក្រោកឈរឡើងនឹងនិយាយទៅកាន់
អុីប៉ូទាំងទឹកមុខស្មេីខំប្រឹងក្តាប់ដៃយ៉ាងមាំនិយាយក្បត់បេះដូងខ្លួនឯងពិតជាឈឺចាប់ខ្លាំងជាងស្លាប់ទៅទៀត

« បងដឹងថាអូនក៏លែងស្រលាញ់បងវិញដែរបងគឺជាអ្នកបំផ្លិចបំផ្លាញបេះដូងរបស់អូន តែបងចង់ប្រាប់អូនថាអោយបងសុំទោសចំពោះការធ្វេីបាបអូន » អុីប៉ូអួលដើមកកាន់តែខ្លាំងខំប្រឹងនិយាយមិនអាចសម្រក់ទឹកភ្នែកបាននោះទេ នាយមិនអាចទន់ជ្រាយអោយចាន់ឃេីញ

រឿង : ផ្ចាញ់ចិត្តអង្គរក្សឆ្នេីម✨(ចប់)Where stories live. Discover now