29

18 2 0
                                    

ភាគទី29 : បញ្ហាធំ

« បានហើយប្រញាប់ទៅ » ចាន់គ្រវាស់អុីប៉ូចេញនឹងបែរទៅម្ខាងហើយបិតភ្នែកគេងទៅបាត់ ព្រោះតែពេញមួយថ្ងៃហើយមិនបានត្រឡប់ទៅផ្ទះ។

ស៊ូជីមកគេងនៅភូមិគ្រឹះវិញនាយចេះតែឈរសម្លឹងមើលទៅកាន់មេឃទាំងទឹកមុខស្រពាប់ស្រពោនជីវិតពោរពេញដោយបញ្ហាដែលនាយគឺពិបាកនឹងដោះស្រាយ

« គិតថាខ្ញុំមិនដឹងមែនទេរឿងយប់នោះ?ហេតុអ្វីនាងមិនប្រាប់ខ្ញុំ?នាងគ្មានហេតុផលអ្វីដែលត្រូវលាក់បាំងឡេីយ ឬនាងគិតថាខ្ញុំជាមនុស្សគ្មានទំនួលខុសត្រូវ » ស៊ូជីសញ្ចឹងគិតនាយរងចាំតែនាងនិយាយប្រាប់នាយតែប៉ុណ្ណោះប៉ុន្តែនាងបែរជាមិនប្រាប់ហេីយបែរជាគេចពីនាយ

កាលដែលស៊ូជីបានដឹងរឿងគ្រប់យ៉ាងព្រោះតែនៅក្នុងឡានរបស់នាយគឺមានកាំមេរ៉ាសុវត្ថិភាព នាយក្រោកឡើងទាំងមិនសូវនឹងនរប៉ុន្តែនាយមិនដឹងឡើងថានាយបានធ្វើអ្វីជាមួយអ្នកណាប៉ុន្តែក្រឡេកមេីលឃើញកាំមេរ៉ាសុវត្ថិភាពនោះហេីយយកទៅបេីកមេីលទេីបដឹង

« បងព្រមធ្វើតាមអូនបងមិនបានហាមអូនឡេីយបងចង់អោយអូនធ្វេីអ្វីតាមចិត្តអូនដោយសេរី ព្រោះពួកយើងបានជួបគ្នាប៉ុន្តែមិនប្រាកដថាពួកយើងអាចក្លាយជាគូរស្នេហ៍នោះទេ បងជួយអូនពីក្រោយបែបនេះបងក៏សប្បាយចិត្ត » ស៊ូជីញញឹមស្រស់នាយសុខចិត្តអោយមនុស្សដែលនាយស្រឡាញ់ដេីរចេញពីនាយទាំងឈឺផ្សារ អាចថាពេលនេះពួកយើងអស់និស្ស័យនឹងគ្នាហេីយ

នាយដេីរទៅគេងរួចបិតភ្នែកដេីម្បីបំភ្លេចរឿងគ្រប់យ៉ាងសង្ឃឹមថាថៃ្ងស្អែកជីវិតមួយនេះនឹងអាចប្រសើរឡើង នឹងអាចអោយនាយផ្តេីមជីវិតថ្មីដោយគ្មានមនុស្សដែលនាយស្រឡាញ់។

ព្រឹកស្អែក
Xiao Group
ថ្ងៃនេះក្រុមហ៊ុនត្រូវមានរឿងធំទាំងព្រឹកហើយអ្នករួមភាគហ៊ុនទាំងអស់បានមកជួបជុំគ្នានឹងនិយាយយ៉ាង
ច្រេីនព្រោះតែដោយសារតែលោកអគ្គនាយកទៅស្និតស្នាលជាមួយមនុស្សប្រុសប្រៀបដូចជាស្នេហា

ព័ត៌មានចុះផ្សាយថែមទាំងបែកធ្លាយរូបភាពអុីប៉ូនឹងស៊ាវចាន់ដែលពួកគេបានដណ្ដើរគ្នាកៀកកេីយស្និតស្នាលគ្នាប្រៀបដូចជាគូរស្នេហ៍ដែលជាប្រធានបទដ៏ក្តៅគគុកនៅក្នុងបណ្តាញសង្គម

រឿង : ផ្ចាញ់ចិត្តអង្គរក្សឆ្នេីម✨(ចប់)Where stories live. Discover now