28

14 1 0
                                    

ភាគទី28 : ជួយនាងពីក្រោយ

« ចាំកូនព្យាយាមធ្វើការហេីយយកប្រាក់មកព្យាបាលម៉ាក់អោយបាន » ហ័រអុីចាប់ដៃម្តាយនាងហើយក៏ញញឹមទាំងភាពសោកសៅនាងមិនអោយអ្នកមានគុណនាងស្លាប់ឡើយត្រូវតែរកវិធីជួយអោយបាន។

ពេលល្ងាច
ហ័រអុីនាងបានណាត់ចាន់មកនិយាយគ្នាតែពីរនាក់នាងពិតជាទល់ច្រកហេីយអាចថាមានតែចាន់ទេអាចជួយបានចាន់ក៏ចេះយល់ពីនាងខ្លះដែរ

« តេីនាងហៅខ្ញុំមកមានការអ្វីមែនទេ? » ចាន់ចូលមកអង្គុយតុទល់មុខហ័រអុី នឹងសួរខានជួបនាងយូរហើយមិនដឹងថានាងណាត់មកមានការអ្វី

« សុំទោសផងបេីខ្ញុំរំខាន » ហ័រអុីញញឹមបន្តិចនាងមិនសូវហ៊ានហៅឡើយព្រោះខ្លាចតែចាន់មានការងាររវល់ នាងហៅទាំងប្រថុយទេ

« ចេះនិយាយគួរសមដាក់ខ្ញុំតាំងពីពេលណានាងនិយាយធម្មតាដូចមុនមក » ចាន់សេីចបន្តិចនាងគឺជាមនុស្សល្អដែលធ្លាប់នៅជិតខ្លួនបេីមកនិយាយគួរសមធ្វើដូចមិនធ្លាប់ស្គាល់គ្នាបែបនេះវាមិនសមទេ

« ចាន់ខ្ញុំសុំរឿងមួយបានទេខ្ញុំពិតជាគ្មានជម្រេីសទេ
ទេីបត្រូវពឹងឯង »
« មានរឿងអ្វីនិយាយមកបេីជួយនាងបានខ្ញុំនឹងជួយអោយពេញទំហឹង » ចាន់ញញឹមស្រស់រីករាយពេញចិត្តជួយជានិច្ចព្រោះតែមនុស្សធ្លាប់ស្គាល់គ្នាគ្រាន់តែជួយគ្មានបញ្ហានោះទេ

« មានលុយខ្លះអោយខ្ញុំខ្ចីទេ ម្តាយរបស់ខ្ញុំគាត់ចូលមន្ទីរពេទ្យមានជំងឺខ្សោយបេះដូងហេីយត្រូវលាងឈាមទៀតមិនអាចទុកយូរទេគាត់នឹងអាចស្លាប់ » ហ័រអុីនិយាយទាំងទឹកមុខស្រពាប់ស្រពោននាងត្រូវតែនិយាយជាមួយចាន់អំពីរឿងនេះព្រោះចាន់អាចជួយបាន

« ហឹុម....មនុស្សចាស់មានជំងឺច្រើនបែបនេះហើយមិនអីទេខ្ញុំនឹងជួយនាង » ចាន់ដកដង្ហើមធំពេញចិត្តនឹងជួយមនុស្សល្អដូចនាងត្រូវតែរស់នៅជួបជុំគ្រួសារ

« អរគុណណាស់តែ...ខ្ញុំមានរឿងមួយទៀតចង់
ប្រាប់ »
« រឿងអ្វី? »

« ខ្ញុំបានលាចេញពីហាងនំខេកហើយ » នាងចេញទាំងនៅអាលោះអាល័យប៉ុន្តែនាងត្រូវតែធ្វើបែបនេះទេីបល្អបំផុត

រឿង : ផ្ចាញ់ចិត្តអង្គរក្សឆ្នេីម✨(ចប់)Where stories live. Discover now