37

18 1 0
                                    

ភាគទី37 : បងត្រូវតែរស់នៅជាមួយអូននឹងកូន

« ហឹុក...ស៊ូជី » ឃើញបែបនេះហ័រអុីភ័យណាស់ស្រែកមួយទំហឹងនឹងរត់ទៅកាន់ស៊ូជីដែលនៅម្ខាងទៀត

« នាង...មករកខ្ញុំធ្វើអ្វី? » ស៊ូជីខំប្រឹងនិយាយទាំងដង្ហើមដកសឹងតែមិនដល់គ្នា សម្លឹងមើលមនុស្សដែលនាយស្រឡាញ់ឃើញទឹកភ្នែកបែបនេះនាយឈឺចិត្តណាស់

« ខ្ញុំត្រឡប់មកស្រឡាញ់បងវិញបងកុំទៅណាអោយសោះបងត្រូវតែនៅជាមួយអូន អូនសុំទោសដែលបានធ្វើបាបបង ~ ហឹុកៗ » នាងទ្រស៊ូជីដែលមានឈាមដិតពេញអាវឃើញបែបនេះហ័រអុីក៏ចេះតែស្រក់ទឹកភ្នែកចុះមកកាន់តែច្រេីននឹងពោលពាក្យសុំទោសចំពោះរឿងគ្រប់យ៉ាង

« មិនបាច់សុំទោសអ្វីទាំងអស់អ្នកដែលខុសគឺបង!បងទេដែលធ្វើបាបអូនអោយបងសុំទោសចំពោះរឿងគ្រប់យ៉ាង » និយាយតែប៉ុណ្ណោះស៊ូជីក៏បិតភ្នែកលែងមេីលឃេីញអ្វីទាំងអស់

« ហឹុក ~ ហឹុក អត់ទេស៊ូជី!អ្នកណាក៏បានដែរខលហៅឡានពេទ្យបន្តិចមក » នាងអង្រួនស៊ូជីខ្លាំងៗដេីម្បីអោយគេដឹងខ្លួនវិញនឹងស្រែកអោយមនុស្សដែលឈរជុំវិញខ្លួនហៅឡានពេទ្យ។

ភូមិគ្រឹះជូវ
លោកជូវសុីងទទួលបានដំណឹងថាអ្នកស្រីអុីងត្រូវ
បានប៉ូលិសចាប់ពេលនេះគាត់គឺនៅមិនសុខនោះទេចាប់ផ្តេីមរកវិធីដោះស្រាយកុំអោយរឿងគ្រប់យ៉ាងពាក់ព័ន្ធមកដល់ខ្លួន

« ឯងត្រូវទៅចាត់ការរឿងគ្រប់យ៉ាងកុំឱ្យពាក់ព័ន្ធមក
ដលយេីងអោយសោះ » លោកជូវសុីងបានបញ្ជាកូនចៅ

« បាទលោកម្ចាស់ » កូនចៅអោនគំនាបបន្តិចរួចប្រញាប់ប្រញាល់ចេញទៅដោះស្រាយរឿងអោយ
ចាហ្វាយភ្លាមៗ ធ្វើការងារអោយគាត់យូរហើយដឹងច្បាស់ថាគាត់អោយធ្វេីអ្វីមិនចាំបាច់អោយរៀបរាប់

« យេីងមិនព្រមជាប់គុកដោយសារក្មេងកេីតពីម្សិលម្ងៃ៉ងាយៗនោះទេ បេីឯងហ៊ានព្រហេីនខ្លាំងនេះច្បាស់ណាស់ឯងនឹងស្លាប់ដោយសារគ្រប់កាំភ្លើងរបស់យេីង » លោកជូវសុីងញញឹមចុងមាត់យ៉ាងកំណាចគាត់មិនបានខ្លាចចាន់សូម្បីតែបន្តិចឡើយឃេីញគាត់នៅស្ងៀមមិនមែនថាខ្លាចនោះទេ។

រឿង : ផ្ចាញ់ចិត្តអង្គរក្សឆ្នេីម✨(ចប់)Where stories live. Discover now