36

20 1 0
                                    

ភាគទី36 : ទោះបីជាបានឃេីញមនុស្សស្រីមួយពាន់នាក់ក៏ដោយក្នុងចំណោមនោះបងក៏មិនយកដែលបងគឺចាប់អារម្មណ៍លេីតែអូនម្នាក់គត់

« ចាំមើលយេីងនឹងត្រឡប់មកសម្លាប់ឯងវិញអោយបានអាចាន់ ឯងមិនអាចរួចខ្លួននោះទេឯងត្រូវស្លាប់ដោយសារយើង » អ្នកស្រីអុីងមិនបានខ្លាចឡើយនៅតែជជេសចង់សម្លាប់មនុស្សនៅចំពោះមុខ

« កម្មតាមស្នងមិនទុកជាតិក្រោយឡើយអ្វីដែលនាងធ្វើគឺសមតែទទួលបានវានាងទាល់តែស្លាប់បានត្រូវបេីគុំតែប្រទេសមានច្បាប់ច្បាស់ណាស់នាងមិនរស់មកដល់ពេលនេះឡេីយ » ចាន់ញញឹមបញ្ចេញភាពកំណាចកុំធ្វេីឲ្យកាចអោយសោះព្រោះបេីមិនអញ្ចឹងគឺសភាពមិនមែនមនុស្សនោះទេ

អ្នកស្រីអុីងត្រូវបានបញ្ជូនទៅកន្លែងប៉ូលិសចាន់បានទទួលយកឯកសារមរតកពីដៃលោកមេធាវីព្រោះទុកនឹងគាត់អាចថាមានគ្រោះថ្នាក់ព្រោះសត្រូវមិនមែនអស់តែប៉ុណ្ណេះឡេីយ។

ចាន់បានទៅកាន់មន្ទីរពេទ្យដេីម្បីទៅរកហ័រអុីនឹងប្រាប់គ្រប់យ៉ាងទៅកាន់នាងកុំអោយនាងនៅតែយល់ច្រឡំទៅលេីស៊ូជីទៀត

« ចាន់...អរគុណណាស់ពេលនេះម្តាយរបស់ខ្ញុំបានជាហើយគឺដោយសារតែឯងនេះហើយយេីងគ្មានពាក្យអ្វីក្រៅពីពាក្យថាអរគុណនោះទេ » ចាន់បានណាត់នាងចេញមកខាងក្រៅហើយពេលនេះនាងកំពុងតែសប្បាយចិត្តខ្លាំងណាស់ ព្រោះតែបានចាន់ជួយគ្រប់យ៉ាង

« ហ័រអុីខ្ញុំសុំសួររឿងមួយបានទេ? »
« រឿងអ្វីបេីឆ្លើយបានខ្ញុំនឹងឆ្លើយ » ហ័រអុីញញឹមស្រស់រីករាយក្នុងការឆ្លើយសំណួរដែលចាន់ចង់សួរ

« តេីនាងនឹងប្អូនប្រុសរបស់ខ្ញុំមានទាក់ទងអ្វី?ហេតុអ្វីបានជាពួកឯងទាំងពីរគេចមុខគ្នាបែបនេះ? » នេះហើយជាសំណួរដែលចាន់សួរដឹងរឿងគ្រប់យ៉ាងប៉ុន្តែគ្រាន់តែចង់លឺចេញពីមាត់នាង

« អឺ..... »
« នាងមានកូនជាមួយស៊ូជីមែនទេ? » ហ័រអុីឆ្លើយមិនចេញឡើយទេីបចាន់និយាយតែម្តង

« ហេតុអ្វីក៏ដឹងខ្ញុំមិនដែលប្រាប់អ្នកណាឡើយ វាជាការចៃដន្យប៉ុណ្ណោះ » លឺបែបនោះហ័រអុីនាងភ្ងាក់ផ្អេីលខ្លាំងណាស់ នឹងញាក់ចិញ្ចើមសួរទៅកាន់ចាន់វិញមិនដឹងថាគេដឹងមកពីណា

រឿង : ផ្ចាញ់ចិត្តអង្គរក្សឆ្នេីម✨(ចប់)Donde viven las historias. Descúbrelo ahora