26

20 1 0
                                    

ភាគទី26 : ប្រពន្ធរបស់បងខ្លាំងដល់ហេីយ

ពួកគេក៏ផ្តល់ស្នាមថើបអោយគ្នាទៅវិញទៅមកយ៉ាងផ្អែមល្ហែមនឹងមានក្តីសុខជីវិតពេលនេះគឺរីករាយមិនមែនជាពេលដែលត្រូវកេីតទុក្ខត្រូវតែសប្បាយចិត្តអោយខ្លាំងៗទេីបល្អ។

ពេលល្ងាច
អុីចាន់បានរៀបចំបន្ទប់យ៉ាងមានក្តីសុខពួកគេទាំងញញឹមស្រស់រហូត។បន្ទប់រៀបចំយ៉ាងស្អាតមានភ្លើង
ពណ៍ផ្លឹបផ្លេកហេីយដាក់ភ្លើងធំដែលពេលនេះបន្ទប់គឺពោរពេញទៅដោយពណ៍ត្របកឈូកតែម្តង

« មេីលអូនចុះជំនាញរៀបចំបន្ទប់តែម្តងហើយ » អុីប៉ូអស់សំណើចបន្តិចនេះរៀបបន្ទប់ដូចកូនក្មេងអញ្ចឹង

« ត្រូវហើយរៀបចំបន្ទប់បែបនេះទេីបទាក់ទាញភ្នែកធ្វើឲ្យអូនចង់គេងខ្លាំង » ចាន់ច្រត់ចង្កេះនឹងមេីលទៅកាន់បន្ទប់ដែលរៀបគឺញញឹមស្រស់ចូលចិត្តណាស់បន្ទប់ខ្យូតៗបែបនេះធ្វើឲ្យចង់គេងតែម្តង

« តោះគេងឥឡូវតែម្តងទៅ ~ អ៊ុប » អុីប៉ូនិយាយទាំងទឹកមុខខិលហើយក៏ចាប់បឺតមាត់ចាន់ជញ្ជក់យ៉ាងរោលរាលដែលមិនអាចបញ្ឈប់បាន

« .... » ចាន់ក៏មិនបានឃាត់ដែលពួកគេផ្តល់ស្នាមថេីបអោយគ្នាទៅវិញទៅមកសង្គ្រាមស្នេហ៍ក៏បានចាប់ផ្តើមហើយម្នាក់ៗមិនអាចបញ្ឈប់។

ស្ពានមួយកន្លែង
ស៊ូជីលេីកស្រាផឹកនៅច្រាំងថ្មនាយពិតជាពិបាកចិត្តខ្លាំងណាស់ មានតែផឹកស្រាប៉ុណ្ណោះដេីម្បីបំភ្លេចរឿងសោកសៅទាំងឡាយចោលអោយអស់អោយរួចមួយគ្រា

« ហេតុអ្វីខ្ញុំមិនដែលមានសំណាងក្នុងរឿងស្នេហាបែបនេះ? » ចេះតែនិយាយចេះតែឈឺចាប់នាយជាមនុស្សកំសត់ណាស់ តែងតែសំណាងមិនល្អដូចមនុស្សដទៃនៅពេលចាប់ផ្តើមមានស្នេហា

« ពេលនេះគ្មានអ្នកណាយល់ពីខ្ញុំឡើយ តេីខ្ញុំត្រូវរស់នៅម្នាក់ឯងរហូតមែនទេ ហេតុអ្វីវាសនាកំណត់ជីវិតខ្ញុំបែបនេះ?វាសនាចង្រៃយ៎ » នាយលេីកអកស្រាចេះតែច្រើនឡើងវាសនាមួយនេះលែងសេីចនឹងនាយពេកហើយ

( សុំទោសដែលខ្ញុំធ្វើអោយលោកពិបាកចិត្ត ) ហ័រអុីនាងកំពុងតែសម្លឹងមើលនាងតែងតែតាមមេីលសកម្មភាពស៊ូជីគ្រប់ពេលប៉ុន្តែនាងធ្វេីគ្រប់យ៉ាងទាំងបង្ខំនាងមិនអាចបន្តនៅជិតស៊ូជីបានឡេីយ

រឿង : ផ្ចាញ់ចិត្តអង្គរក្សឆ្នេីម✨(ចប់)Where stories live. Discover now