9

32 1 0
                                    

ភាគទី9 : បេីខ្ញុំប៉ះកន្លែងផ្សេងបានឬអត់?

« សម្រាកអោយស្រួលទៅបារម្ភខ្លួនឯងកុំបារម្ភពីអ្នកដទៃខ្លាំងពេក » ចាន់ដកដៃចេញមកវិញនឹងអោយអុីប៉ូសម្រាកដូចដើម ធ្វើដូចខ្លួនគ្រាន់បើណាស់អញ្ចឹងឈឺហើយមកបារម្ភអ្នកផ្សេងទៀត

ចាន់ហុចផ្លែដែលបានចិត្តអោយទៅអុីប៉ូ ឯអុីប៉ូទទួលទាំងញញឹមខ្ជឹបបិតមាត់មិនជិត ចុងបញ្ចប់នៅតែមិនអាចចិត្តដាច់ចំពោះអង្គរក្សមួយរូបនេះដដែល

« បងចាន់ខ្ញុំមកហើយ » ពេលនោះទ្វារបានបេីកឡើងនឹងឃើញស៊ូជីកាន់អាហារខ្លះៗនឹងនំខេកដែលចាន់ចូលចិត្តមកជាមួយ

« អាវ...ឯងយកនំខេកមកដែលកំពុងតែឃ្លានស្រាប់ផង » ចាន់ញញឹមស្រស់ពេលឃើញនំខេក មុនដំបូងឃ្លានតែពេលឃើញទៀតនោះគឺកាន់តែឃ្លាន

« ចាំបន្តិចខ្ញុំរៀបចំដាក់ចានសិន » ស៊ូជីស្រាយយក
នំខេកចេញពីថង់នឹងកាត់ជាចំណិតតូចៗដាក់អោយចាន់នឹងអុីប៉ូ

ស៊ូជីបានហុចឲ្យចាន់មួយនឹងអោយអុីប៉ូមួយតែពេលនោះអុីប៉ូមិនដឹងធ្វេីយ៉ាងម៉េចនោះទេ ព្រោះឈឺដៃលេីកមិនបាន

« ហេតុអ្វីលោកមិនញាំុ? » ឃើញអុីប៉ូនៅស្ងៀមចាន់សួរឡើង ទឹកមុខមិនសូវល្អប៉ុន្មានសោះឬមួយក៏មិនឃ្លានទេដឹង

« អោយខ្ញុំញាំុយ៉ាងម៉េចបេីខ្ញុំឈឺដៃម្ខាងនោះ? » អុីប៉ូធ្វើមុខអេះអុញ នាយឈឺដៃសឹងលេីកមិនរួចអោយដៃណាកាន់ដៃណាញាំុទៅបេីមានតែម្ខាង

« ហឹុម...ចំជានាំទុកមែនមិនដឹងជួលអង្គរក្សអោយមកការពារខ្ញុំឬក៏អោយខ្ញុំមកមេីលថែអង្គរក្សទេ » ចាន់ដកដង្ហើមធំយកនំបញ្ចុកអីុប៉ូបានចាហ្វាយបញ្ចុកបែបនេះញញឹមខ្ជឹបតែម្តង។

Skip....
2ថ្ងៃក្រោយមក
ចាន់សម្រេចចិត្តនាំអុីប៉ូត្រឡប់មកឈរនៅភូមិគ្រឹះវិញបន្ទាប់ពីបាត់អស់រយះពេលរហូតទៅដល់បីថ្ងៃមកនេះ ហើយក៏ត្រឡប់មកជាមនុស្សថ្មីដូចគ្នា

« ជម្រាបសួរលោកប៉ាកូនត្រឡប់មកវិញហើយ » ចាន់ដេីរចូលមកទាំងញញឹមស្រស់ដោយមានអុីប៉ូឈរនៅពីក្រោយ នឹងកែវភ្នែកកំណាចសម្លឹងមើលទៅកាន់អ្នកស្រីអុីងលេីកនេះនឹងលែងខ្លាំងជាមួយគាត់ម្តង

រឿង : ផ្ចាញ់ចិត្តអង្គរក្សឆ្នេីម✨(ចប់)Onde as histórias ganham vida. Descobre agora