2

95 1 0
                                    

ភាគទី2 : ស្នាមថើបដំបូង

« លោកមានផែនការអ្វី? » ចាន់ញាក់ចិញ្ចើមមេីលទៅកាន់អុីប៉ូនាយមេីលទៅដូចជាមឺុងម៉ាត់ខ្លាំងណាស់នៅក្នុងរឿងនេះ ពេលខ្លះបានកូនចៅពូកែបែបនេះក៏ល្អដែរ

ក្នុងបន្ទប់ស្ងប់ស្ងាត់បុរសសម្ងាត់ម្នាក់នោះបានដេីរចូលក្នុងបន្ទប់គឺងងឹតមិនសូវមេីលច្បាស់នោះទេ គេកាន់ដៃកូនកាំបិតយ៉ាងវែង រត់ទៅចាក់មនុស្សដែលកំពុងគេង

« ទីបំផុតឯងចេញមកហើយហ៎េស? » ភ្លេីងបំភ្លឺឡើងវិញអុីប៉ូដេីរចូលមកទាំងញញឹមចុងមាត់យ៉ាងកំណាច នាយដឹងថាគេនឹងធ្វើបែបនេះទីបំផុតគឺមែន

នាយរៀនផែនការនឹងនាំចាន់ចេញទៅដោយយកខ្នេីយដាក់គ្របនឹងភួយធ្វេីដូចជាមនុស្សគឺកំពុងតែគេងអញ្ចឹង

« ..... » ចោរមួយនោះមិននិយាយឡើយគឺភ័យខ្លាំងណាស់ពេលនេះមានតែតតាំងជាមួយនឹងអុីប៉ូតែ
ប៉ុណ្ណោះដេីម្បីយករួចខ្លួន

« ទៅម្ខាងសិនទៅខ្ញុំតតាំងជាមួយវា » អុីប៉ូប្រាប់អោយចាន់ទៅម្ខាងសិននឹងនាយវៃជាមួយគេអោយដឹងថាកម្លាំងវ៉ាងអុីប៉ូគឺមិនអន់នោះទេ

ផូស ~ ផូស
ការវាយប្រទប់បានកេីតឡេីងពួកគេទាំងពីរមិនចាញ់គ្នាឡើយប៉ុន្តែគ្រាន់តែអុីប៉ូរហ័សជាងវៃរហូតដល់វាបែកមុខបែកមាត់

វាលែងកាំបិតម្តងអុីប៉ូក៏មិនបានខ្លាចដែរឯចាន់វិញឃេីញកាំបិតមុខស្រួចជិតចំអុីប៉ូម្តងៗគឺភ័យខ្លាំងណាស់នេះមិនមែនជាការលេងសៀកអោយអ្នកណាមេីលនោះទេ

ផូស ~ ផាំង ~ ឆ្វិច
អុីប៉ូដាក់មួយដៃលេីកចុងក្រោយប៉ុន្តែមិនបានប្រយ័ត្នខ្លួនក៏មុតកាំបិតស្រួចនោះចំនឹងពោះនឹងដៃបន្តិចបណ្តាលឲ្យហូរឈាមឯ វានោះក៏រត់យ៉ាងលឿនចេញទៅបាត់ទាន់អុីប៉ូទៅតាម

« លោកមិនអីទេហ៎េស? » ឃើញបែបនោះចាន់ប្រញាប់រត់មករកអុីប៉ូយ៉ាងលឿន ក្រសែភ្នែកមេីលពោរពេញទៅដោយក្តីបារម្ភយ៉ាងខ្លាំង

« គ្រាន់តែជារបួសបន្តិចបន្តួចតែប៉ុណ្ណោះ » អុីុប៉ូដកដង្ហើមធំ របួសបែបនេះគ្មានបញ្ហាអ្វីសម្រាប់នាយនោះទេព្រោះធ្លាប់ជួបអស់ទៅហេីយ អាខ្លាំងជាងនេះក៏មានដែរទេីបនាយមិនខ្លាច

រឿង : ផ្ចាញ់ចិត្តអង្គរក្សឆ្នេីម✨(ចប់)Where stories live. Discover now