7

35 1 0
                                    

ភាគទី7 : ខ្ញុំមិនអីទេ

ចាន់ស្តាប់សម្តីរបស់អុីប៉ូមិនសូវយល់ប៉ុន្មានឡើយមិនដឹងថាសំដៅទៅលេីអ្វី មានតែស្តាប់តាមបញ្ជារបស់គេទៅស្រួលជាងកុំរំខាន

ផាំង ~ ផាំង
សម្លេងកាំភ្លើងចេញពីម្ខាងបានបន្លឺឡើងអុីប៉ូប្រញាប់គេចដោយរមាលខ្លួន នឹងប្រទះឃើញមនុស្សមួយក្រុមបានចេញមក

ផាំង ~ ផាំង
អុីប៉ូដកកាំភ្លើងនឹងបាញ់តទៅវិញនឹងឈរនៅម្ខាងដេីមឈេីកុំអោយវាបាញ់ចំនឹងមេីលទៅក្នុងឡានពេលនេះបារម្ភពីសុវត្ថិភាពរបស់របស់ចាន់ខ្លាំងណាស់

ចាន់បានមេីលពីក្នុងឡានទាំងបារម្ភសភាពពេលនេះមិនស្រួល ភ័យខ្លាំងណាស់ខ្លាចអុីប៉ូមានគ្រោះថ្នាក់អ្វីមួយកេីតឡេីង

« បេីខ្លាំងឯងចេញមកតតាំងជាមួយយេីងមកកុំលាក់ពួនបែបនេះអី » បុរសម្នាក់ដែលជាមេរបស់ពួកវាបាននិយាយឡើង ជឿជាក់ខ្លាំងណាស់អាងមានគ្នាច្រើនចង់ធ្វើបាបមនុស្សម្នាក់

« បេីខ្លាំងឯងកុំលេងកាំភ្លេីង ឆាប់បោះកាំភ្លេីងចេញភ្លាមទៅ » អុីប៉ូនិយាយតបតរទៅវិញលេងកម្លាំងទល់កម្លាំងល្អជាងមិនមែននិយាយតែដៃកាន់កាំភ្លើងរហូតបែបនោះ

« បាន...ពួកឯងឆាប់នោះកាំភ្លើងចេញអោយឆ្ងាយទៅ » បុរសម្នាក់នោះយល់ព្រមនឹងអោយកូនចៅប៉ុន្មាននាក់ទៀតបោះកាំភ្លើងចេញអោយឆ្ងាយ ដេីម្បីប្រយុទ្ធមានភាពស្មេីគ្នា

អុីប៉ូមិនបានយកកាំភ្លើងមកទេនាយដេីរតម្រង់ទៅពួកនោះ ពួកគេទាំងអស់គ្នាគឺអត់មានកាំភ្លើងដូចគ្នាក្រសែភ្នែកមួយសម្លឹងមេីលក្រសែភ្នែកមនុស្សច្រេីន
នាក់ដោយមិនមានភាពភ័យខ្លាច

ចាច ~ ~
ពួកវាសម្រុកចូលទាំងអស់គ្នានឹងវៃទៅលេីអុីប៉ូតែម្នាក់ ឯអុីប៉ូមិនមានភាពភ័យខ្លាចអ្វីឡើយព្រោះនាយដេីរ
មកត្រៀមខ្លួនរួចជាស្រេចដេីម្បីប្រយុទ្ធជាមួយពួកគេ

កុំចង់មេីលងាយសមត្ថភាពវ៉ាងអុីប៉ូអោយសោះជាអង្គរក្សឆ្នេីមទាំងមូលស្មានតែនាយខ្លាចមែនទេ មិនមែនលេីកទីមួយទេដែលនាយវៃជាមួយមនុស្សច្រេីន
បែបនេះ

រឿង : ផ្ចាញ់ចិត្តអង្គរក្សឆ្នេីម✨(ចប់)Where stories live. Discover now