ភាគ 1

15.3K 708 24
                                    

ផ្តើមរឿង៚

       Park Jimin ជាក្មេងប្រុសវ័យ 19 ឆ្នាំ រស់នៅក្រោមដូំបូលផ្ទះតែមួយជាមួយឱពុកនិងម្តាយមានជីវភាពមិនសូវជាធូរធារអីណាស់ណាទេ។
     គេជាក្មេងវ័យជំទង់ដែលមានចរឹតស្លូតបូត ទន់ភ្លន់សុភាពរាបសារ ដៃជើងល្វត់ល្វន់ដូចកិន្នរី ស្រីៗណាឃើញហើយក៏មានចិត្តលួចច្រណែននឹងចរឹតកិរិយាសមរម្យ ព្រមទាំងសម្រស់ប្រៀបបានដូចជាផ្កាកុំពុងរីកនៅពេលដែលគេបញ្ចេញស្នាមញញឹមលឹបអស់ភ្នែកតូចៗ។

     Jimin រស់នៅក្នុងភូមិតូចមួយនៅឯជាយក្រុង    កាលនៅតូច មួយថ្ងៃៗ គេត្រូវឡើងទៅបេះផ្កានៅលើភ្នំ ដើម្បីយកមកក្រងលក់គ្រាន់បានជាប្រាក់កម្រៃទប់ទល់ថ្លៃសាលារបស់ខ្លួន ព្រោះមិនចង់រំខានប្រាក់កាក់ដល់ឱពុកម្តាយ.   តែក្រោយពីប៉ុន្មានឆ្នាំមកនេះ ឱពុករបស់គេលួចមានប្រពន្ធចុង ទាំងដែលមានម្តាយគេហើយនៅតែមិនគ្រប់គ្រាន់ មិនត្រឹមតែប៉ុណ្ណោះ គាត់នៅយកប្រពន្ធចុងដែលមានកូនម្នាក់អាយុក្រោមគេតែពីរបីខែប៉ុណ្ណោះ ចូលមករស់នៅក្នុងផ្ទះដោយមិនក្រែងរអែងចិត្តកូនប្រពន្ធដើមអីបន្តិចសោះ.   តែដោយហេតុ តាំងពីឱពុកគេយកប្រពន្ធថ្មីចូលផ្ទះការងាររកសុីកាន់តែរីកចម្រើនជាងមុន ទើបធ្វើឲឱពុករបស់គេចាប់ផ្តើមស្រឡាញ់ងប់ងល់និងនាងប្រពន្ធចុងដែលមានអាយុក្មេងជាងគាត់។
     មិនយូរប៉ុន្មានម្តាយរបស់ Jimin ចែកឋានទៅដោយទុកឲកូនកម្សត់ត្រូវរងទុកវេទ្តនាជាមួយម្តាយចុងធ្វើបាប ដាក់ទោសជារៀងរាល់ថ្ងៃមិនដែលស្រាក់ស្រាន្ត ។

ចូលសាច់រឿង៚

ជឺប~ ជឺប ~

     សម្លេងចាបស្រែកចេចចាចនៅក្នុងសំបុក ស្របពេលដែលពន្លឺព្រះអាទិត្យចាប់ផ្តើមបង្ហាញខ្លួនបន្តិចម្តងៗ ដើម្បីក្លាយខ្លួនជាអ្នកបំភ្លឺមនុស្សលោក។
   ពីមួយថ្ងៃទៅមួយថ្ងៃ រាងតូចត្រូវក្រោកឡើងតាំងព្រឹកស្រឡាង ដើម្បីមករៀបចំផ្ទះបាយនិងធ្វើម្ហូបអាហារសម្រាប់អ្នករាល់គ្នា ទាំងដែលតាមការពិតជាតួនាទីរបស់ស្ត្រីវយ័30 ខ្ជិលច្រអូសនោះសោះ។

     Jimin ចាប់ផ្តើមបើកទូទឹកកក យកសាច់និងបន្លែមកជិតរួចដាំស្លតាមធម្មតា.   មួយម៉ោងក្រោយមក ម្ហូបក៏បានឆ្អិនរួចរាល់ ខ្លិនឆ្ងុយហោះហើរទៅគ្របដណ្តប់គ្រប់ទិសទី។
     មួយសន្ទុះសម្លេងស្តួចស្តើងក៏បន្លឺឡើងពីក្រោយខ្នង Jimin ធ្វើឲអ្នកដែលមានប្រលឹងប្រលះតិចតួចភ្ញាក់ក្រញាងសឹងតែបោះវែកសម្លដែលកាន់ក្នុងដៃចោលទៅហើយ។
     « មិចក៏ប្រលឹងប្រលះតិចម្លេះ »
Kim Taehyung ជាប្អូនចុងរបស់គេ។

     ក្មេងម្នាក់នេះមានអាយុប្អូនគេតែពីរបីខែប៉ុណ្ណោះ ប៉ុន្តែ Taehyung មានចរឹតខុសស្រឡាស់ពីម្តាយរបស់គេ ដែលគេជាក្មេងស្លូតបូត ចេះដឹងខុសត្រូវ នឹងចេះជួយទុក្ខធុរៈអ្នកដ៏ដៃ ទោះជាមិនមែនជាប់សាច់ឈាមនឹងគ្នាក៏ដោយ។
     រាល់ថ្ងៃ ពេលដែលម្តាយរបស់គេធ្វើបាប Jimin គេតែងតែលូកដៃទៅជួយ។ ពួកគេទាំងពីរនាក់ចុះសម្រុងនឹងគ្នាដូចជាបងប្អូនបង្កើតចឹង។

Random HusBand (ស្វាមីចៃដន្យ)Where stories live. Discover now