ភាគ 16

6.8K 397 2
                                    

ជឺបៗ~

     សម្លេងចាបចេកចាចឡាន់ឮឡើងរហឹម ហាក់បន្លឺឡើងមកប្រជែងគ្នានិងសំឡេងរៃយំតាមដងផ្លូវដែលមានដើមឈើខ្ពស់ៗស្រឡឹម   ព្រះអាទិត្យក៏ចាប់ផ្តើមបង្ហាញកាយ រះមកចញ្ចែងចញ្ចាំងបំភ្លឺអស់សព្វមនុស្សលោកទាំងឡាយ។
     ងាកមកមើលនឹងផ្ទះថ្មប្រក់ក្បឿងពីជាន់ដែលស្ថិតនៅក្បែរផ្លូវលំ នៅក្នុងបរិវេណផ្ទះមានស្ត្រីវយ័30ក្រាសកំពុងរៀបចំធ្វើម្ហូបអាហារ ខុសប្លែកពីសព្វដង។
     ពន្លឺងព្រះអាទិត្យចាំងចូលតាមចន្លោះទ្វារបង្អួច បំភ្លឺឲឃើញនូវរាងកាយរបស់មនុស្សពីរនាក់ កំពុងគេងឱបគ្នាយ៉ាងស្អិតរមួត ប្រៀបដូចជាតុកកែបេះចេញ។

     Jimin គេងបែរមុខទល់នឹងដើមទ្រូងមាំ ដោយនមានដៃធំក្រាស់ក្រសោបរាងកាយតូចច្រឡឹងដោយការថ្នាក់ថ្នម។
     កន្លងផុតទៅបានមួយសន្ទុះ រាងតូចដែលត្រូវគេឱបណែនពេញដៃ ក៏ចាប់ផ្តើមភ្ញាក់ដឹងខ្លួនព្រោះតែពន្លឺព្រះអាទិត្យជះឥទ្ធិពលមកត្រួតត្រាពេញវង់ភក្រ័្តសខ្ចីរបស់គេពេញៗតែម្តង។ 
     Jimin បើកភ្នែកព្រឹមៗ ហើយក៏មានអារម្មណ៍ថាធ្ងន់ត្រង់ពោះ គេសម្លឹងមើលជុំវិញខ្លួន មុននឹងលើកដៃរាងក្រាស់ចេញថ្មមៗ ហើយជម្លៀសខ្លួនចូលទៅបន្ទប់ទឹកទាំងដំណើរលបៗ។
     ក្រោយពីឮសម្លេងបោះបោកទង្គិចនេះនោះព្រមទាំងសម្លេងទឹកធ្លាក់ ធ្វើឲYoongi ភ្ញាក់តាមដែរ    គេខំប្រឹងបម្រាស់ស្រវ៉េរស្រវ៉ារាវរកមើលរាងកាយរបស់ Jimin តែស្រាប់តែមានអារម្មណ៍ថានៅក្បែរខ្លួនទទេរស្អាត។
     Yoongi បើកភ្នែកឡើងព្រឹមៗ គេងាកមើលឆ្វេងស្តាំមុននឹងក្រោកឡើងអង្គុយផ្អែកខ្នងនឹងជញ្ចាំង ដោយអាការៈអស់ងងុយ ព្រោះយប់មិចរវល់តែធ្វើរឿងក្តៅកគុកទើបគេគេងមិនបានឆ្អែតបែបនេះ។

     មួយសន្ទុះទ្វារបន្ទប់ទឹកក៏ត្រូវរបើកឡើង Jimin អើតតែ.កចេញមកខាងក្រៅ ដើម្បីមើលសភាពការណ៍ តែពេលដែលបើកទ្វារមកឃើញអ្នកកំលោះភ្ញាក់ឡើងអង្គុយសម្លឹងចំគេល្មម
     « អឺ....លោក ជ-ជួយយកកន្សែងឲតិចបានទេ? »
Jimin សួរអ្នកកំលោះដោយទឹកមុខអឹមអៀន គេចង់តែស្តីឲខ្លួនឯងទេ ចេះម៉ោភ្លេចនេះភ្លេចនោះទៅកើត។

     ចំណែកឯអ្នកដែលត្រូវគេប្រើក៏រហស័ ដើរទៅយកកន្សែងតាមការស្នើរសុំ។
     Yoongi ហុចកន្សែងឲទៅ Jimin ដោយមិនមាត់មិន.ក ភ្នែកក៏មិនហ៊ានសម្លឹងរាងតូចចំៗ ព្រោះក្នុងចិត្តរអៀសខ្លួននឹងរឿងយប់មិញ។

Random HusBand (ស្វាមីចៃដន្យ)Where stories live. Discover now