ភាគ 18

6.1K 375 7
                                    

ព្រឹកថ្ងៃថ្មី~

     Jimin ចាប់ផ្តើមភ្ញាក់ដឹងខ្លួនដោយសារ ពន្លឺព្រះអាតិទ្យចាំងពីចន្លោះវាំងនន និងសម្លេងចាប់ចេកចាចឡាន់ស្ទើរស្រគារត្រជៀក។
     រាងតូច បើកភ្នែកឡើងក៏មានអារម្មណ៍ថា រាងកាយគេធ្ងន់ដូចជាត្រូវដុំថ្មមួយដុំមកសង្កត់លើយ៉ាងចឹង    គេងាកមើលចុះឡើងក៏ឃើញថាដៃរាងក្រាស់កុំពុងក្រសោបខ្លួនជាប់ Jimin ភ្លេចគីតទៅថាយប់មិញគេទាំងពីរនាក់គេងឱបគ្នាពេញមិនយប់    គេរហ័សលើកដៃរាងក្រាស់ចេញពីខ្លួនថ្នមៗ តែចម្លែកដៃអ្នកម្ចាងទៀតកម្លោះឱបគេជាប់ស្អិតដូចជាតុកែបេះមិនចង់ចេញ បើបន្តឱបម៉ាកៗនេះទៀត Jimin ប្រាកដជាដាច់ខ្យល់ស្លាប់មិនខានទេ។
     ទាំងប្រឹងលើក ទាំងប្រឹងរុញហើយនៅតែមិនចេញ ទើបចុងក្រោយ Jimin ក៏ព្រមចុះចាញ់។
     គេគេងគិតក្នុងចិត្តថា ហេតុអីកំលោះមុខដូចម៉ាឡាកាំងម្នាក់នេះមកគេងឱបខ្លួនទៅវិញ ទាំងដែលមាត់គេទន្ទេញឲប៉ប៉ោចថាគ្រាន់តែជាមិត្តភិក្ត នេះដែលមានមិត្តភិក្តឯណាមកគេងឱបគ្នាស្អិតរមួតស្ទើរតែក្លាយខ្លួនជាមួទៅហើយនោះ?
     Jimin នៅមិនសុខទាល់តែសោះ ខណៈខួរក្បាលគេចេះតែគិតនេះគិតនោះ មានម្តងគេងាកទៅប៉ះនឹងផ្ទៃមុខអ្នកកំលោះដែលកុំពុងបើកភ្នែកប៉បុិនពងមាន់សម្លឹងមើលមុខគេទាំងគេមិនដឹងខ្លួន មួយសន្ទុះទើបរាងតូចចាប់បានថា មនុស្សប្រុសកំហូចម្នាក់នេះកុំពុងលួចធ្វើពត់ជាគេងលក់
     " លោក! ដកដៃចេញ ខ្ញុំទៅងូតទឹក "
ស្ងាត់គ្មានសម្លេងតបអ្វីសោះ ខណៈដៃនៅតែឱបរឹតមិនព្រមលែងដដែរ
     " កុំបាច់ធ្វើពត់ជាបិទភ្នែក ល្មមលែងខ្ញុំបានហើយឬនៅ? "
jimin បន្លឺឡើងដោយទឹកដមសម្លេងស្រទន់ ប្រអប់ដៃតូចៗវាយកំភួនដៃអ្នកកំលោះភាច់ ល្មមឲគេព្រមលែង ប៉ុន្តែអ្នកម្ខាងទៀតបែរជាឌឿរឹតតែទាញគេឱបកាន់តែខ្លាំង
     " លែងឬអត់? "
     " មិនលែង ចង់ធ្វើយ៉ាងមិច? "
     " មិនលែងមែនទេ បាន! "
Jimin រហ័សខាំដៃគេមួយទំហឹង រហូតYoongi ទ្រាំមិនបានស្ទុះឡើងមកទ្រោបពីលើរាងកាយគេ ដោយចាប់.កដៃគេទាំងពីរជាប់ហើយលើកដាក់ទៅលើក្បាល មុខសង្ហារដែលមានស្នាមញញឹមចុងមាត់ ឱនចុះសន្សឹមៗមកប្រសព្វភ្នែកនឹងរាងកាយតូចច្រឡឹងកុំពុងដេកនៅពីក្រោមខ្លួន។
     រាងតូចសម្លឹងមើលគេភ្លឹកៗ ថ្ពាល់ក៏ចាប់ផ្តើមប្រែពណ៌ទៅជាផ្កាឈូកព្រឿងៗដូចកូនតុក្កតា រីឯបេះដូងចាប់ផ្តើមលោតឌុកឌាក់ៗញាប់ស្មេរដូចម៉ាសុីនដេរនៅពេលដែលខ្យល់ដង្ហើមអ្នកកំលោះហើរមកប៉ះនិងគ្របដណ្តប់ពេញផ្ទៃមុខរបស់គេ។
     ច្រមុះទល់ច្រមុះ មាត់សឹងតែប៉ះគ្នាទៅហើយ Jimin រហ័សងាកមុខចេញធ្វើឲថ្ពាល់ក្រអូបប្រហើររបស់គេត្រដុះនឹងចុងច្រមុះរាងក្រាស់
     " ល-លោកចង់ធ្វើអី? "
     " ចង់ប្រដៅក្មេងរពឹសមាត់ហ្នឹងហើយ អ្នកណាប្រើឲខាំខ្ញុំ? ហ៉ើម...? "
Yoongi សួរហើយថែមទាំងលោមុខទៅកាន់តែជិត ច្រមុះកុំពុងតែស្រង់ខ្លិនខ្លួនដែលក្រអូបសាយភាយធ្វើឲគេចាប់មានៈអារម្មណ៍រសាប់រសល់
     " ម-ម៉ោពីលោក មិនព្រមលែងខ្ញុំធ្វើអី? "
     " ហើយចង់ក្រោកពីប្រលឹមបែបនេះចឹងឬ? "
     " នែលោក! ល្មមឈប់រករឿងដូចជាកូនក្មេងបានហើយ ក្រោកចេញទៅខ្ញុំត្រូវទៅពេទ្យថ្ងៃនេះផង " 
ក្រោយតែឮពាក្យថា 'ទៅពេទ្យ' ភ្លាម រាងក្រាស់ក៏ក្រោកចេញពីគេភ្លែតតែម្តង ទីបំផុតក៏ព្រមដោះលែងឲអ្នកម្ខាងទៀតបានទៅងូតទឹករៀបចំខ្លួន។
    ចំណែករាងតូចវិញពេលដែលបានឱកាសមានសេរីភាពបែបនេះហើយ គេមិនបង្អង់យូរក៏រហ័សដើរចូលក្នុងបន្ទប់យ៉ាវលឿន។

Random HusBand (ស្វាមីចៃដន្យ)Where stories live. Discover now