ភាគ 9

5.9K 390 4
                                    


     Yoongi ចេញដំណើរមកតាំងពីព្រឹកទម្រាំតែដល់កូរ៉េវិញក៏ដល់ពេលល្ងាចល្មម។ កំលោះសង្ហារមុខមាត់កូរ៉េមាឌដូចបារាំងរហ័សដើចេញពីប្រលានយន្តហោះដោយមាន Jung Hoseok ប្អូនជីដូនមួយរបស់នាយដើរចេញមកតាមក្រោយ។ គ្រាន់តែពួកគេចេញមកដល់ពឹប ក៏មានឡាន BMW សេរីទំនើបពីរបីគ្រឿងមកចតសម្ចឹងរងចាំវត្តមានរបស់ពួកគេជាស្រាច់។ ក្រោយពីចូលអង្គុយក្នុងឡានហើយ Yoongi ក៏ចាប់ផ្តើមសួរអ្នកបើកឡានភ្លាម៖
     «ចៅហ្វាយឯងនៅណា?»
     «ឥឡូវនេះកុំពុងនៅសមុទ្យទាន»
     «នាំយើងទៅជួបចៅហ្វាយឯងទៅ»
     «បាទទាន!»
ក្រោយពីទទួលការបញ្ជារពីចៅហ្វាយកំលោះ អ្នកបើកឡានក៏រហ័សបង្វែរចង្គូទបត់ទៅផ្លូវសមុទ្យ ធ្វើឲឡានដែលតាមពីក្រោយពីរគ្រឿងទៀតត្រូវបត់តាមដូចគ្នា។
___________________________

     «Jimin...ប្រាប់បងបានទេថា ឱពុកក្មេងម្នាក់នេះជាអ្នកណា?» SeokJin ទាញរាងតូចឲអង្គុយចុះហើយសួរគេដោយសម្លេងស្រាលៗ។
     «...»
នៅពេលដែលគ្មានការឆ្លើយតបពីអ្នកម្ខាងទៀត SeokJin ដកដង្ហើមធំមួយគ្រូស។ គេចាប់ដៃទាំងពីរសងខាងរបស់ Jimin មកច្របាច់ថ្នមៗ៖
     «បងបានសន្យានឹងTaeហើយថា មើលថែឯងឲបានល្អ តែមើលចុះពេលនេះ...»
     «Jin បងកុំបន្ទោសខ្លួនឯងអី វាមិនមែនជាកំហុសរបស់បង ឬNamjoon Hyung ឬក៏អ្នកណាទេ ហើយបើបងសួរខ្ញុំថាឱពុករបស់ក្មេងនេះជាអ្នកណា ខ្ញុំ...ខ្ញុំក-ក៏មិនដឹងដូចគ្នា»
Jimin និយាយទាំងទឹកភ្នែករលីងរលោង។ គេយកដៃស្ទាបពោះខ្លួនឯងថ្នមៗដោយអារម្មណ៍សោកសៅ។
    «ឯងអាចប្រាប់ហេតុការណ៍នៅយប់នោះ ឲបងស្តាប់តិច តើបានទេ? "
     «គឺយប់នោះ...»
Jimin ក៏ចាប់ផ្តើមរៀបរាប់តាំងពីផ្តើមសេចក្តីរហូតដល់សេចក្តីបញ្ចប់។ ចំណែកឯ SeokJin វិញចង់តែទះខ្លួនឯងពីរបីកំផ្លៀងទេ     Jimin ក្លាយទៅជាបែបនេះក៏ដោយសារតែគេ បើសិនជាមានរឿងអីកើតឡើងចំពោះ Jimin លើសពីនេះ គេច្បាស់ជាមិនអត់ទោសឲខ្លួួនឲឡើយ។
     «បើចឹងឯងគិតយ៉ាងមិចចំពោះកូនក្នុងផ្ទៃ?»
ឮ SeokJin សួរបែបនេះ Jimin លូកដៃទៅស្ទាបពោះរាបស្មើរដោយស្នាមញញឹម៖
     «ទោះគេបានមកដោយការមិនព្រាងទុក តែគេអាចជារបស់ដែលព្រះប្រទានឲមកបំពេញជីវិតឯការបស់ខ្ញុំ។ ខ្ញុំសម្រាច់ចិត្តហើយថានឹងចិញ្ចឹមបីរបាច់កូនម្នាក់នេះឲបានល្អ ឱពុកគេជាអ្នកណាខ្ញុំមិនខ្វល់ សុំត្រឹមតែបានគេមកនៅក្បែរខ្លួន ខ្ញុំអស់ចិត្តហើយ»
Jimin និយាយទាំងស្នាមញញឹមមានក្តីសុខ។ មុននេះគេបានគិតគ្រប់សព្វអស់ហើយថានឹងទុកកូននេះរហូតដល់ថ្ងៃគេបានឃើញពន្លឺថ្ងៃ ទោះខ្លួនត្រូវឆ្លងការលំបាកក្តី។
     «បើឯងគិតដូចច្នោះទៅហើយ បងក៏គាំទ្រ បានហើយឈប់ពិបាកចិត្តទៅ ទោះយ៉ាងណាក៏ដោយឯងនៅមានបងនិង Joonie ទៀតពួកយើងនឹងរួមគ្នាចញ្ចឹមគេឲធំធាត់និងក្លាយជាពលរដ្ឋល្អ»
     «អរគុណខ្លាំងណាស់ Hyung!»
Jimin រហស័ឱបអ្នកម្ខាងទៀតទាំងអារម្មណ៍ក្តុកក្តួល គេរំភើបរហូតដល់ថ្នាក់ទប់ទឹកភ្នែកមិនជាប់ទៅហើយ។
     «ឈប់យំទៅ មើលចុះយំច្រើនពេកប្រយត្ន័ ក្មួយបងកើតមកបាក់សម្រក់ទៅ ស្លាប់មិនខាន»
SeokJin ធ្វើជាខឹង, រីឯ រាងតូចបានក៏លួចសើច។
SeokJin ប្រញាប់ទៅធ្វើម្ហូបឲ Jimin ញុំាបន្តិចបន្តួចរួចហើយ ក៏នាំគេទៅសម្រាក ព្រោះមេឃជិតយប់ទៅហើយ សម្រាកពីក្បាលល្ថាចកាន់តែល្អ។
___________________________
មាត់សមុទ្យ~

Random HusBand (ស្វាមីចៃដន្យ)Where stories live. Discover now