‼️ភាគ 6 ‼️

7.5K 422 5
                                    


*WARNING: 18+*

     Jimin ដើរត្រេតត្រោតស្រវារតោងទាមតាមពីដានជញ្ចាំង។   គេក៏មិនដឹថាបន្ទប់ទឹកនៅទីណាដែរ ចេះតែដើររហូតធ្លាក់ដល់កន្លែងមួយ នៅតាមដងផ្លូវមានឥដ្ឋការ៉ូក្រាលសុទ្ធតែកម្រាលព្រំពណ៌ក្រហមឆ្អៅ គេសម្លឹងមើលផ្លូវត្រង់មួយជួរនេះ មានសុទ្ធតែទា្វរបន្ទប់។   រាងតូច ចងចិញ្ចើមឆ្ងល់ទាំងភ្នែកមមីរមមើរ។
     « ហ្អឹម~? មិចក៏បន្ទប់ទឹកមានទា្វរច្រើនម្លេះ? »
Jimin សួរខ្លួនឯងតិចៗ ទាំងឈរទប់លំណឹងមិនចង់ជាប់ផង គេវិះតែដួលច្រមិលទៅលើដីទៅហើយ ប៉ុន្តែស្រាប់តែមានដៃធំក្រាស់របស់អ្នកណាម្នាក់ មកក្រសោបស្មាគេទាន់
     Jimin ងើយមុខតូចមូលក្រឡង់ ថ្ពាល់ក្រហមដោយសារតែចំហ៊ាយក្តៅចេញពីក្នុងខ្លួន ទៅមើលអ្នកម្ខាងទៀតដែលកំពុងទ្រគេ។
     « កើតអី ឬ អត់ហ្នឹង? »
បុរសរាងចំណាស់តែរាងរៅសង្ហារជាងកំលោះទៅទៀតនោះ សួរទៅកាន់រាងតូចដែលមើលមកគាត់ដោយកែវភ្នែកតូចៗមានមន្តស្នេហ៍។
     Jimin មិនឆ្លើយ ព្រោះខួរក្បាលគេពេលនេះស្តាប់អ្វីមិនឭទាល់តែសោះ ជាពិសេសជាតិស្រាបានជ្រាបចូលពេញក្នុងខ្លួនរបស់គេ ទើបធ្វើឲគេរវើរវាយស្ពឹកអស់គ្រប់ផ្នែក។

     « មុខមាត់ស្អាតបាតដែរតើអ្នកកំលោះ »
បុរសចំណាស់វ័យប្រហែល40ស្តើង ផ្ងើយចង្ការរាងតូចឡើងបន្តិច មុននឹងញញឹមចុងមាត់។
     គាត់ឃើញរាងតូចឈរមិននឹងខ្លួនទើបដឹងថាគេកុំពុងតែស្រវឹង។
     « អ្ហឹម.....ក្តៅណាស់~ »
Jimin រសាប់រសល់ខ្លួនប្រាណ បើសិនជាអាចគេចង់តែដោះខោអ៊ាវចោលឲអស់ទេនៅពេលនេះ
     « អា៎ណាន់! ឆាប់យកគេទៅបន្ទប់យើង ចាំយើងមកវិញនិងចាត់ការ »
រាងចំណាស់បញ្ជារកូនចៅដោយទឹកមុខមាំ។
     អ្នកដែលជាកូនចៅរហ័សលើកបីរាងតូច រួចដើរសម្តៅទៅកាន់បន្ទប់132 ដែលជាបន្ទប់ចៅហ្វាយរបស់គេ។   រីឯបុរសចំណាស់ក៏ដើរសម្តៅទៅជណ្តើរយន្ត។

ទឺង !!

     សម្លេងជណ្តើរយន្តឡាន់សូរទឺង ខណៈទ្វារក៏បើកចំហរឡើង ឲកំលោះរាងខ្ពស់ម្នាក់ដើរចេញដោយមិនបានមើល ចំណែកបុរសចំណាស់ដើរចូលទៅដោយមិនបានគិត ទើបធ្វើឲពួកគេបុកស្មាគ្នាជ្រុះសោរបន្ទប់រាងៗខ្លួន។
     Yoongi ឱនរើសសោរដែលនៅក្បែរជើងយកមកដាក់ចូលហៅប៉ៅ រួចយកសោរមួយទៀតទៅប្រគល់ឲបុរសចំណាស់ តែក៏ឃើញថាជាពូរបស់ខ្លួនសោះ។

Random HusBand (ស្វាមីចៃដន្យ)Where stories live. Discover now